បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g18 លេខ ១ ទំ. ៨-៩
  • សេចក្ដីស្រឡាញ់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីស្រឡាញ់
  • ភ្ញាក់រឭក! ២០១៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»​
  • ចូរ«ដើរក្នុងសេចក្ដីស្រឡាញ់»ជានិច្ច
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិមួយដែលមានតម្លៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ចូរឲ្យសេចក្ដីស្រឡាញ់ស្អាងចិត្តអ្នកឡើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៨
g18 លេខ ១ ទំ. ៨-៩
ប្ដីប្រពន្ធមួយគូដ៏មានសុភមង្គល

របៀប​រក​ផ្លូវ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល

សេចក្ដី​ស្រឡាញ់

មនុស្ស​ចង់​បាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង។ បើ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​អាពាហ៍​ពិពាហ៍ ទំនាក់​ទំនង​ក្នុង​គ្រួសារ ឬ​មិត្តភាព​មិន​អាច​បន្ត​ទៅ​មុខ​រួច​ទេ។ ដូច្នេះ គឺ​សម​ហេតុ​ផល​ដែល​សេចក្ដី​ស្រឡាញ់​គឺ​ចាំ​បាច់​ចំពោះ​សុខភាព​ផ្លូវ​ចិត្ត​និង​សុភមង្គល។ ប៉ុន្តែ តើ​«​សេចក្ដី​ស្រឡាញ់​»​មាន​ន័យ​ដូច​ម្ដេច?

សេចក្ដី​ស្រឡាញ់​ដែល​យើង​កំពុង​រៀប​រាប់​នេះ​មិន​មែន​ជា​ស្នេហា​ទេ តែ​ស្នេហា​ក៏​ជា​អ្វី​ដែល​ល្អ​ដែរ។ ផ្ទុយ​ទៅ​វិញ សេចក្ដី​ស្រឡាញ់​នេះ​គឺ​វិសេស​វិសាល​ជាង ព្រោះ​អាច​ធ្វើ​ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត រហូត​ដល់​ចាត់​ទុក​ប្រយោជន៍​របស់​អ្នក​ឯ​ទៀត​ថា​សំខាន់​ជាង​ខ្លួន។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ផ្អែក​លើ​គោល​ការណ៍​ពី​ព្រះ ប៉ុន្តែ​ក៏​រួម​បញ្ចូល​ភាព​កក់​ក្ដៅ​និង​មនោសញ្ចេតនា​ផង​ដែរ។

ការ​ពិពណ៌នា​ដ៏​ពីរោះ​មួយ​អំពី​សេចក្ដី​ស្រឡាញ់ ថា​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង មិន​ប្រព្រឹត្ត​ឥត​សម​រម្យ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ឆាប់​ខឹង។ សេចក្ដី​ស្រឡាញ់​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ . . . សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ​»។—កូរិនថូស​ទី១ ១៣:៤​-​៨

សេចក្ដី​ស្រឡាញ់​បែប​នេះ​«​មិន​ចេះ​សាប​សូន្យ​»​ទេ។ ម្យ៉ាង​ទៀត សេចក្ដី​ស្រឡាញ់​នេះ​កាន់​តែ​ខ្លាំង​ឡើង​កាល​ដែល​ពេល​វេលា​កន្លង​ទៅ។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​នេះ​នាំ​ឲ្យ​មាន​ចិត្ត​ធ្ងន់ សប្បុរស និង​អភ័យ​ទោស នោះ​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១៤​) ដូច្នេះ ទំនាក់​ទំនង​ដែល​មក​ពី​សេចក្ដី​ស្រឡាញ់​បែប​នេះ​គឺ​មាំ​មួន​និង​មាន​សុភមង្គល ទោះ​ជា​ម្នាក់​ៗ​មាន​គុណ​វិបត្ដិ​ក៏​ដោយ។ ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​ចំណង​អាពាហ៍​ពិពាហ៍។

​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»​

លោក​យេស៊ូ​គ្រិស្ត​បាន​បង្រៀន​គោល​ការណ៍​សំខាន់​អំពី​អាពាហ៍​ពិពាហ៍។ ជា​ឧទាហរណ៍ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​‹បុរស​នឹង​ចាក​ចេញ​ពី​ឪ​ពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ› . . . ម្ល៉ោះ​ហើយ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថាយ ១៩:៥, ៦​) មាន​គោល​ការណ៍​សំខាន់​ពីរ​ក្នុង​ខ​ទាំង​នេះ។

​«​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ​»។ អាពាហ៍​ពិពាហ៍​ជា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​បំផុត​រវាង​មនុស្ស​ពីរ​នាក់ ហើយ​សេចក្ដី​ស្រឡាញ់​អាច​ជួយ​ការពារ​ប្ដី​ប្រពន្ធ​មិន​ឲ្យ​ផិត​ក្បត់​គ្នា ពោល​គឺ​ទៅ​ជា​«​រូប​កាយ​តែ​មួយ​»​ជា​មួយ​អ្នក​ផ្សេង​ដែល​មិន​មែន​ជា​គូ​របស់​ខ្លួន។ (​កូរិនថូស​ទី១ ៦:១៦; ហេប្រឺ ១៣:៤​) ភាព​មិន​ស្មោះ​ត្រង់​អាច​បំផ្លាញ​ទំនុក​ចិត្ត និង​បង្ខូច​ចំណង​អាពាហ៍​ពិពាហ៍។ បើ​មាន​កូន នោះ​អាច​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​របស់​កូន ដូច​ជា​មាន​អារម្មណ៍​ថា​ខ្វះ​សេចក្ដី​ស្រឡាញ់​ពី​ឪ​ពុក​ម្ដាយ ឯកោ ឬ​ថែម​ទាំង​ខឹង​ងំ​ទៀត​ផង។

​«​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​»។ អាពាហ៍​ពិពាហ៍​ក៏​ជា​ចំណង​ដ៏​ល្អ​ប្រពៃ។ ប្ដី​ប្រពន្ធ​ដែល​មាន​ទស្សនៈ​ដូច​នេះ​ព្យាយាម​ពង្រឹង​ចំណង​អាពាហ៍​ពិពាហ៍​របស់​ពួក​គេ។ ពួក​គេ​មិន​រក​វិធី​ចែក​ផ្លូវ​គ្នា​ពេល​មាន​បញ្ហា​កើត​ឡើង​នោះ​ទេ។ សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​គឺ​មាំ​មួន​និង​មិន​ងាយ​ដាច់។ សេចក្ដី​ស្រឡាញ់​បែប​នេះ​«​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់​»​ ពោល​គឺ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដើម្បី​រក្សា​ក្ដី​សុខ​និង​សាមគ្គី​ភាព​ក្នុង​អាពាហ៍​ពិពាហ៍។

ពេល​ឪ​ពុក​និង​ម្ដាយ​ស្រឡាញ់​គ្នា​ដោយ​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ខ្លួន នោះ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កូន​ៗ​ក្នុង​ក្រុម​គ្រួសារ។ ស្ត្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ជេស៊ីកា បាន​រៀប​រាប់​ថា​៖ ​«​ឪ​ពុក​ម្ដាយ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គ្នា​និង​គោរព​គ្នា។ ពេល​ខ្ញុំ​ឃើញ​ម្ដាយ​ខ្ញុំ​គោរព​ឪ​ពុក​ខ្ញុំ ជា​ពិសេស​ពេល​ប្រដៅ​យើង​ដែល​ជា​កូន នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ធ្វើ​ដូច​ម្ដាយ​ខ្ញុំ​ដែរ​»។

សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ដ៏​លេច​ធ្លោ​បំផុត​របស់​ព្រះ។ តាម​ពិត គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨​) ហេតុ​នេះ យើង​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​ព្រះ​យេហូវ៉ា​ក៏​បាន​ត្រូវ​ហៅ​ថា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​ធីម៉ូថេ​ទី១ ១:១១​) យើង​ក៏​នឹង​សប្បាយ​ដែរ ពេល​យើង​ខំ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ជា​ពិសេស​សេចក្ដី​ស្រឡាញ់។ អេភេសូរ ៥:១, ២ ចែង​ថា​៖ ​«​ចូរ​យក​តម្រាប់​តាម​ព្រះ ក្នុង​នាម​ជា​កូន​ជា​ទី​ស្រឡាញ់​របស់​លោក ចូរ​បន្ត​រស់​នៅ​ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​»។

ចំណុច​សំខាន់​ៗ​

‹សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​ធ្ងន់​ហើយ​ក៏​សប្បុរស។ សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ​ឡើយ›។—កូរិនថូស​ទី១ ១៣:៤​-​៨

សេចក្ដី​ស្រឡាញ់​ជួយ​ឲ្យ​មាន​សុភមង្គល​ដោយ​សារ​សេចក្ដី​ស្រឡាញ់ . . .

  • ជួយ​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សុខុមាលភាព​របស់​អ្នក​ឯ​ទៀត

  • នឹង​កើន​ឡើង​កាល​ដែល​ពេល​វេលា​កន្លង​ទៅ

  • ជួយ​ពង្រឹង​ចំណង​មិត្តភាព​និង​អាពាហ៍​ពិពាហ៍

  • ជួយ​ឲ្យ​កូន​ធំ​លូត​លាស់​ល្អ​និង​មិន​មាន​អារម្មណ៍​ឯកោ

  • ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​គុណ​សម្បត្ដិ​ដូច​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក