បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ៧ ផ. ១-៤
  • តើគួរអប់រំកូនយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគួរអប់រំកូនយ៉ាងណា?
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នឹង​អ្នក
  • ២ ខំ​ស្វែង​យល់​អ្វី​ដែល​កូន​ចង់​និយាយ
  • ៣ ត្រូវ​ឲ្យ​កូន​ឃើញ​ថា​អ្នក​ទាំង​ពីរ​មាន​គំនិត​ឯកភាព​គ្នា
  • ៤ ត្រូវ​មាន​វិធីសាស្ត្រ​អប់រំ​កូន
  • អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក
    គន្លឹះនៃសុភមង្គលគ្រួសារ
  • មាតាបិតាទាំងឡាយអើយ! ចូរបង្ហាត់បង្រៀនកូនដោយសេចក្ដីស្រឡាញ់ចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ឪពុកម្ដាយទាំងឡាយ ចូរដឹកនាំកូនរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ៧ ផ. ១-៤
ឪពុកនិងកូនប្រុសកំពុងជួសជុលកង់ជាមួយគ្នា

មេរៀន​ទី​៧

តើ​គួរ​អប់រំ​កូន​យ៉ាង​ណា?

‹សេចក្ដី​ទាំង​នេះ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​ចុះ ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក›។—ចោទិយកថា ៦:៦, ៧

ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ក្រុម​គ្រួសារ លោក​ក៏​បាន​បង្កើត​ឲ្យ​មាន​របៀប​រៀបចំ​ក្នុង​ក្រុម​គ្រួសារ​ដែរ។ របៀប​រៀបចំ​នោះ​គឺ លោក​ឲ្យ​ឪពុក​ម្ដាយ​មើល​ការ​ខុស​ត្រូវ​កូន។ (​កូឡុស ៣:២០​) ដូច្នេះ ឪពុក​ម្ដាយ​មាន​ភារកិច្ច​អប់រំ​កូន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​អប់រំ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ។ (​ធីម៉ូថេ​ទី២ ១:៥; ៣:១៥​) អ្នក​មិន​គ្រាន់​តែ​ត្រូវ​អប់រំ​កូន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ក៏​ត្រូវ​ស្គាល់​ចិត្ត​របស់​កូន​ដែរ។ តាម​ពិត គំរូ​របស់​អ្នក​គឺ​សំខាន់​ណាស់។ បើ​អ្នក​ឲ្យ​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​នៅ​ជាប់​ក្នុង​ចិត្ត​របស់​អ្នក​ជា​មុន នោះ​អ្នក​អាច​បង្រៀន​កូន​អំពី​បណ្ដាំ​របស់​លោក​ដោយ​មាន​ប្រសិទ្ធភាព។—ទំនុក​តម្កើង ៤០:៨

១ ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នឹង​អ្នក

គម្ពីរ​រៀប​រាប់​ថា: ​«​ត្រូវ​រហ័ស​ស្ដាប់ មិន​រហ័ស​និយាយ​»។ (​យ៉ាកុប ១:១៩​) អ្នក​ច្បាស់​ជា​ចង់​ឲ្យ​កូន​មាន​អារម្មណ៍​ថា ពួក​គេ​អាច​និយាយ​ជា​មួយ​នឹង​អ្នក​នៅ​ពេល​ណា​ក៏​បាន។ ដូច្នេះ កូន​ត្រូវ​ដឹង​ថា​អ្នក​នឹង​ចាំ​ស្ដាប់​ពួក​គេ នៅ​ពេល​ណា​ក៏​ដោយ​ដែល​ពួក​គេ​ត្រូវ​ការ​និយាយ​ជា​មួយ​នឹង​អ្នក។ សូម​បង្កើត​ឲ្យ​មាន​បរិយាកាស​ដែល​ធ្វើ​ឲ្យ​កូន​ស្រួល​និយាយ​ប្រាប់​អ្នក​អំពី​អារម្មណ៍​របស់​ខ្លួន។ (​យ៉ាកុប ៣:១៨​) បើ​កូន​គិត​ថា​អ្នក​នឹង​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត ឬ​ឆាប់​វាយ​តម្លៃ​ថា​គាត់​ជា​មនុស្ស​បែប​ណា នោះ​កូន​ប្រហែល​ជា​មិន​និយាយ​ប្រាប់​អ្នក​អំពី​អារម្មណ៍​ពិត​របស់​ខ្លួន​ឡើយ។ សូម​អត់​ធ្មត់​ជា​មួយ​នឹង​កូន ហើយ​ឧស្សាហ៍​ប្រាប់​កូន​ថា​អ្នក​ស្រឡាញ់​ពួក​គេ។—ម៉ាថាយ ៣:១៧; កូរិនថូស​ទី១ ៨:១

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ឆ្លៀត​ពេល​និយាយ​ជា​មួយ​នឹង​កូន ពេល​ដែល​កូន​ត្រូវ​ការ​និយាយ​ជា​មួយ​នឹង​អ្នក

  • សូម​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​កូន​ជា​ទៀង​ទាត់ មិន​គ្រាន់​តែ​នៅ​ពេល​ដែល​មាន​បញ្ហា​នោះ​ទេ

២ ខំ​ស្វែង​យល់​អ្វី​ដែល​កូន​ចង់​និយាយ

គម្ពីរ​រៀប​រាប់​ថា: ​«​អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក​»។ (​សុភាសិត ១៦:២០​) ពេល​ខ្លះ​អ្នក​មិន​គ្រាន់​តែ​ស្ដាប់​ពាក្យ​របស់​កូន​ប៉ុណ្ណោះ​ទេ តែ​អ្នក​ត្រូវ​ខំ​យល់​អ្វី​ដែល​កូន​ចង់​និយាយ ដើម្បី​យល់​អារម្មណ៍​ពិត​ប្រាកដ​របស់​កូន។ ជា​ការ​ធម្មតា​កូន​ៗ​ច្រើន​តែ​និយាយ​ពន្លើស ឬ​និយាយ​អ្វី​ដែល​តាម​ពិត​ពួក​គេ​មិន​ចង់​មាន​ន័យ​ដូច្នោះ​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្ដាប់​រឿង នោះ​រាប់​ជា​ចំ​កួត​ហើយ​»។ (​សុភាសិត ១៨:១៣​) ដូច្នេះ សូម​កុំ​ឆាប់​ខឹង​កូន។—សុភាសិត ១៩:១១

ម្ដាយម្នាក់មានប្រតិកម្មហួសហេតុពេកនឹងអ្វីដែលកូនស្រីបាននិយាយ

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ស្ដាប់​កូន​និយាយ​ឲ្យ​ចប់​សិន ទោះ​ជា​កូន​និយាយ​អ្វី​ក៏​ដោយ។ កុំ​និយាយ​កាត់ ហើយ​កុំ​ឆាប់​ច្រឡោត

  • ដើម្បី​យល់​អារម្មណ៍​របស់​កូន សូម​ស្រមៃ​គិត​អំពី​ពេល​ដែល​អ្នក​នៅ​ក្មេង និង​អ្វី​ដែល​អ្នក​ធ្លាប់​ចាត់​ទុក​ថា​សំខាន់​នៅ​ពេល​នោះ

៣ ត្រូវ​ឲ្យ​កូន​ឃើញ​ថា​អ្នក​ទាំង​ពីរ​មាន​គំនិត​ឯកភាព​គ្នា

គម្ពីរ​រៀប​រាប់​ថា: ​«​កូន​អើយ ចូរ​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះ​បង់​ចោល​សេចក្ដី​ដំបូន្មាន​របស់​ម្ដាយ​ឯង​ឡើយ​»។ (​សុភាសិត ១:៨​) ព្រះ​យេហូវ៉ា​ឲ្យ​ឪពុក​ម្ដាយ​មាន​អំណាច​គ្រប់​គ្រង​កូន។ ដូច្នេះ ឪពុក​ម្ដាយ​ត្រូវ​អប់រំ​កូន​ឲ្យ​ចេះ​គោរព​និង​ស្ដាប់​បង្គាប់​ពួក​គាត់។ (​អេភេសូរ ៦:១​-​៣​) កូន​អាច​ដឹង​បាន​ថា ឪពុក​ម្ដាយ​របស់​ពួក​គេ​គ្មាន​«​គំនិត​ឯកភាព​»​គ្នា។ (​កូរិនថូស​ទី១ ១:១០​) ដូច្នេះ បើ​ឪពុក​ម្ដាយ​មាន​ការ​ខ្វែង​គំនិត​គ្នា សូម​កុំ​ឲ្យ​កូន​ឃើញ ព្រោះ​នេះ​អាច​នាំ​ឲ្យ​កូន​មិន​សូវ​គោរព​អ្នក​ទាំង​ពីរ។

ឪពុកម្នាក់កំពុងទូន្មានកូនប្រុសនៅកន្លែងដោយឡែក ពេលប្រពន្ធនិងកូនប្រុសម្នាក់ទៀតនៅក្នុងបន្ទប់ក្បែរនោះ

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ពិគ្រោះ​ជា​មួយ​នឹង​គូ ហើយ​សម្រេច​គ្នា​អំពី​របៀប​ប្រៀន​ប្រដៅ​កូន

  • បើ​អ្នក​និង​គូ​មាន​គំនិត​ខុស​គ្នា​អំពី​ការ​អប់រំ​កូន សូម​ព្យាយាម​យល់​មូលហេតុ​ដែល​គូ​អ្នក​គិត​ដូច្នោះ

៤ ត្រូវ​មាន​វិធីសាស្ត្រ​អប់រំ​កូន

គម្ពីរ​រៀប​រាប់​ថា: ​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​»។ (​សុភាសិត ២២:៦​) ការ​អប់រំ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​កូន​ល្អ មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ។ ដូច្នេះ អ្នក​ត្រូវ​មាន​វិធីសាស្ត្រ​ក្នុង​ការ​អប់រំ​កូន នោះ​ក៏​រួម​បញ្ចូល​ការ​ប្រៀន​ប្រដៅ​កូន​ដែរ។ (​ទំនុក​តម្កើង ១២៧:៤; សុភាសិត ២៩:១៧​) ការ​ប្រៀន​ប្រដៅ​មិន​គ្រាន់​តែ​មាន​ន័យ​ថា​ជា​ការ​ដាក់​ទោស​កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នេះ​ទាក់​ទង​នឹង​ការ​ជួយ​កូន​ឲ្យ​យល់​មូលហេតុ​ដែល​អ្នក​ដាក់​វិន័យ​ក្នុង​គ្រួសារ។ (​សុភាសិត ២៨:៧​) ម្យ៉ាង​ទៀត អ្នក​ក៏​ត្រូវ​បង្រៀន​កូន​ឲ្យ​ស្រឡាញ់​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា និង​ឲ្យ​ចេះ​គិត​ពិចារណា​អំពី​គោល​ការណ៍​ក្នុង​បណ្ដាំ​នោះ​ដែរ។ (​ទំនុក​តម្កើង ១:២​) ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​កូន​ឲ្យ​ចេះ​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។—ហេប្រឺ ៥:១៤

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ប្រាកដ​ថា​កូន​របស់​អ្នក​ជឿ​ថា មាន​ព្រះ​ពិត​មែន ហើយ​ពួក​គេ​អាច​ទុក​ចិត្ត​លោក

  • សូម​ជួយ​កូន​ឲ្យ​ចេះ​សម្គាល់​និង​ជៀស​វាង​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ដូច​ជា​ការ​លេង​អ៊ីនធឺណិត និង​ការ​ទាក់​ទង​គ្នា​តាម​បណ្ដាញ​គេហទំព័រ​ជា​ដើម។ សូម​បង្រៀន​កូន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស​ដែល​ទាញ​យក​ផល​ចំណេញ​ខាង​ផ្លូវ​ភេទ​លើ​កុមារ

កូនប្រុសម្នាក់បានទទួលការអប់រំពីឪពុកម្ដាយដើម្បីបម្រើព្រះយេហូវ៉ា តាំងពីកុមារភាពរហូតដល់ទទួលការជ្រមុជទឹក

​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​»​

ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​ការ​ខំ​ព្យាយាម​របស់​អ្នក

ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នក​មាន​ភារកិច្ច​ពិសេស​ដើម្បី​អប់រំ​កូន​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៦:៤​) ព្រះ​យេហូវ៉ា​ដឹង​ថា ការ​អប់រំ​កូន​គឺ​ពិបាក​ណាស់ ប៉ុន្តែ​អ្នក​អាច​ប្រាកដ​ថា ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​នឹង​នាំ​ឲ្យ​ព្រះ​ទទួល​ការ​សរសើរ ហើយ​អ្នក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង។—សុភាសិត ២៣:២៤

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​អាច​មាន​អារម្មណ៍​ស្រួល​និយាយ​រឿង​ទាំង​អស់​ប្រាប់​ខ្ញុំ?

  • តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​ពី​ឪពុក​ម្ដាយ​ផ្សេង​ទៀត​ដែល​បាន​ចិញ្ចឹម​អប់រំ​កូន​របស់​ពួក​គេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក