បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g19 លេខ ២ ទំ. ១០-១១
  • របៀបបង្រៀនកូនឲ្យមានទំនួលខុសត្រូវ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបបង្រៀនកូនឲ្យមានទំនួលខុសត្រូវ
  • ភ្ញាក់រឭក! ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ជា​ការ​មាន​ទំនួល​ខុស​ត្រូវ?
  • ហេតុ​អ្វី​ការ​មាន​ទំនួល​ខុស​ត្រូវ​គឺ​សំខាន់?
  • របៀប​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ
  • ៨ គំរូ
    ភ្ញាក់រឭក! ២០១៨
  • តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើគួរអប់រំកូនយ៉ាងណា?
    ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៩
g19 លេខ ២ ទំ. ១០-១១
ឪពុកម្នាក់កំពុងជួយកូនប្រុសរបស់គាត់ស្រោចកូនឈើ

មេ​រៀន​ទី​៤

របៀប​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ

តើ​អ្វី​ជា​ការ​មាន​ទំនួល​ខុស​ត្រូវ?

មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។ ពេល​ពួក​គេ​ទទួល​កិច្ច​ការ ពួក​គេ​នឹង​ធ្វើ​យ៉ាង​ល្អ ហើយ​ទាន់​ពេល។

ទោះ​ជា​កូន​នៅ​តូច​ក្ដី ពួក​គេ​អាច​ចាប់​ផ្ដើម​រៀន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ។ សៀវភៅ​មួយ​រៀប​រាប់​ថា​៖ ​«​ពេល​កូន​អាយុ​១៥​ខែ ពួក​គេ​នឹង​ធ្វើ​តាម​តែ​អ្វី​ដែល​ឪ​ពុក​ម្ដាយ​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ពេល​កូន​អាយុ​១៨​ខែ ពួក​គេ​ចង់​ធ្វើ​អ្វី​ដែល​ពួក​គេ​ឃើញ​ឪ​ពុក​ម្ដាយ​ធ្វើ។ នៅ​តំបន់​ជា​ច្រើន ពេល​កូន​អាយុ​ចាប់​ពី​៥​ឆ្នាំ​ដល់​៧​ឆ្នាំ ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​នឹង​ចាប់​ផ្ដើម​បង្ហាញ​ពួក​គេ​អំពី​របៀប​ដែល​ពួក​គេ​អាច​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ។ ទោះ​ជា​ពួក​គេ​នៅ​តូច​ក្ដី ពួក​គេ​អាច​ធ្វើ​កិច្ច​ការ​ជា​ច្រើន​បាន​យ៉ាង​ល្អ​»។ (​Parent​in​g Without Borders​)

ហេតុ​អ្វី​ការ​មាន​ទំនួល​ខុស​ត្រូវ​គឺ​សំខាន់?

នៅ​តំបន់​ខ្លះ យុវវ័យ​ជា​ច្រើន​នាក់​ព្យាយាម​រស់​នៅ​ដោយ​ពឹង​ខ្លួន​ឯង តែ​ធ្វើ​មិន​បាន ក្រោយ​មក​ត្រឡប់​មក​រស់​នៅ​ជា​មួយ​ឪ​ពុក​ម្ដាយ​វិញ។ នេះ​បាន​កើត​ឡើង​ចំពោះ​យុវវ័យ​ខ្លះ ដោយ​សារ​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​មិន​បាន​បង្រៀន​ពួក​គេ​អំពី​របៀប​ប្រើ​លុយ​ឲ្យ​បាន​ត្រឹម​ត្រូវ របៀប​ថែ​រក្សា​ផ្ទះ ឬ​របៀប​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ប្រចាំ​ថ្ងៃ។

ហេតុ​នេះ​ហើយ គឺ​ល្អ​ដែល​អ្នក​បង្រៀន​កូន​របស់​អ្នក​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​នៅ​ឥឡូវ​នេះ ដើម្បី​ពួក​គេ​នឹង​ដឹង​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ពេល​ពួក​គេ​ធំ​ឡើង។ សៀវភៅ​មួយ​សរសេរ​ថា​៖ ​«​អ្នក​ច្បាស់​ជា​មិន​ចង់​ឲ្យ​កូន​ពឹង​ផ្អែក​លើ​អ្នក​រហូត​ដល់​ពួក​គេ​មាន​អាយុ​១៨​ឆ្នាំ ហើយ​ក្រោយ​មក​ទុក​ឲ្យ​ពួក​គេ​រស់​នៅ​ដោយ​ខ្លួន​ឯង​នោះ​ទេ​»។ (​How to Raise an Adult​)

របៀប​បង្រៀន​កូន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ

ឲ្យ​កូន​ធ្វើ​កិច្ច​ការ​ផ្ទះ​ជា​ប្រចាំ។

គោល​ការណ៍​គម្ពីរ​៖ ​«​អស់​ទាំង​ការ​ងារ​នឿយ​ហត់​សុទ្ធតែ​មាន​ប្រយោជន៍​»។—សុភាសិត ១៤:២៣, ព.ថ.

កូន​ដែល​នៅ​ក្មេង​តែង​តែ​ចង់​ជួយ​ឪ​ពុក​ម្ដាយ​ពេល​ឃើញ​ពួក​គាត់​ធ្វើ​កិច្ច​ការ​ណា​មួយ។ ដោយ​ដឹង​ដូច្នេះ អ្នក​អាច​ឲ្យ​ពួក​គេ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដែល​ពួក​គេ​អាច​ធ្វើ​បាន។

ឪ​ពុក​ម្ដាយ​ខ្លះ​មិន​ចង់​ឲ្យ​កូន​ធ្វើ​ដូច្នេះ​ទេ។ ពី​ព្រោះ​ពួក​គាត់​គិត​ថា​រាល់​ថ្ងៃ​កូន​របស់​ពួក​គាត់​មាន​កិច្ច​ការ​សាលា​ច្រើន​ហើយ ដូច្នេះ​បើ​ពួក​គាត់​ឲ្យ​កូន​ធ្វើ​កិច្ច​ការ​ផ្ទះ​ទៀត នោះ​ប្រៀប​ដូច​ជា​បន្ទុក​ច្រើន​ពេក​ទៅ​លើ​កូន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី កូន​ដែល​ធ្វើ​កិច្ច​ការ​ផ្ទះ​ទំនង​ជា​ធ្វើ​កិច្ច​ការ​សាលា​កាន់​តែ​ប្រសើរ ដោយ​សារ​កិច្ច​ការ​ផ្ទះ​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ចាប់​ផ្ដើម​និង​បញ្ចប់​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ សូម​កត់​សម្គាល់​ផង​ដែរ​នូវ​ការ​រៀប​រាប់​របស់​សៀវភៅ​មួយ​ដែល​ថា​៖ ​«​នៅ​ពេល​ដែល​កូន​នៅ​ក្មេង​និង​មាន​ចិត្ត​ចង់​ជួយ តែ​យើង​មិន​ព្រម​ឲ្យ​ពួក​គេ​ជួយ នោះ​ពួក​គេ​អាច​ចាប់​ផ្ដើម​គិត​ថា​ការ​ជួយ​អ្នក​ឯ​ទៀត​គឺ​មិន​សំខាន់​ទេ។ . . . ពួក​គេ​ក៏​អាច​ចាប់​ផ្ដើម​រំពឹង​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​កិច្ច​ការ​ជំនួស​ពួក​គេ​ដែរ​»។ (​Parent​in​g Without Borders​)

ដូច​បាន​រៀប​រាប់​ខាង​លើ ពេល​កូន​ធ្វើ​កិច្ច​ការ​ផ្ទះ​ជា​ប្រចាំ នោះ​ពួក​គេ​រៀន​ឲ្យ​ចេះ​ជួយ​អ្នក​ឯ​ទៀត​និង​មិន​ធ្វើ​ជា​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ។ ពេល​កូន​ធ្វើ​កិច្ច​ការ​ផ្ទះ នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ពួក​គេ​ជា​ចំណែក​សំខាន់​ក្នុង​ក្រុម​គ្រួសារ ហើយ​យល់​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ។

ជួយ​កូន​ឲ្យ​ទទួល​ស្គាល់​កំហុស​និង​លទ្ធផល​ដែល​មក​ពី​ការ​ធ្វើ​ខុស។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ស្ដាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ​»។—សុភាសិត ១៩:២០

ជា​ឧទាហរណ៍ បើ​កូន​របស់​អ្នក​បង្ខូច​អីវ៉ាន់​របស់​អ្នក​ឯ​ទៀត​ដោយ​អចេតនា សូម​កុំ​ជួយ​លាក់​បាំង​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ។ យ៉ាង​នេះ កូន​អាច​ទទួល​យក​លទ្ធផល ដូច​ជា​និយាយ​សុំ​ទោស ហើយ​ប្រហែល​ជា​ត្រូវ​សង។

ពេល​កូន​យល់​ថា​ពួក​គេ​ត្រូវ​ចេះ​ទទួល​ស្គាល់​កំហុស នោះ​នឹង​បង្រៀន​ពួក​គេ​ឲ្យ . . .

  • ស្មោះ​ត្រង់​និង​ចេះ​សារភាព​កំហុស

  • ជៀស​វាង​យក​កំហុស​រុញ​ដាក់​អ្នក​ឯ​ទៀត

  • មិន​ដោះ​សា

  • សុំ​អភ័យ​ទោស ពេល​ដែល​សម​ត្រឹម​ត្រូវ

ឪពុកម្នាក់កំពុងជួយកូនប្រុសរបស់គាត់ស្រោចកូនឈើ

បង្ហាត់​បង្រៀន​ចាប់​ពី​ឥឡូវ​នេះ

កូន​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ នឹង​ចេះ​រៀប​ចំ​ជីវិត​របស់​ពួក​គេ​បាន​ប្រសើរ​ជាង​ពេល​ដែល​ធំ​ឡើង

បង្រៀន​ដោយ​ទុក​គំរូ

  • តើ​ខ្ញុំ​ជា​មនុស្ស​ឧស្សាហ៍​ខ្នះ​ខ្នែង ចេះ​រៀប​ចំ​ទុក​ដាក់ និង​ចេះ​គោរព​ពេល​វេលា​ឬ​ទេ?

  • តើ​កូន​ខ្ញុំ​ឃើញ​ខ្ញុំ​ធ្វើ​កិច្ច​ការ​ផ្ទះ​ឬ​ទេ?

  • ពេល​ដែល​ខ្ញុំ​ធ្វើ​ខុស តើ​ខ្ញុំ​ចេះ​ទទួល​កំហុស និង​ចេះ​និយាយ‹សុំ​ទោស›ឬ​ទេ?

ពាក្យ​សម្ដី​របស់​ឪ​ពុក​ម្ដាយ​ខ្លះ

ស្ត្រី​ម្នាក់​ឈ្មោះ​ឡរ៉ា​និយាយ​ថា​៖ ​«​តាំង​ពី​កូន​ៗ​ខ្ញុំ​នៅ​តូច ពួក​គេ​ចេះ​ជួយ​ខ្ញុំ​ធ្វើ​ម្ហូប​ពេល​ល្ងាច។ ពេល​ពួក​គេ​ឃើញ​ខ្ញុំ​បត់​ខោ​អាវ​ទុក ពួក​គេ​មក​ជួយ​បត់​ដែរ។ បើ​ឃើញ​ខ្ញុំ​សម្អាត ពួក​គេ​ជួយ​សម្អាត។ កិច្ច​ការ​ទៅ​ជា​អ្វី​ដែល​សប្បាយ​សម្រាប់​ពួក​គេ។ ពួក​គេ​ចូល​ចិត្ត​នៅ​ជា​មួយ​ខ្ញុំ ហើយ​ពេល​ឃើញ​ខ្ញុំ​ធ្វើ​អ្វី ពួក​គេ​ធ្វើ​ដែរ។ តាម​របៀប​នេះ ពួក​គេ​រៀន​ឲ្យ​ចេះ​មាន​ទំនួល​ខុស​ត្រូវ​»។

ស្ត្រី​ម្នាក់​ឈ្មោះ​ដេប្រា​និយាយ​ថា​៖ ​«​ថ្ងៃ​មួយ ខ្ញុំ​បាន​ឲ្យ​កូន​ប្រុស​តូច​របស់​យើង​ទូរស័ព្ទ​ទៅ​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​យើង ហើយ​ឲ្យ​គាត់​និយាយ​សុំ​ទោស​ទៅ​កាន់​នាង​ចំពោះ​ការ​ប្រព្រឹត្ត​មិន​គួរ​សម​របស់​គាត់​ទៅ​លើ​នាង។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ គាត់​ត្រូវ​និយាយ​សុំ​ទោស​ច្រើន​លើក​ច្រើន​សារ​ដោយ​សារ​គាត់​ចូល​ចិត្ត​និយាយ​ត្រង់​ដែល​ធ្វើ​ឲ្យ​គេ​ឈឺ​ចិត្ត តែ​ឥឡូវ​ពេល​គាត់​ធ្វើ​ខុស គាត់​ស្រួល​និយាយ​សុំ​ទោស​»។

ការ​ទទួល​យក​លទ្ធផល​គឺ​មាន​ប្រយោជន៍

អ្នក​អប់រំ​ម្នាក់​ឈ្មោះ​ជេស៊ីកា ឡេហ៊ី​បាន​សរសេរ​ក្នុង​ទស្សនាវដ្ដី​មួយ​ថា​៖ ​«​គឺ​ជា​ការ​សំខាន់​ដែល​ឪ​ពុក​ម្ដាយ​ចាំ​ថា​កូន​នឹង​រៀន​មេ​រៀន​ដ៏​មាន​ប្រយោជន៍​ពី​កំហុស​របស់​ពួក​គេ។ រាល់​ឆ្នាំ សិស្ស​ដែល​ខ្ញុំ​អាច​ហៅ​ថា​ជា​សិស្ស​ឆ្នើម​នោះ​គឺ​ជា​សិស្ស​ដែល​ទទួល​យក​ការ​បរាជ័យ​របស់​ខ្លួន ចេះ​ទទួល​កំហុស ហើយ​មិន​មែន​ឲ្យ​ឪ​ពុក​ម្ដាយ​ការ​ពារ​ពួក​គេ​ពី​ការ​ទទួល​លទ្ធផល​នៃ​កំហុស​នោះ​ទេ ហើយ​ពួក​គេ​ជា​មនុស្ស​ដែល​សប្បាយ​រីក​រាយ​ជាង​គេ និង​ជោគ​ជ័យ​ជាង​គេ​»។ (​Atlantic​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក