បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៣១
  • ម៉ូសេនិងអើរ៉ុនទៅជួបស្ដេចផារ៉ោន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម៉ូសេនិងអើរ៉ុនទៅជួបស្ដេចផារ៉ោន
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • សេចក្តីវេទនាបីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីវេទនា៦យ៉ាងទៀត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៣១

៣១

ម៉ូសេ​និង​អើរ៉ុន​ទៅ​ជួប​ស្តេច​ផារ៉ោន

នៅ​ពេល​ដែល​ម៉ូសេ​បាន​ត្រឡប់​មក​ដល់​ស្រុក​អេស៊ីព្ទ​ហើយ គាត់​ប្រាប់​អើរ៉ុន​ជា​បង​ប្រុស​របស់​គាត់​អំពី​អព្ភូតហេតុ​ទាំង​អស់។ ហើយ​នៅ​ពេល​ដែល​ម៉ូសេ​និង​អើរ៉ុន​បាន​សម្ដែង​អព្ភូតហេតុ​ទាំង​នេះ​ដល់​ប្រជាជន​អ៊ីស្រាអែល ប្រជាជន​ក៏​ជឿ​ថា​ព្រះ​យេហូវ៉ា​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ពួក​គេ​មែន។

បន្ទាប់​មក ម៉ូសេ​និង​អើរ៉ុន​ក៏​បាន​ទៅ​ជួប​ស្តេច​ផារ៉ោន។ គេ​បាន​ទូល​ប្រាប់​ស្តេច​ថា៖ ‹ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​មាន​បន្ទូល​ដូច្នេះ​ថា៖ «ចូរ​ឲ្យ​ប្រជាជន​អញ​ទៅ​ឯ​ទី​រហោ​ស្ថាន​បាន​បី​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​បង្គំ​ដល់​អញ»›។ ប៉ុន្តែ​ស្តេច​ផារ៉ោន​បាន​ឆ្លើយ​ថា៖ ‹អញ​មិន​ជឿ​នឹង​ព្រះ​យេហូវ៉ា​ទេ។ ហើយ​អញ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ›។

ស្តេច​ផារ៉ោន​មាន​ព្រះ​ទ័យ​ខ្ញាល់ ពីព្រោះ​ប្រជាជន​ចង់​បាន​ពេល​ឈប់​ពី​កិច្ចការ​ដើម្បី​នឹង​ទៅ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ដូច្នេះ ទ្រង់​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​រឹត​តែ​ពិបាក​ថែម​ទៀត។ ប្រជាជន​អ៊ីស្រាអែល​បាន​បន្ទោស​ម៉ូសេ​ចំពោះ​ការ​ប្រព្រឹត្ត​ដ៏​អាក្រក់ ដែល​បាន​ធ្វើ​មក​លើ​ពួក​គេ ដូច្នេះ​ហើយ​បាន​ជា​ម៉ូសេ​មាន​ចិត្ត​ទុក្ខ​ព្រួយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គាត់​កុំ​ឲ្យ​ព្រួយ​ឡើយ។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ ‹អញ​នឹង​បណ្ដាល​ឲ្យ​ផារ៉ោន​ឲ្យ​ប្រជាជន​របស់​អញ​ចេញ​ទៅ›។

ម៉ូសេ​និង​អើរ៉ុន​ក៏​បាន​ទៅ​ជួប​នឹង​ស្តេច​ផារ៉ោន​ម្ដង​ទៀត។ ម្ដង​នេះ​ពួក​គេ​បាន​សម្ដែង​អព្ភូតហេតុ។ អើរ៉ុន​បាន​បោះ​ដំបង​របស់​គាត់​ទៅ ហើយ​ក៏​បាន​ទៅ​ជា​សត្វ​ពស់​យ៉ាង​ធំ។ ប៉ុន្តែ ពួក​អ្នក​ប្រាជ្ញ​របស់​ស្តេច​ផារ៉ោន​ក៏​បោះ​ដំបង​របស់​គេ​ដែរ ហើយ​ក៏​បាន​ទៅ​ជា​សត្វ​ពស់​ដែរ។ ប៉ុន្តែ មើល​ហ្ន៎! សត្វ​ពស់​របស់​អើរ៉ុន​កំពុង​តែ​លេប​សត្វ​ពស់​របស់​ពួក​អ្នក​ប្រាជ្ញ។ ប៉ុន្តែ ស្តេច​ផារ៉ោន​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ទៅ​ទេ។

ដូច្នេះ ពេល​វេលា​បាន​មក​ដល់ ដែល​ព្រះ​យេហូវ៉ា​នឹង​បង្រៀន​មេ​រៀន​ដល់​ស្តេច​ផារ៉ោន។ តើ​អ្នក​ដឹង​នូវ​របៀប​ដែល​ទ្រង់​បាន​ធ្វើ​ការ​នេះ​ទេ? គឺ​ដោយ​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ទាំង​១០​ប្រការ ឬ​ក៏​បញ្ហា​ដ៏​ធំ​សម្បើម​ទៅ​លើ​ស្រុក​អេស៊ីព្ទ។

ក្រោយ​ពី​បាន​ទទួល​សេចក្ដី​វេទនា​ជា​ច្រើន ស្តេច​ផារ៉ោន​ក៏​បាន​ចាត់​ឲ្យ​ម៉ូសេ​មក ហើយ​បាន​មាន​បន្ទូល​ថា៖ ‹សូម​បញ្ឈប់​សេចក្ដី​វេទនា​នេះ​ចុះ ហើយ​អញ​នឹង​អនុញ្ញាត​ឲ្យ​ពួក​អ៊ីស្រាអែល​ចេញ​ទៅ›។ ប៉ុន្តែ​នៅ​ពេល​ដែល​សេចក្ដី​វេទនា​បាន​ឈប់ ស្តេច​ផារ៉ោន​បាន​ប្រែ​ហឫទ័យ ហើយ​មិន​ឲ្យ​ប្រជាជន​ចេញ​ទៅ​ទេ។ ប៉ុន្តែ នៅ​ទី​បំផុត ក្រោយ​ពី​សេចក្ដី​វេទនា​ទី​១០ ស្តេច​ផារ៉ោន​ក៏​អនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ចេញ​ទៅ។

តើ​អ្នក​ដឹង​នូវ​សេចក្ដី​វេទនា​និ​មួយៗ​នៃ​សេចក្ដី​វេទនា​ទាំង​១០​ប្រការ​នោះ​ទេ? សូម​បើក​ទៅ​ទំព័រ​បន្ទាប់ ដើម្បី​នឹង​រៀន​អំពី​សេចក្ដី​វេទនា​ទាំង​នោះ។

និក្ខមនំ ៤:២៧​-​៣១; ៥:១​-​២៣; ៦:១​-​១៣, ២៦​-​៣០; ៧:១​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក