បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g24 លេខ ១ ទំ. ១០-១២
  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការ​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ
  • ភ្ញាក់រឭក! ២០២៤
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ​គឺ​សំខាន់
  • អ្វី​ដែល​អ្នក​អាច​ធ្វើ
  • អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ
  • ជំនួយសម្រាប់លោកអ្នក
    ភ្ញាក់រឭក! ២០២០
  • ជំនួយថែមទៀតសម្រាប់ក្រុមគ្រួសារ
    ភ្ញាក់រឭក! ២០១៨
  • ចូរស្វែងរកប្រាជ្ញាសម្រាប់ជីវិតប្រចាំថ្ងៃនៅក្នុងJW.ORG
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • យោបល់សម្រាប់សិក្សា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២៤
g24 លេខ ១ ទំ. ១០-១២
ប្ដី​ម្នាក់​កំពុង​ប្រើ​ទូរ​សព្ទ​ហើយ​មាន​ទឹក​មុខ​មួម៉ៅ​ពេល​ដែល​ប្រពន្ធ​របស់​គាត់​ព្យាយាម​និយាយ​ជា​មួយ​គាត់។ កូន​ប្រុស​របស់​ពួក​គេ​កំពុង​មើល​ពួក​គេ។

ការ​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ

មូលហេតុ​ដែល​ការ​បង្ហាញ​ការ​គោរព​ចំពោះ​ក្រុម​គ្រួសារ​គឺ​សំខាន់

ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​នាំ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល ហើយ​ប្ដី ប្រពន្ធ និង​កូន​ៗ​មាន​ភាព​កក់​ក្ដៅ។

  • សៀវភៅ​មួយ​អំពី​អាពាហ៍ពិពាហ៍ (​The Seven Principles for Making Marriage Work​) បាន​រៀប​រាប់​ថា នៅ​ពេល​ដែល​គូ​អាពាហ៍ពិពាហ៍​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​«​មិន​គ្រាន់​តែ​ក្នុង​រឿង​ធំ​ដុំ​ប៉ុណ្ណោះ​ទេ តែ​ក្នុង​រឿង​តូច​តាច​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ផង​ដែរ​»។

  • យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា ក្មេង​ៗ​ដែល​ចេះ​បង្ហាញ​ការ​គោរព​ចំពោះ​អ្នក​ឯ​ទៀត​ច្រើន​តែ​ឲ្យ​តម្លៃ​ខ្លួន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ឪពុក​ម្ដាយ ហើយ​មិន​សូវ​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​ទេ។

អ្វី​ដែល​អ្នក​អាច​ធ្វើ

ពិគ្រោះ​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក។ ដំបូង យើង​ត្រូវ​ប្រាកដ​ថា​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​យល់​អំពី​អត្ថន័យ​នៃ​ការ​បង្ហាញ​ការ​គោរព​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក​សរសេរ​អ្វី​ដែល​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​យល់​ស្រប​ថា ជា​ការ​ប្រព្រឹត្ត​ដែល​ត្រឹម​ត្រូវ​ឬ​ជា​ការ​ប្រព្រឹត្ត​ដែល​គួរ​ជៀស​វាង។ ក្រោយ​មក ពិគ្រោះ​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា​សមាជិក​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ការ​គោរព។

​«​គម្រោង​របស់​មនុស្ស​ឧស្សាហ៍​នឹង​បាន​ជោគ​ជ័យ​ជា​មិន​ខាន​»។—សុភាសិត ២១:៥

ធ្វើ​ជា​គំរូ​ល្អ។ សូម​ពិនិត្យ​មើល​ការ​ប្រព្រឹត្ត​របស់​អ្នក។ តើ​អ្នក​រិះ​គន់​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ដោយ​សារ​កំហុស​របស់​ពួក​គេ​ឬ​ទេ? តើ​អ្នក​សើច​ចំអក​ចំពោះ​ទស្សនៈ​របស់​ពួក​គេ​ទេ? ពេល​ដែល​ពួក​គេ​និយាយ​ជា​មួយ​អ្នក តើ​អ្នក​មិន​អើពើ​ឬ​និយាយ​កាត់​ពួក​គេ​ទេ?

យោបល់​៖ ចាត់​ទុក​ការ​គោរព​ថា​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​បង្ហាញ​ចំពោះ​គូ​និង​កូន​ៗ​របស់​អ្នក ដោយ​មិន​គិត​ថា​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​មួយ​សិន​ដើម្បី​សម​នឹង​ទទួល​ការ​គោរព​ពី​អ្នក​ឡើយ។

​«​ក្នុង​ការ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​លើក​កិត្តិយស​គេ​មុន​»។—រ៉ូម ១២:១០

បង្ហាញ​ការ​គោរព​ទោះ​ជា​អ្នក​មិន​យល់​ស្រប​នឹង​គ្នា​ក្ដី។ ពេល​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន សូម​ជៀស​វាង​ពី​ការ​និយាយ​ថា​«​អ្នក​តែង​តែ​»​ ឬ​«​អ្នក​មិន​ដែល​»។ ជា​ឧទាហរណ៍ ​«​អ្នក​តែង​តែ​រវល់​»​ ឬ​«​អ្នក​មិន​ដែល​ជួយ​ខ្ញុំ​ទេ​»។ ពាក្យ​សម្ដី​បែប​នេះ​អាច​ធ្វើ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ឈឺ​ចិត្ត ហើយ​អាច​នាំ​ឲ្យ​រឿង​តូច​តាច​ទៅ​ជា​រឿង​ធំ។

​«​សម្ដី​ទន់ភ្លន់​រម្ងាប់​កំហឹង តែ​ពាក្យ​គំរោះ​គំរើយ​ធ្វើ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង​»។—សុភាសិត ១៥:១

ស្ត្រី​វ័យ​ក្មេង​ម្នាក់​កំពុង​មើល​វីដេអូ​ក្នុង​គេហទំព័រ​jw.org។

អ្វី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​កំពុង​ធ្វើ

សាក្សី​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​សមាជិក​ក្រុម​គ្រួសារ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​ការ​គោរព​ដោយ​រៀប​ចំ​អត្ថបទ​ផ្សេង​ៗ សៀវភៅ និង​វីដេអូ​ដែល​មនុស្ស​ទូទៅ​អាច​មើល​បាន​ដោយ​ឥត​គិត​ថ្លៃ។

សម្រាប់​គូ​អាពាហ៍ពិពាហ៍​៖ អត្ថបទ​ត​ភាគ​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​អាច​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ . . .

  • ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ

  • មិន​ឈប់​និយាយ​រក​គ្នា

  • ឈប់​ឈ្លោះ​ប្រកែក​គ្នា

(​ស្វែង​រក​«​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​»​នៅ​គេហទំព័រ​jw.org/km​)

សម្រាប់​ឪពុក​ម្ដាយ​៖ អត្ថបទ​ត​ភាគ​ជំនួយ​សម្រាប់​ក្រុម​គ្រួសារ​អាច​ជួយ​ឪពុក​ម្ដាយ​បង្ហាត់​បង្រៀន​កូន​ៗ​ឲ្យ . . .

  • ស្ដាប់​បង្គាប់

  • ជួយ​កិច្ច​ការ​ផ្ទះ

  • និយាយ​«​សូម​»​និង​«​អរគុណ​»​

(​ស្វែង​រក​«​ការ​ចិញ្ចឹម​អប់រំ​កូន​»​ និង​«​ការ​ចិញ្ចឹម​អប់រំ​កូន​វ័យ​ជំទង់​»​នៅ​គេហទំព័រ​jw.org/km​)

សូម​មើល​អត្ថបទ​បន្ថែម​«​មេ​រៀន​សំខាន់​ៗ​៦​យ៉ាង​សម្រាប់​កូន​ក្មេង​»​ ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​២ ឆ្នាំ​២០១៩ និង ​«​គន្លឹះ​១២​យ៉ាង​សម្រាប់​ក្រុម​គ្រួសារ​»​ ក្នុង​ទស្សនាវដ្ដី​ភ្ញាក់​រឭក! លេខ​២ ឆ្នាំ​២០១៨ ទំព័រ​៨​-​១១។ (​ស្វែង​រក​អត្ថបទ​ទាំង​នេះ​នៅ​គេហទំព័រ​jw.org/km​)

សម្រាប់​យុវវ័យ​៖ នៅ​ក្នុង​ផ្នែក​ក្មេង​ជំទង់​និង​យុវវ័យ​នៅ​jw.org មាន​អត្ថបទ វីដេអូ និង​ក្រដាស​លំហាត់​ដែល​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ . . .

  • មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​ឪពុក​ម្ដាយ​និង​បង​ប្អូន

  • និយាយ​ជា​មួយ​ឪពុក​ម្ដាយ​អំពី​ច្បាប់​ដែល​ពួក​គាត់​កំណត់​ឲ្យ​ដោយ​ការ​គោរព

  • ទទួល​ការ​ទុក​ចិត្ត​ពី​ឪពុក​ម្ដាយ

(​ស្វែង​រក​«​ក្មេង​ជំទង់​និង​យុវវ័យ​»​ នៅ​គេហទំព័រ​jw.org/km​)

អ្នក​អាច​ប្រើ​ប្រាស់​គេហទំព័រ​jw.org​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​មិន​ចាំ​បាច់​បង់​ថ្លៃ​សេវា​ឬ​ចុះ​ឈ្មោះ​ធ្វើ​ជា​សមាជិក​នោះ​ទេ ហើយ​អ្នក​ក៏​មិន​ចាំ​បាច់​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដើម្បី​ចូល​គេហទំព័រ​នេះ​ដែរ។

យ៉ូសែប អ៊ីរិនបូហ្គេន។

ដើម្បី​រៀន​ថែម​ទៀត

យ៉ូសែប អ៊ីរិនបូហ្គេន​ជា​អ្នក​ប្រើ​គ្រឿង​ញៀន និង​ធ្លាប់​ជា​មនុស្ស​កាច​សាហាវ​ពេល​គាត់​រៀប​ការ។ ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​ការ​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​ជីវិត​ក្រុម​គ្រួសារ​របស់​គាត់​ល្អ​ប្រសើរ​ជាង សូម​មើល​អត្ថបទ​«​ខ្ញុំ​បាន​រៀន​ចេះ​គោរព​មនុស្ស​ស្រី​និង​ខ្លួន​ឯង​»​ នៅ​គេហទំព័រ​jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក