បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ១ ទំ. ១៥
  • អ្នកអាចមានប្រាជ្ញា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកអាចមានប្រាជ្ញា
  • ភ្ញាក់រឭក! ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​លោក
  • អ្នក​អាច​ទទួល​ប្រាជ្ញា​របស់​ព្រះ
  • តើយើងស្ដាប់ព្រះយ៉ាងដូចម្ដេច?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​៖ អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៤
  • សេចក្ដីបង្រៀនពិតដែលព្រះទ្រង់សព្វព្រះហឫទ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • គម្ពីរជាសៀវភៅដែលមកពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ១ ទំ. ១៥

អ្នក​អាច​មាន​ប្រាជ្ញា

​«​គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ក្នុង​ខនេះ​ពាក្យ​ដែល​ថា ​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​»​ មាន​ន័យ​ថា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត បាន​ឲ្យ​អ្នក​សរសេរ​គម្ពីរ កត់​ទុក​គំនិត​របស់​លោក។

លក្ខណៈ​នៃ​គម្ពីរ

  • ផ្នែកមួយនៃសៀវភៅមួយក្បាល។

    ៦៦

    ចំនួន​សៀវ​ភៅ​តូច​ៗ​នៅ​ក្នុង​គម្ពីរ។

  • ដៃកំពុងសរសេរកាលដែលមានពន្លឺចាំងពីខាងលើ។

    ៤០

    ចំនួន​បុរស​ដែល​ព្រះ​បាន​ប្រើ​ឲ្យ​សរសេរ​គម្ពីរ។

  • កែវនាឡិកាខ្សាច់។

    ១៥១៣ មុន​គ.ស.

    ជា​ឆ្នាំ​ដែល​គម្ពីរ​បាន​ចាប់​ផ្ដើម​សរសេរ ដែល​មាន​អាយុ​កាល​ច្រើន​ជាង​៣.៥០០​ឆ្នាំ។

  • អក្សរភាសាផ្សេងៗ។

    ៣.០០០+

    ជា​ចំនួន​ភាសា​ដែល​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​នៃ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ។

ព្រះ​អញ្ជើញ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​លោក

«​ខ្ញុំ​ជា​យេហូវ៉ា ជា . . . អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍ និង​ជា​អ្នក​ណែនាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ។ បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​បញ្ញត្តិ​ខ្ញុំ នោះ​សេចក្ដី​សុខ​សាន្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ដូច​ជា​ទន្លេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់​គ្នា​នឹង​ដូច​ជា​រលក​សមុទ្រ​ដែរ។​»។—អេសាយ ៤៨:១៧, ១៨

អ្នក​អាច​ចាត់​ទុក​ថា​ពាក្យ​ទាំង​នេះ​ជា​ការ​អញ្ជើញ​ពី​ព្រះ​ផ្ទាល់។ លោក​ចង់​ឲ្យ​អ្នក​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​សុភមង្គល​ជា​យូរ​អង្វែង ហើយ​លោក​អាច​ជួយ​ឲ្យ​អ្នក​ទទួល​អ្វី​ទាំង​នេះ។

អ្នក​អាច​ទទួល​ប្រាជ្ញា​របស់​ព្រះ

​«​ដំណឹង​ល្អ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ប្រជា​ជាតិ​ជា​មុន​សិន​»។—ម៉ាកុស ១៣:១០

​«​ដំណឹង​ល្អ​»​នេះ​រួម​បញ្ចូល​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា លោក​នឹង​លុប​បំបាត់​រាល់​ទុក្ខ​វេទនា​ទាំង​ឡាយ ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន ហើយ​ប្រោស​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​ពី​គម្ពីរ​នៅ​ទូទាំង​ពិភព​លោក។

ខ្ញុំ​លែង​មាន​ការ​យល់​ច្រឡំ​ទៀត ក្រោយ​ពី​អាន​គម្ពីរ

​«​តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ធ្លាប់​យល់​ច្រឡំ​អំពី តើ​អ្នក​ណា​ជា​អ្នក​បង្កើត​អ្វី​ទាំង​ឡាយ។ ខ្ញុំ​ធ្លាប់​ឆ្ងល់​ថា ‹តើ​ជាតិ​សាសន៍​នីមួយ​ៗ​អាច​មាន​ព្រះ​ឬ​អ្នក​បង្កើត​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?›។ ដូច្នេះ​ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​គម្ពីរ​បាន​ចែង​នៅ​រ៉ូម ៣:២៩​ដែល​ថា ព្រះ​ពិត‹ជា​ព្រះ​របស់​ជន​ជាតិ​ដទៃ› លោក​មាន​ឈ្មោះ​ថា​យេហូវ៉ា ហើយ​លោក​ចង់​ឲ្យ​យើង​ក្លាយ​ជា​មិត្ត​របស់​លោក​»។—រ៉ាកេស

រ៉ាកេស។
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក