បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៣
  • បុរសនិងស្ដ្រីទីមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បុរសនិងស្ដ្រីទីមួយ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ហេតុអ្វីយើងទៅជាចាស់ហើយស្លាប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៣

៣

បុរស​និង​ស្ត្រី​ទី​មួយ

តើ​មាន​អ្វី​ខុស​ប្លែក​ក្នុង​រូប​ភាព​នេះ​ទេ? ត្រូវ​ហើយ គឺ​មាន​មនុស្ស​នៅ​ក្នុង​រូប​ភាព​នេះ។ ពួក​គេ​ជា​បុរស​និង​ស្ត្រី​ទី​មួយ។ តើ​អ្នក​ណា​បាន​បង្កើត​ពួក​គេ​មក? ព្រះ​បាន​បង្កើត​ពួក​គេ។ តើ​អ្នក​ស្គាល់​ព្រះ​នាម​ទ្រង់​ទេ? ព្រះ​នាម​ទ្រង់​ជា យេហូវ៉ា។ ហើយ​បុរស​និង​ស្ត្រី​នេះ​ឈ្មោះ អ័ដាម​និង​អេវ៉ា។

នេះ​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អ័ដាម។ ទ្រង់​បាន​យក​ធូលី​ដី​មក ហើយ​ពី​ធូលី​ដី​នោះ ទ្រង់​បាន​សូន​ធ្វើ​ជា​រាង​កាយ គឺ​ជា​រាង​កាយ​បុរស។ ហើយ​ទ្រង់​ក៏​ផ្លុំ​ខ្យល់​ទៅ​ក្នុង​រន្ធ​ច្រមុះ​បុរស​នោះ ហើយ​អ័ដាម​ក៏​បាន​មាន​ជីវិត​រស់​ឡើង។

ព្រះ​យេហូវ៉ា​មាន​កិច្ចការ​សំរាប់​ឲ្យ​អ័ដាម​ធ្វើ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អ័ដាម​ឲ្យ​ដាក់​ឈ្មោះ​សត្វ​គ្រប់​ប្រភេទ​ទាំង​អស់។ អ័ដាម​ប្រហែល​ជា​បាន​សង្កេត​មើល​សត្វ​ជា​យូរ​យារ​មក​ហើយ ដូច្នេះ​គាត់​ក៏​អាច​រើស​ឈ្មោះ​ដ៏​ល្អៗ​សំរាប់​សត្វ​ទាំង​អស់​នោះ។ កាល​ដែល​អ័ដាម​កំពុង​តែ​ដាក់​ឈ្មោះ​សត្វ​ទាំង​ឡាយ​នោះ គាត់​ចាប់​ផ្ដើម​មើល​ឃើញ​អ្វី​មួយ។ តើ​អ្នក​ដឹង​នោះ​ជា​អ្វី​ទេ?

សត្វ​ទាំង​អស់​សុទ្ធតែ​មាន​គូ។ គឺ​មាន​ដំរី​ឈ្មោល​និង​ដំរី​ញី ហើយ​មាន​សិង្ហ​ឈ្មោល​និង​សិង្ហ​ញី។ ប៉ុន្តែ អ័ដាម​មិន​មាន​អ្នក​ណា​មួយ​ជា​គូ​របស់​គាត់​ទេ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អ័ដាម​ដេក​លក់​ស៊ប់​ទៅ ហើយ​ទ្រង់​បាន​យក​ឆ្អឹង​ជំនី​មួយ​ពី​ចំហៀង​ខ្លួន​របស់​គាត់។ ដោយ​ប្រើ​ឆ្អឹង​ជំនី​នេះ ព្រះ​យេហូវ៉ា​បាន​បង្កើត​ស្ត្រី​សំរាប់​អ័ដាម ហើយ​នាង​ក៏​បាន​ទៅ​ជា​ប្រពន្ធ​របស់​គាត់។

ឥឡូវ​នេះ​អ័ដាម​មាន​ចិត្ត​សប្បាយ​ណាស់! ហើយ​សូម​ពិចារណា​ទៅ​មើល នាង​អេវ៉ា​ក៏​មុខ​ជា​បាន​សប្បាយ​ចិត្ត​ណាស់​ដែរ ដោយ​បាន​រស់​នៅ​ក្នុង​សួន​ច្បារ​ដ៏​ល្អ​បំព្រង​បែប​នេះ! ឥឡូវ​នេះ ពួក​គេ​អាច​មាន​កូន​ចៅ ហើយ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សុភមង្គល។

ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​អ័ដាម​និង​នាង​អេវ៉ា​រស់​នៅ​ជា​និរន្តរ៍។ ទ្រង់​ចង់​ឲ្យ​ពួក​គេ ធ្វើ​ផែនដី​ទាំង​មូល​ឲ្យ​បាន​ដូច​សួន​ច្បារ​អេដែន​នេះ​អញ្ចឹង។ អ័ដាម​និង​នាង​អេវ៉ា​មុខ​ជា​បាន​សប្បាយ​ចិត្ត​ណាស់ កាល​ដែល​គេ​គិត​អំពី​កិច្ចការ​នេះ! តើ​អ្នក​ចង់​ចូល​រួម​ក្នុង​ការ​ធ្វើ​ឲ្យ​ផែនដី ទៅ​ជា​សួន​ច្បារ​មួយ​ដ៏​ស្អាត​ទេ? ប៉ុន្តែ សុភមង្គល​របស់​អ័ដាម​និង​នាង​អេវ៉ា មិន​បាន​មាន​យូរ​ទេ។ សូម​ឲ្យ​យើង​ស្វែងរក​នូវ​មូលហេតុ​នៃ​រឿង​នេះ។

ទំនុកដំកើង ៨៣:១៨; លោកុប្បត្តិ ១:២៦​-​៣១; ២:៧​-​២៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក