១១ ខែនៃប្រតិទិនក្នុងគម្ពីរ
ខែរបស់ជនជាតិយូដាចាប់ផ្ដើមពីពេញរនោចមួយដល់ពេញរនោចមួយទៀត។ (អេ ៦៦:២៣) ពាក្យហេប្រឺមួយខូដេស ដែលបកប្រែថា«ខែ» (លោ ៧:១១) មានឫសពាក្យដែលមានន័យថា«ថ្មី» រីឯពាក្យមួយទៀតដែលបកប្រែថាខែគឺយេរ៉ាក មានន័យថា«ខែចន្ទគតិ»គឺចន្លោះពីខ្នើតមួយទៅខ្នើតមួយ។
ខែខាងសាសនា |
ខែមិនខាងសាសនា |
អាកាសធាតុ |
ផលដំណាំ |
---|---|---|---|
ទី១ |
ទី៧ |
ទន្លេយ៉ូដាន់ជន់ឡើងដោយសារទឹកភ្លៀង និងទឹកកកដែលរលាយ |
រដូវប្រមូលផលធ្មៃ/រដូវច្រូតកាត់ស្រូវគ្រីធីចាប់ផ្ដើម |
ទី២ |
ទី៨ |
រដូវប្រាំងចាប់ផ្ដើម/ជារឿយៗមេឃស្រឡះ |
រដូវច្រូតកាត់ស្រូវគ្រីធី/រដូវច្រូតកាត់ស្រូវសាលីនៅតំបន់ទំនាប |
ទី៣ |
ទី៩ |
កម្ដៅនៃរដូវក្ដៅ/ខ្យល់បរិសុទ្ធ |
រដូវច្រូតកាត់ស្រូវសាលី/ផ្លែល្វាដំបូង/ផ្លែប៉ោមខ្លះ |
ទី៤ |
ទី១០ |
កម្ដៅកើនឡើង/សន្សើមធ្លាក់ច្រើននៅតំបន់ផ្សេងៗ |
ផ្លែទំពាំងបាយជូរដំបូង/រុក្ខជាតិក្រៀមស្ងួតហើយប្រភពទឹករីងស្ងួត |
ទី៥ |
ទី១១ |
កម្ដៅឡើងខ្ពស់បំផុត |
រដូវប្រមូលផលផ្លែទំពាំងបាយជូរចាប់ផ្ដើម |
ទី៦ |
ទី១២ |
កម្ដៅមានជាបន្ត |
រដូវប្រមូលផលផ្លែលម៉ើ/ផ្លែល្វារដូវក្ដៅ |
ទី៧ |
ទី១ |
ទីបញ្ចប់នៃរដូវក្ដៅ/ភ្លៀងកក់ខែចាប់ផ្ដើម |
ទីបញ្ចប់នៃរដូវប្រមូលផល/រដូវភ្ជួររាស់ចាប់ផ្ដើម |
ទី៨ |
ទី២ |
រលឹមស្រិចៗ |
រដូវព្រោះពូជស្រូវសាលីនិងស្រូវគ្រីធី/រដូវប្រមូលផលផ្លែអូលីវ |
ទី៩ |
ទី៣ |
ភ្លៀងកាន់តែច្រើនឡើង/សន្សើមកក/ទឹកកកធ្លាក់នៅលើភ្នំ |
ស្មៅដុះឡើង |
ទី១០ |
ទី៤ |
ត្រជាក់ខ្លាំងបំផុត/មានភ្លៀងច្រើន/ទឹកកកធ្លាក់នៅលើភ្នំ |
តំបន់ទំនាបឡើងខៀវស្រងាត់/ធញ្ញជាតិនិងបុប្ផាដុះឡើង |
ទី១១ |
ទី៥ |
សីតុណ្ហភាពឡើង/នៅមានភ្លៀងធ្លាក់នៅឡើយ |
ដើមអល់ម៉ុនចេញផ្កា/ដើមល្វាបែកពន្លក |
ទី១២ |
ទី៦ |
មានផ្គរនិងមានព្រឹលជាញឹកញាប់ |
ដើមសីរ៉ាថូនៀចេញផ្កា/រដូវប្រមូលផលផ្លែក្រូច |
ទី១៣ |
៧ដងក្នុងរវាង១៩ឆ្នាំ គេលើកបន្ថែមមួយខែ តាមធម្មតាខែនោះជាខែអាដាទី២ (វេអាដា) |
[រូបនៅទំព័រ៧៣៣]
(ដើម្បីមើលឃើញទាំងអស់ សូមមើលសៀវភៅ)
១ ណែសាន (អាប៊ីប) មីនា-មេសា
ថ្ងៃ១៤ បុណ្យរំលង
ថ្ងៃ១៥-២១ នំឥតដំបែ
ថ្ងៃ១៦ គ្រឿងបូជាជាផលដំបូង
ស្រូវគ្រីធី
២ អ៊ីយ៉ា (ស៊ីវ) មេសា-ឧសភា
ថ្ងៃ១៤ បុណ្យរំលងទី២ (ជន ៩:១០-១៣)
ស្រូវសាលី
៣ ស៊ីវ៉ាន ឧសភា-មិថុនា
ថ្ងៃ៦ បុណ្យ នៃសប្ដាហ៍ (បុណ្យថ្ងៃទី៥០)
ផ្លែល្វាដំបូង
៤ ថាមូស មិថុនា-កក្កដា
ផ្លែទំពាំងបាយជូរដំបូង
៥ អប កក្កដា-សីហា
ផ្លែឈើរដូវក្ដៅ
៦ អេលូល សីហា-កញ្ញា
ផ្លែលម៉ើ ទំពាំងបាយជូរ ល្វា
៧ ធិសស៊្រី (អេថានីម) កញ្ញា-តុលា
ថ្ងៃ១ ការផ្លុំត្រែ
ថ្ងៃ១០ ថ្ងៃជម្រះភាពខុសឆ្គង
ថ្ងៃ១៥-២១ បុណ្យខ្ទមឬបុណ្យប្រមូលផល
ថ្ងៃ២២ បុណ្យដ៏ឱឡារិក
ភ្ជួររាស់
៨ ហេសវ៉ាន (ប៊ូល) តុលា-វិច្ឆិកា
ផ្លែអូលីវ
៩ គីស្លេវ វិច្ឆិកា-ធ្នូ
ថ្ងៃ២៥ បុណ្យឧទ្ទិស
ហ្វូងសត្វចូលជម្រកនារដូវត្រជាក់
១០ តេបេថ ធ្នូ-មករា
រុក្ខជាតិដុះលូតលាស់
១១ សេបាត មករា-កុម្ភៈ
ដើមអល់ម៉ុនចេញផ្កា
១២ អេដា កុម្ភៈ-មីនា
ថ្ងៃ១៤, ១៥ បុណ្យភូរឹម
ផ្លែក្រូច
១៣ វេអាដា មីនា