បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ២ ទំ. ១០-ទំ. ១១ វ. ១
  • ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះបានបង្កើតបុរសនិងស្ត្រីដំបូង
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • បុរសនិងស្ដ្រីទីមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ហេតុអ្វីយើងទៅជាចាស់ហើយស្លាប់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • សត្រូវចុងក្រោយ ពោលគឺសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ២ ទំ. ១០-ទំ. ១១ វ. ១
អាដាមនិងអេវ៉ានៅក្នុងសួនអេដែន

មេ​រៀន​ទី​២

ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​សួន​ដ៏​ស្អាត​មួយ ហៅ​ថា​អេដែន។ ក្នុង​សួន​អេដែន​មាន​ពេញ​ដោយ​ផ្កា ដើម​ឈើ និង​សត្វ​ផ្សេង​ៗ​ជា​ច្រើន។ រួច​ព្រះ​បាន​បង្កើត​បុរស​ដំបូង​ឈ្មោះ​អាដាម។ លោក​បាន​បង្កើត​គាត់​ពី​ធូលី​ដី ហើយ​ផ្លុំ​ដង្ហើម​ជីវិត​ចូល​ទៅ​ក្នុង​ច្រមុះ​របស់​គាត់។ បន្ទាប់​មក តើ​មាន​អ្វី​កើត​ឡើង? គាត់​ក៏​មាន​ជីវិត​ជា​មនុស្ស! ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​ថែ​រក្សា​សួន​នោះ និង​ឲ្យ​គាត់​ដាក់​ឈ្មោះ​សត្វ​ទាំង​អស់។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​បង្គាប់​ដ៏​សំខាន់​មួយ​ទៅ​អាដាម។ លោក​ប្រាប់​គាត់​ថា​៖ ‹អ្នក​អាច​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ទាំង​អស់​ក្នុង​សួន​នេះ​បាន​តាម​ចិត្ត លើក​លែង​តែ​ដើម​ឈើ​មួយ​ប៉ុណ្ណោះ។ បើ​អ្នក​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​នោះ អ្នក​នឹង​ស្លាប់​ជា​មិន​ខាន›។

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​បង្កើត​ជំនួយ​ម្នាក់​សម្រាប់​អាដាម›។ រួច​លោក​បាន​ធ្វើ​ឲ្យ​អាដាម​ដេក​លក់​ស៊ប់ បន្ទាប់​មក លោក​ដក​ឆ្អឹង​ជំនីរ​មួយ​របស់​អាដាម ដើម្បី​បង្កើត​ប្រពន្ធ​ម្នាក់​សម្រាប់​គាត់។ ឈ្មោះ​របស់​នាង​គឺ​អេវ៉ា។ អាដាម​និង​អេវ៉ា​គឺ​ជា​ក្រុម​គ្រួសារ​ទី​១។ តើ​អាដាម​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ប្រពន្ធ​របស់​គាត់? អាដាម​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ បាន​ជា​គាត់​និយាយ​ថា​៖ ‹មើល! ស្ត្រី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ពី​ឆ្អឹង​ជំនីរ​របស់​ខ្ញុំ។ នាង​ជា​មនុស្ស​ដូច​ខ្ញុំ​ដែរ!›។

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អាដាម​និង​អេវ៉ា​ឲ្យ​បង្កើត​កូន​ពេញ​ផែនដី។ លោក​ចង់​ឲ្យ​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​រីករាយ ដើម្បី​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន ឬ​សួន​ដ៏​ស្រស់​ស្អាត​ដូច​សួន​អេដែន។ ប៉ុន្តែ នេះ​មិន​បាន​កើត​ឡើង​ដូច​គោល​បំណង​របស់​លោក​ទេ។ ហេតុ​អ្វី? យើង​នឹង​រៀន​ថែម​ទៀត​នៅ​មេ​រៀន​បន្ទាប់។

​«​ព្រះ​ដែល​បាន​បង្កើត​មនុស្សជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​ជា​ស្រី​»។—ម៉ាថាយ ១៩:៤

សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អាដាម​ធ្វើ​កិច្ច​ការ​អ្វី? បើ​អាដាម​និង​អេវ៉ា​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​ព្រះ​បាន​ហាម តើ​អ្វី​នឹង​កើត​ឡើង​ដល់​ពួក​គេ?

ដើម​កំណើត ១:២៧​-​៣១; ២:៧​-​៩, ១៥​-​២៣; ចម្រៀង​សរសើរ​ព្រះ ១១៥:១៦; ម៉ាថាយ ១៩:៤​-​៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក