បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bm ផ. ៧ ទំ. ១០
  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះដោះលែងសាសន៍អ៊ីស្រាអែល
  • គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • អត្ថបទស្រដៀងគ្នា
  • ការព្យាយាមស្គាល់អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ម៉ូសេជ្រើសរើសគោរពប្រណិប័តន៍ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ម៉ូសេនិងអើរ៉ុនទៅជួបស្ដេចផារ៉ោន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • គោលសំខាន់ៗពីសៀវភៅនិក្ខមនំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
bm ផ. ៧ ទំ. ១០
ម៉ូសេកាន់បន្ទះថ្មពីរផ្ទាំងដែលមានក្រិត្យវិន័យ១០ប្រការ

ភាគ​៧

ព្រះ​ដោះ​លែង​សាសន៍​អ៊ីស្រាអែល

ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​មាន​សេចក្ដី​វេទនា ហើយ​ម៉ូសេ​ដឹក​នាំ​សាសន៍​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​នោះ។ ព្រះ​ឲ្យ​សាសន៍​អ៊ីស្រាអែល​នូវ​ច្បាប់​តាម​រយៈ​ម៉ូសេ

អស់​ច្រើន​ឆ្នាំ សាសន៍​អ៊ីស្រាអែល​បាន​រស់​នៅ​ស្រុក​អេស៊ីប ហើយ​បាន​ចម្រើន​កើន​ឡើង។ ប៉ុន្តែ ផារ៉ូ​ថ្មី​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង។ អ្នក​គ្រប់​គ្រង​នេះ​មិន​បាន​ស្គាល់​យ៉ូសែប​ទេ។ គាត់​ជា​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ហើយ​កាច​សាហាវ។ គាត់​បាន​ខ្លាច​ថា​ជន​ជាតិ​អ៊ីស្រាអែល​មាន​គ្នា​ច្រើន​ពេក ដូច្នេះ​គាត់​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​បាន​បញ្ជា​ឲ្យ​ជ្រមុជ​កូន​ខ្ចី​ប្រុស​ដែល​ទើប​នឹង​កើត​ឲ្យ​ស្លាប់​ក្នុង​ទន្លេ​នី​ល។ ប៉ុន្តែ ម្ដាយ​ម្នាក់​ដែល​មាន​ចិត្ត​ក្លាហាន​បាន​ការពារ​កូន​ខ្ចី​ដែល​ជា​កូន​ប្រុស​គាត់ ដោយ​លាក់​ក្នុង​កញ្ជើ​មួយ​នៅ​កណ្ដាល​គុម្ព​ត្រែង។ កូន​ស្រី​របស់​ផារ៉ូ​បាន​រក​ឃើញ​កូន​ខ្ចី​នេះ បាន​ដាក់​ឈ្មោះ​ថា​ម៉ូសេ ហើយ​បាន​ចិញ្ចឹម​គាត់​ក្នុង​វង្ស​ត្រកូល​ស្តេច​សាសន៍​អេស៊ីប។

នៅ​ពេល​ដែល​ម៉ូសេ​មាន​អាយុ​៤០​ឆ្នាំ គាត់​មាន​បញ្ហា​ដោយ​សារ​គាត់​ការពារ​ខ្ញុំ​បម្រើ​សាសន៍​អ៊ីស្រាអែល​ម្នាក់​ពី​មេ​តម្រួត​សាសន៍​អេស៊ីប​ម្នាក់។ ម៉ូសេ​បាន​ភៀស​ខ្លួន​ទៅ​ស្រុក​មួយ​ឆ្ងាយ ហើយ​រស់​នៅ​ជា​ជន​ត្រូវ​និរទេស។ នៅ​ពេល​ដែល​ម៉ូសេ​មាន​អាយុ​៨០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​គាត់​ទៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ទាម​ទារ​ឲ្យ​ផារ៉ូ​ដោះ​លែង​រាស្ត្រ​ព្រះ។

ផារ៉ូ​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់។ ដូច្នេះ ព្រះ​បាន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​ប្រការ​ដល់​សាសន៍​អេស៊ីប។ រាល់​ដង​ដែល​ម៉ូសេ​ទៅ​ជួប​ផារ៉ូ ដើម្បី​ស្នើ​ផ្ដល់​ឱកាស​ផារ៉ូ​ឲ្យ​ជៀស​វាង​សេចក្ដី​វេទនា​បន្ទាប់ នោះ​ផារ៉ូ​នៅ​តែ​បដិសេធ ដោយ​មិន​ទទួល​ស្គាល់​ការ​ទាម​ទារ​របស់​ម៉ូសេ និង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​គាត់​ទេ។ នៅ​ទី​បំផុត សេចក្ដី​វេទនា​ទី​១០​បាន​នាំ​ឲ្យ​កូន​ច្បង​ទាំង​អស់​នៅ​ក្នុង​ស្រុក​ស្លាប់ លើក​លែង​តែ​ក្នុង​ក្រុម​គ្រួសារ​ដែល​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដោយ​យក​ឈាម​កូន​ចៀម​ឈ្មោល​ដែល​បាន​ត្រូវ​បូជា​ទៅ​ប្រឡាក់​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​ខ្លួន។ ទេវតា​របស់​ព្រះ​ដែល​បាន​មក​សម្លាប់​កូន​ច្បង​ទាំង​អស់​បាន​រំលង​ផ្ទះ​ទាំង​នោះ។ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​រំលឹក​ការ​សង្គ្រោះ​នេះ ដោយ​ធ្វើ​ពិធី​ប្រចាំ​ឆ្នាំ​មួយ​ហៅ​ថា បុណ្យ​រំលង។

ដោយ​បាន​បាត់​បង់​កូន​ច្បង​របស់​គាត់ នោះ​ផារ៉ូ​ក៏​បាន​បង្គាប់​ម៉ូសេ​និង​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ភ្លាម​នោះ ពួក​គេ​បាន​រៀប​ចំ​បណ្ដា​ជន​ឲ្យ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ ប៉ុន្តែ ផារ៉ូ​បាន​ផ្លាស់​ប្ដូរ​គំនិត។ គាត់​បាន​ដេញ​តាម​ពួក​គេ​ដោយ​មាន​កង​ទ័ព​និង​រទេះ​ចម្បាំង​ជា​ច្រើន។ មើល​ទៅ ជន​ជាតិ​អ៊ីស្រាអែល​ហាក់​ដូច​ជា​ទ័ល​ផ្លូវ​នៅ​ឆ្នេរ​សមុទ្រ​ក្រហម។ ព្រះ​យេហូវ៉ា​បាន​ញែក​សមុទ្រ​ក្រហម ដោយ​ឲ្យ​ពួក​គេ​ដើរ​កាត់​តាម​បាត​សមុទ្រ​រីង​ស្ងួត ចន្លោះ​ទឹក​ដែល​ដូច​ជា​កំពែង​សង​ខាង​ទៅ! នៅ​ពេល​ដែល​ពួក​អេស៊ីប​ខំ​ដេញ​តាម​ពួក​គេ នោះ​ព្រះ​បាន​ឲ្យ​ទឹក​រលំ​ធ្លាក់​លើ​ធ្វើ​ឲ្យ​ផារ៉ូ​និង​កង​ទ័ព​គាត់​លង់​ទឹក​ស្លាប់​អស់។

ក្រោយ​មក កាល​ដែល​ពួក​អ៊ីស្រាអែល​បោះ​ជំ​រុំ​នៅ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​នឹង​ពួក​គេ។ ដោយ​ប្រើ​ម៉ូសេ​ជា​អ្នក​កណ្ដាល នោះ​ព្រះ​បាន​ឲ្យ​ច្បាប់​ទៅ​ពួក​អ៊ីស្រាអែល ដើម្បី​ណែនាំ​និង​ការពារ​ពួក​គេ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ ដរាប​ណា​ពួក​អ៊ីស្រាអែល​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ​ដោយ​ស្មោះ​ត្រង់ នោះ​ព្រះ​យេហូវ៉ា​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ប្រជា​ជាតិ​នោះ​ជា​ពរ​ដល់​អ្នក​ឯ​ទៀត។

ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​បាន​ធ្វើ​ឲ្យ​ព្រះ​ទាស់​ចិត្ត ដោយ​សារ​ពួក​គេ​ខ្វះ​ជំនឿ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​នោះ​ដើរ​ឥត​មាន​ទិស​ដៅ​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ឆ្នាំ។ ក្រោយ​មក ម៉ូសេ​បាន​តែង​តាំង​បុរស​ដ៏​សុចរិត​ម្នាក់​ឈ្មោះ​យ៉ូស្វេ​ឲ្យ ទទួល​តំណែង​បន្ត​ពី​គាត់។ នៅ​ទី​បំផុត អ៊ីស្រាអែល​បាន​ត្រៀម​ខ្លួន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ​បាន​សន្យា​ឲ្យ​អាប្រាហាំ។

—មាន​មូលដ្ឋាន​លើ​និក្ខមនំ លេវីវិន័យ ជន​គណនា ចោទិយកថា ទំនុក​តម្កើង ១៣៦:១០​-​១៥ សកម្មភាព ៧:១៧​-​៣៦។

  • តើ​ម៉ូសេ​បាន​ត្រូវ​ព្រះ​ប្រើ​ឲ្យ​សង្គ្រោះ​អ៊ីស្រាអែល​យ៉ាង​ដូច​ម្ដេច?

  • ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​បុណ្យ​រំលង?

  • តើ​ព្រះ​យេហូវ៉ា​បាន​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប​យ៉ាង​ដូច​ម្ដេច?

ច្បាប់​ដ៏​សំខាន់​បំផុត

បញ្ញត្ដិ​១០​ប្រការ​ដែល​បាន​កត់​ទុក​នៅ​និក្ខមនំ ២០:១​-​១៧ ប្រហែល​ជា​ច្បាប់​ដែល​គេ​ស្គាល់​ជាង​គេ​ក្នុង​ចំណោម​ច្បាប់​ប្រហែល​៦០០ ដែល​ព្រះ​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ។ ប៉ុន្តែ នៅ​ពេល​ដែល​គេ​សួរ​លោក​យេស៊ូ​គ្រិស្ត​អំពី​ច្បាប់​មួយ​ណា​នៃ​ច្បាប់​របស់​ព្រះ​ដែល​សំខាន់​ជាង​គេ​បំផុត នោះ​លោក​បាន​ជ្រើស​រើស​ច្បាប់​មួយ​នេះ៖ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ឲ្យ​អស់​ពី​សមត្ថភាព​រិះ​គិត និង​ឲ្យ​អស់​ពី​កម្លាំង​កាយ»។—ម៉ាកុស ១២:២៨​-​៣០; ចោទិយកថា ៦:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក