បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ២៦
  • យ៉ូបមានចិត្ដស្មោះត្រង់ចំព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូបមានចិត្ដស្មោះត្រង់ចំព្រះ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • តើយ៉ូបជាអ្នកណា?
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • យ៉ូបបានសរសើរតម្កើងនាមព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អ្នកជាប់ទាក់ទងក្នុងរឿងចំណោទដ៏ជីវិតសម្ព័ន្ធមួយ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • «ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ២៦

២៦

យ៉ូប​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ

តើ​អ្នក​មាន​ចិត្ត​អាណិត​ដល់​បុរស​ឈឺ​នេះ​ទេ? ឈ្មោះ​របស់​គាត់​ជា​យ៉ូប ហើយ​ស្ត្រី​នេះ​ជា​ប្រពន្ធ​របស់​គាត់។ តើ​អ្នក​ដឹង​ថា​នាង​កំពុង​តែ​និយាយ​អ្វី​ទៅ​យ៉ូប​ទេ? ‹ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ›។ សូម​ឲ្យ​យើង​ពិនិត្យ​មើល នូវ​ហេតុ​អ្វី​បាន​ជា​នាង​និយាយ​ពាក្យ​យ៉ាង​ដូច្នោះ ហើយ​ហេតុ​អ្វី​បាន​ជា​យ៉ូប​បាន​រង​ទុក្ខវេទនា​ជា​ច្រើន​ម្ល៉េះ។

យ៉ូប​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់ ដែល​បាន​គោរព​តាម​ព្រះ​យេហូវ៉ា។ គាត់​រស់​នៅ​ក្នុង​ស្រុក​អ៊ូស មិន​ជា​ឆ្ងាយ​ប៉ុន្មាន​ពី​ស្រុក​កាណាន​ទេ។ ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់​យ៉ូប​ណាស់ ប៉ុន្តែ​មាន​បុគ្គល​ម្នាក់​ដែល​បាន​ស្អប់​គាត់។ តើ​អ្នក​ដឹង​បុគ្គល​នោះ​ជា​អ្នក​ណា​ទេ?

វា​ជា​អារក្ស​សាតាំង។ នៅ​ចាំ​ទេ សាតាំង​ជា​ទេវតា​អាក្រក់​ដែល​ស្អប់​ព្រះ​យេហូវ៉ា។ វា​បាន​ធ្វើ​ឲ្យ​អ័ដាម​និង​នាង​អេវ៉ា​មិន​គោរព​តាម​ព្រះ​យេហូវ៉ា ហើយ​វា​គិត​ថា វា​អាច​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​មិន​គោរព​តាម​ព្រះ​យេហូវ៉ា​បាន​ដែរ។ ប៉ុន្តែ តើ​វា​អាច​ធ្វើ​អញ្ចឹង​បាន​ទេ? មិន​អាច​ធ្វើ​បាន​ទេ។ សូម​គិត​អំពី​បុរស​និង​ស្ត្រី​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន ដែល​យើង​ទើប​តែ​បាន​រៀន​មក​នោះ។ តើ​អ្នក​អាច​រាប់​ឈ្មោះ​គេ​បាន​ប៉ុន្មាន​នាក់?

ក្រោយ​ពី​យ៉ាកុប​និង​យ៉ូសែប​បាន​ស្លាប់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ យ៉ូប​ជា​មនុស្ស​ដ៏​ស្មោះ​ត្រង់​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា​នៅ​លើ​ផែនដី។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​សាតាំង​ដឹង​ថា វា​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ទៅ​ជា​អាក្រក់​បាន​ទេ ដូច្នេះ​ទ្រង់​ក៏​មាន​បន្ទូល​ថា៖ ‹ចូរ​មើល​យ៉ូប​ចុះ។ ឃើញ​គាត់​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​អញ​ទេ›។

សាតាំង​បាន​ប្រកែក​ថា៖ ‹គាត់​មាន​សេចក្ដី​ស្មោះ​ត្រង់​មែន ពីព្រោះ​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​គាត់ ហើយ​គាត់​មាន​របស់​ដ៏​ល្អ​ជា​ច្រើន។ ប៉ុន្តែ បើ​ទ្រង់​ដក​យក​ចេញ​របស់​ទាំង​នោះ​ពី​គាត់ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់​ជា​មិន​ខាន›។

ដូច្នេះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ ‹ចូរ​អញ្ជើញ យក​ចេញ​ពី​គាត់​ចុះ។ ចូរ​ធ្វើ​របស់​អាក្រក់​តាម​តែ​ចិត្ត​ឯង​ដល់​យ៉ូប​ចុះ។ យើង​នឹង​ដឹង បើ​គាត់​នឹង​ប្រមាថ​ដល់​អញ។ ក៏​ប៉ុន្តែ​ឯង​មិន​ត្រូវ​សម្លាប់​គាត់​ឡើយ›។

ជា​បឋម សាតាំង​បាន​ធ្វើ​ឲ្យ​មនុស្ស​លួច​សត្វ​គោ​និង​សត្វ​អូដ្ឋ​ទាំង​ប៉ុន្មាន​របស់​យ៉ូប ហើយ​ចៀម​របស់​គាត់​ក៏​ត្រូវ​គេ​បាន​សម្លាប់​ចោល​ដែរ។ បន្ទាប់​មក វា​បាន​បណ្ដាល​ឲ្យ​មាន​ខ្យល់​ព្យុះ​សម្លាប់​កូន​ប្រុស​ស្រី​ទាំង​១០​នាក់​របស់​គាត់។ បន្ទាប់​មក​ទៀត សាតាំង​ក៏​បាន​ធ្វើ​ឲ្យ​យ៉ូប​មាន​ជំងឺ​ដ៏​អាក្រក់​ក្រៃ​លែង។ យ៉ូប​បាន​រង​ទុក្ខវេទនា​ណាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រពន្ធ​របស់​យ៉ូប​ប្រាប់​គាត់​ថា៖ ‹ចូរ​ប្រមាថ​ព្រះ ហើយ​ស្លាប់​ទៅ›។ ប៉ុន្តែ​យ៉ូប​មិន​ព្រម​ធ្វើ​ឡើយ។ ម្យ៉ាង​វិញ​ទៀត​មាន​មិត្ត​ក្លែង​ក្លាយ​បី​នាក់​បាន​មក​ប្រាប់​យ៉ូប​ថា គាត់​ពី​ដើម​បាន​ដឹក​នាំ​ជីវិត​ដ៏​អាក្រក់​មួយ។ ប៉ុន្តែ យ៉ូប​នៅ​តែ​រក្សា​សេចក្ដី​ស្មោះ​ត្រង់​ជា​និច្ច។

ការ​នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​រីករាយ​ណាស់ ហើយ​ក្រោយ​មក ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប ដូច​ជា​អ្នក​អាច​ឃើញ​នៅ​ក្នុង​រូប​ភាព​នេះ។ ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​ជា​ពី​ជំងឺ​របស់​គាត់។ យ៉ូប​ក៏​មាន​កូន​ដ៏​ស្អាតៗ​១០​នាក់​ទៀត ហើយ​មាន​សត្វ​គោ ចៀម​និង​អូដ្ឋ​ជា​ច្រើន លើស​ជាង​ពី​មុន​មួយ​ជា​ពីរ។

តើ​អ្នក​នឹង​មាន​សេចក្ដី​ស្មោះ​ត្រង់​ដល់​ព្រះ​យេហូវ៉ា​ជា​និច្ច​ដូច​យ៉ូប​ទេ? បើ​សិន​ជា​មែន​នោះ ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ដែរ។ អ្នក​នឹង​អាច​រស់​នៅ​ជា​និរន្តរ៍ នៅ​ពេល​ដែល​ផែនដី​ទាំង​មូល​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​ស្អាត​ដូច​សួន​ច្បារ​អេដែន។

យ៉ូប ១:១​-​២២; ២:១​-​១៣; ៤២:១០​-​១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក