បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ការ​ចុះ​បញ្ជី​ពួក​បុរស​សម្រាប់​ធ្វើ​ជា​ទាហាន (​១​-​៤៦​)

      • ពួក​លេវី​បាន​ត្រូវ​លើក​លែង​ពី​ការ​ធ្វើ​ជា​ទាហាន (​៤៧​-​៥១​)

      • ការ​រៀបចំ​ជំរំ​ដោយ​មាន​របៀប​រៀប​រយ (​៥២​-​៥៤​)

ជំរឿនបណ្ដាជន ១:១

ឯកសារយោង

  • +ដច ៤០:១៧
  • +ដច ១៩:១; ២៥:២២; សកម្ម ៧:៣៨

ជំរឿនបណ្ដាជន ១:២

ឯកសារយោង

  • +ដច ៣០:១២

ជំរឿនបណ្ដាជន ១:៣

ឯកសារយោង

  • +ដច ៣០:១៤

ជំរឿនបណ្ដាជន ១:៤

ឯកសារយោង

  • +ដច ១៨:២៥; ជប ១:១៦; យ៉ូស ២២:១៣, ១៤; ២៣:២; ១ប្រ ២៧:១

ជំរឿនបណ្ដាជន ១:៥

កំណត់សម្គាល់

  • *

    ក្នុង​គម្ពីរ​ពាក្យ​«​កូន​»​ឬ​«​បុត្រ​»​អាច​សំដៅ​លើ​អ្នក​ណា​ក៏​ដោយ​ដែល​កើត​ក្នុង​វង្ស​ត្រកូល

ឯកសារយោង

  • +ជប ២:១០

ជំរឿនបណ្ដាជន ១:៦

ឯកសារយោង

  • +ជប ៧:១១, ៣៦

ជំរឿនបណ្ដាជន ១:៧

ឯកសារយោង

  • +រូថ ៤:២០; លូក ៣:២៣, ៣២

ជំរឿនបណ្ដាជន ១:៨

ឯកសារយោង

  • +ជប ១០:១៥

ជំរឿនបណ្ដាជន ១:៩

ឯកសារយោង

  • +ជប ៧:១១, ២៤

ជំរឿនបណ្ដាជន ១:១០

ឯកសារយោង

  • +ដក ៤៨:២០

ជំរឿនបណ្ដាជន ១:១១

ឯកសារយោង

  • +ជប ២:២២

ជំរឿនបណ្ដាជន ១:១២

ឯកសារយោង

  • +ជប ៧:១១, ៦៦

ជំរឿនបណ្ដាជន ១:១៣

ឯកសារយោង

  • +ជប ៧:១១, ៧២

ជំរឿនបណ្ដាជន ១:១៤

ឯកសារយោង

  • +ជប ២:១៤; ៧:១១, ៤២; ១០:២០

ជំរឿនបណ្ដាជន ១:១៥

ឯកសារយោង

  • +ជប ២:២៩; ១០:២៧

ជំរឿនបណ្ដាជន ១:១៦

ឯកសារយោង

  • +ដច ១៨:២១; ជប ៧:២
  • +បច ១:១៥

ជំរឿនបណ្ដាជន ១:១៨

ឯកសារយោង

  • +ដច ៣០:១៤

ជំរឿនបណ្ដាជន ១:១៩

ឯកសារយោង

  • +ជប ២៦:១, ២

ជំរឿនបណ្ដាជន ១:២០

ឯកសារយោង

  • +ដក ២៩:៣២; ជប ២:១០, ១១

ជំរឿនបណ្ដាជន ១:២២

ឯកសារយោង

  • +ដក ២៩:៣៣; ៤៦:១០; ជប ២:១២, ១៣

ជំរឿនបណ្ដាជន ១:២៤

ឯកសារយោង

  • +ដក ៣០:១០, ១១; ៤៦:១៦; ជប ២:១៤, ១៥

ជំរឿនបណ្ដាជន ១:២៦

ឯកសារយោង

  • +ដក ២៩:៣៥; ៤៦:១២; ជប ២:៣, ៤; ១ប្រ ៥:២; ម៉ាថ ១:២; ហេ ៧:១៤

ជំរឿនបណ្ដាជន ១:២៨

ឯកសារយោង

  • +ដក ៣០:១៧, ១៨; ៤៦:១៣; ជប ២:៥, ៦

ជំរឿនបណ្ដាជន ១:៣០

ឯកសារយោង

  • +ដក ៣០:២០; ជប ២:៧, ៨

ជំរឿនបណ្ដាជន ១:៣២

ឯកសារយោង

  • +ដក ៤១:៥១, ៥២; ៤៦:២០; ៤៨:១៧-១៩; ជប ២:១៨, ១៩

ជំរឿនបណ្ដាជន ១:៣៤

ឯកសារយោង

  • +ជប ២:២០, ២១

ជំរឿនបណ្ដាជន ១:៣៦

ឯកសារយោង

  • +ដក ៤៣:២៩; ៤៦:២១; ជប ២:២២, ២៣

ជំរឿនបណ្ដាជន ១:៣៨

ឯកសារយោង

  • +ដក ៣០:៤-៦; ៤៦:២៣; ជប ២:២៥, ២៦; ១០:២៥

ជំរឿនបណ្ដាជន ១:៤០

ឯកសារយោង

  • +ដក ៣៥:២៦; ជប ២:២៧, ២៨

ជំរឿនបណ្ដាជន ១:៤២

ឯកសារយោង

  • +ដក ៣០:៧, ៨; ៤៦:២៤; ជប ២:២៩, ៣០; ២៦:៤៨

ជំរឿនបណ្ដាជន ១:៤៦

ឯកសារយោង

  • +ដក ១៣:១៦; ២២:១៧; ៤៦:៣; ដច ៣៨:២៦; ជប ២:៣២

ជំរឿនបណ្ដាជន ១:៤៧

ឯកសារយោង

  • +ដក ២៩:៣៤; ៤៦:១១; ជប ៣:១២
  • +ជប ២:៣៣; ២៦:៦៣, ៦៤

ជំរឿនបណ្ដាជន ១:៤៩

ឯកសារយោង

  • +ជប ២៦:៦២, ៦៣

ជំរឿនបណ្ដាជន ១:៥០

ឯកសារយោង

  • +ដច ៣១:១៨
  • +ដច ៣៨:២១; ជប ៣:៦, ៨
  • +ជប ៣:៣០, ៣១; ៤:១២, ១៥, ២៤-២៦, ៣១-៣៣
  • +ជប ២:១៧; ៣:២៣, ២៩, ៣៥, ៣៨

ជំរឿនបណ្ដាជន ១:៥១

ឯកសារយោង

  • +ជប ១០:១៧, ២១
  • +ជប ៣:១០; ១៨:២២

ជំរឿនបណ្ដាជន ១:៥២

ឯកសារយោង

  • +ជប ២:២, ៣៤

ជំរឿនបណ្ដាជន ១:៥៣

ឯកសារយោង

  • +ជប ៨:១៩; ១៨:៥
  • +ជប ៨:២៤; ១៨:២, ៣; ១ប្រ ២៣:៣២

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ១:១ដច ៤០:១៧
ជប. ១:១ដច ១៩:១; ២៥:២២; សកម្ម ៧:៣៨
ជប. ១:២ដច ៣០:១២
ជប. ១:៣ដច ៣០:១៤
ជប. ១:៤ដច ១៨:២៥; ជប ១:១៦; យ៉ូស ២២:១៣, ១៤; ២៣:២; ១ប្រ ២៧:១
ជប. ១:៥ជប ២:១០
ជប. ១:៦ជប ៧:១១, ៣៦
ជប. ១:៧រូថ ៤:២០; លូក ៣:២៣, ៣២
ជប. ១:៨ជប ១០:១៥
ជប. ១:៩ជប ៧:១១, ២៤
ជប. ១:១០ដក ៤៨:២០
ជប. ១:១១ជប ២:២២
ជប. ១:១២ជប ៧:១១, ៦៦
ជប. ១:១៣ជប ៧:១១, ៧២
ជប. ១:១៤ជប ២:១៤; ៧:១១, ៤២; ១០:២០
ជប. ១:១៥ជប ២:២៩; ១០:២៧
ជប. ១:១៦ដច ១៨:២១; ជប ៧:២
ជប. ១:១៦បច ១:១៥
ជប. ១:១៨ដច ៣០:១៤
ជប. ១:១៩ជប ២៦:១, ២
ជប. ១:២០ដក ២៩:៣២; ជប ២:១០, ១១
ជប. ១:២២ដក ២៩:៣៣; ៤៦:១០; ជប ២:១២, ១៣
ជប. ១:២៤ដក ៣០:១០, ១១; ៤៦:១៦; ជប ២:១៤, ១៥
ជប. ១:២៦ដក ២៩:៣៥; ៤៦:១២; ជប ២:៣, ៤; ១ប្រ ៥:២; ម៉ាថ ១:២; ហេ ៧:១៤
ជប. ១:២៨ដក ៣០:១៧, ១៨; ៤៦:១៣; ជប ២:៥, ៦
ជប. ១:៣០ដក ៣០:២០; ជប ២:៧, ៨
ជប. ១:៣២ដក ៤១:៥១, ៥២; ៤៦:២០; ៤៨:១៧-១៩; ជប ២:១៨, ១៩
ជប. ១:៣៤ជប ២:២០, ២១
ជប. ១:៣៦ដក ៤៣:២៩; ៤៦:២១; ជប ២:២២, ២៣
ជប. ១:៣៨ដក ៣០:៤-៦; ៤៦:២៣; ជប ២:២៥, ២៦; ១០:២៥
ជប. ១:៤០ដក ៣៥:២៦; ជប ២:២៧, ២៨
ជប. ១:៤២ដក ៣០:៧, ៨; ៤៦:២៤; ជប ២:២៩, ៣០; ២៦:៤៨
ជប. ១:៤៦ដក ១៣:១៦; ២២:១៧; ៤៦:៣; ដច ៣៨:២៦; ជប ២:៣២
ជប. ១:៤៧ដក ២៩:៣៤; ៤៦:១១; ជប ៣:១២
ជប. ១:៤៧ជប ២:៣៣; ២៦:៦៣, ៦៤
ជប. ១:៤៩ជប ២៦:៦២, ៦៣
ជប. ១:៥០ដច ៣១:១៨
ជប. ១:៥០ដច ៣៨:២១; ជប ៣:៦, ៨
ជប. ១:៥០ជប ៣:៣០, ៣១; ៤:១២, ១៥, ២៤-២៦, ៣១-៣៣
ជប. ១:៥០ជប ២:១៧; ៣:២៣, ២៩, ៣៥, ៣៨
ជប. ១:៥១ជប ១០:១៧, ២១
ជប. ១:៥១ជប ៣:១០; ១៨:២២
ជប. ១:៥២ជប ២:២, ៣៤
ជប. ១:៥៣ជប ៨:១៩; ១៨:៥
ជប. ១:៥៣ជប ៨:២៤; ១៨:២, ៣; ១ប្រ ២៣:៣២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
  • ៣៧
  • ៣៨
  • ៣៩
  • ៤០
  • ៤១
  • ៤២
  • ៤៣
  • ៤៤
  • ៤៥
  • ៤៦
  • ៤៧
  • ៤៨
  • ៤៩
  • ៥០
  • ៥១
  • ៥២
  • ៥៣
  • ៥៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ១:១-៥៤

ជំរឿនបណ្ដាជន

១ នៅ​ថ្ងៃ​ទី​១ ខែ​ទី​២ ក្នុង​ឆ្នាំ​ទី​២ ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេហ្ស៊ីប+ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​ក្នុង​ត្រសាល​ជំនុំ​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ+ ដូច​ត​ទៅ​នេះ​ថា​៖ ២ ​«​ចូរ​ធ្វើ​ជំរឿន+បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​មូល ដោយ​រាប់​ឈ្មោះ​ប្រុស​ៗ​ទាំង​អស់ តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ។ ៣ អ្នក​និង​អេរ៉ុន​ត្រូវ​ចុះ​បញ្ជី​ពួក​គេ​តាម​ក្រុម​នីមួយ​ៗ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ+ ជា​អ្នក​ដែល​អាច​បម្រើ​ជា​កង​ទ័ព​អ៊ីស្រាអែល​បាន។

៤ ​«​អ្នក​ត្រូវ​ជ្រើស​រើស​បុរស​ម្នាក់​ពី​កុលសម្ព័ន្ធ​នីមួយ​ៗ។ អ្នក​ទាំង​នោះ​ត្រូវ​ជា​ប្រមុខ​លើ​កុលសម្ព័ន្ធ​របស់​ខ្លួន។+ ៥ ពួក​គេ​នឹង​ជួយ​អ្នក​បំពេញ​ភារកិច្ច​នេះ។ ពួក​គេ​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ អេលីសឺ+ ជា​កូន*សេដេអឺ ពី​កុលសម្ព័ន្ធ​រូបេន ៦ សេឡូមៀល+ ជា​កូន​ស៊ូរីសាដាយ ពី​កុលសម្ព័ន្ធ​ស៊ីម្មាន ៧ ណាសូន+ ជា​កូន​អាមីណាដាប ពី​កុលសម្ព័ន្ធ​យូដា ៨ នេថានេល+ ជា​កូន​សួអា ពី​កុលសម្ព័ន្ធ​អ៊ីសាខារ ៩ អេលាប+ ជា​កូន​ហេឡន ពី​កុលសម្ព័ន្ធ​សេប៊ូឡូន ១០ អេលីសាម៉ា ជា​កូន​អាំម៉ាយហ៊ូត ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម+ កាម៉េលាល ជា​កូន​ភេដាសឺ ពី​កុលសម្ព័ន្ធ​ម៉ាណាសេ។ ពួក​គេ​ជា​កូន​ចៅ​របស់​យ៉ូសែប។ ១១ អាប៊ីដាន+ ជា​កូន​គីឌីអូណាយ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ១២ អាហាយអ៊ីសឺ+ ជា​កូន​អាំមីសាដាយ ពី​កុលសម្ព័ន្ធដាន់ ១៣ ផាគាល+ ជា​កូន​អូក្រាន ពី​កុលសម្ព័ន្ធ​អេស៊ើរ ១៤ អេឡាយអាសាប+ ជា​កូន​ឌូអែល ពី​កុលសម្ព័ន្ធ​កាដ ១៥ និង​អាហាយរ៉ា+ ជា​កូន​អេណាន់ ពី​កុលសម្ព័ន្ធ​ណែបថាលី។ ១៦ បុរស​ទាំង​នោះ​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​បណ្ដា​ជន​អ៊ីស្រាអែល ហើយ​សុទ្ធតែ​ជា​មេ​ដឹក​នាំ+នៃ​កុលសម្ព័ន្ធ​រៀង​ៗ​ខ្លួន និង​ជា​មេ​លើ​១.០០០​នាក់​»។+

១៧ ដូច្នេះ ម៉ូសេ​និង​អេរ៉ុន​បាន​ហៅ​ពួក​បុរស​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​មក។ ១៨ នៅ​ថ្ងៃ​ទី​១ ក្នុង​ខែ​ទី​២ ពួក​គាត់​ទាំង​អស់​បាន​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល មក​ចុះ​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល​ពួក​គេ គឺ​អស់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ។+ ១៩ ពួក​គេ​បាន​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។ ដូច្នេះ ម៉ូសេ​បាន​ធ្វើ​ជំរឿន​បណ្ដា​ជន​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស៊ីណាយ។+

២០ កូន​ចៅ​របស់​រូបេន​ជា​កូន​ច្បង​អ៊ីស្រាអែល+ បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ២១ ក្នុង​កុលសម្ព័ន្ធ​រូបេន មាន​ចំនួន​៤៦.៥០០​នាក់។

២២ ឯ​កូន​ចៅ​របស់​ស៊ីម្មាន+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ២៣ ក្នុង​កុលសម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​៥៩.៣០០​នាក់។

២៤ រីឯ​កូន​ចៅ​របស់​កាដ+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ២៥ ក្នុង​កុលសម្ព័ន្ធ​កាដ មាន​ចំនួន​៤៥.៦៥០​នាក់។

២៦ ចំណែក​កូន​ចៅ​របស់​យូដា+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ២៧ ក្នុង​កុលសម្ព័ន្ធ​យូដា មាន​ចំនួន​៧៤.៦០០​នាក់។

២៨ ឯ​កូន​ចៅ​របស់​អ៊ីសាខារ+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ២៩ ក្នុង​កុលសម្ព័ន្ធ​អ៊ីសាខារ មាន​ចំនួន​៥៤.៤០០​នាក់។

៣០ រីឯ​កូន​ចៅ​របស់​សេប៊ូឡូន+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៣១ ក្នុង​កុលសម្ព័ន្ធ​សេប៊ូឡូន មាន​ចំនួន​៥៧.៤០០​នាក់។

៣២ ចំណែក​កូន​ចៅ​របស់​យ៉ូសែប​តាម​រយៈ​អេប្រាអ៊ីម+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៣៣ ក្នុង​កុលសម្ព័ន្ធ​អេប្រាអ៊ីម មាន​ចំនួន​៤០.៥០០​នាក់។

៣៤ ឯ​កូន​ចៅ​របស់​ម៉ាណាសេ+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៣៥ ក្នុង​កុលសម្ព័ន្ធ​ម៉ាណាសេ មាន​ចំនួន​៣២.២០០​នាក់។

៣៦ រីឯ​កូន​ចៅ​របស់​បេនយ៉ាមីន+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៣៧ ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​ចំនួន​៣៥.៤០០​នាក់។

៣៨ ចំណែក​កូន​ចៅ​របស់​ដាន់+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៣៩ ក្នុង​កុលសម្ព័ន្ធ​ដាន់ មាន​ចំនួន​៦២.៧០០​នាក់។

៤០ ឯ​កូន​ចៅ​របស់​អេស៊ើរ+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៤១ ក្នុង​កុលសម្ព័ន្ធ​អេស៊ើរ មាន​ចំនួន​៤១.៥០០​នាក់។

៤២ រីឯ​កូន​ចៅ​របស់​ណែបថាលី+ ពួក​គេ​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​តាម​ក្រុម​គ្រួសារ និង​តាម​វង្ស​ត្រកូល គឺ​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន។ ៤៣ ក្នុង​កុលសម្ព័ន្ធ​ណែបថាលី មាន​ចំនួន​៥៣.៤០០​នាក់។

៤៤ យ៉ាង​នេះ ម៉ូសេ អេរ៉ុន និង​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​ទាំង​១២​នាក់ បាន​ធ្វើ​ជំរឿន​បណ្ដា​ជន​អ៊ីស្រាអែល។ ៤៥ ពួក​គាត់​បាន​ចុះ​បញ្ជី​បុរស​ទាំង​អស់​ដែល​មាន​អាយុ​ចាប់​ពី​២០​ឆ្នាំ​ឡើង​ទៅ ហើយ​អាច​បម្រើ​ជា​កង​ទ័ព​បាន តាម​វង្ស​ត្រកូល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន។ ៤៦ ចំនួន​បុរស​សរុប​ទាំង​អស់​គឺ​៦០៣.៥៥០​នាក់។+

៤៧ ប៉ុន្តែ ពួក​បុរស​ក្នុង​កុលសម្ព័ន្ធ​លេវី+មិន​បាន​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី​ទេ។+ ៤៨ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ៤៩ ​«​អ្នក​មិន​ត្រូវ​ចុះ​បញ្ជី​ពួក​បុរស​ក្នុង​កុលសម្ព័ន្ធ​លេវី​ទេ ហើយ​ក៏​មិន​ត្រូវ​រាប់​បញ្ចូល​ចំនួន​ពួក​គេ​ជា​មួយ​បណ្ដា​ជន​អ៊ីស្រាអែល​ដែរ។+ ៥០ អ្នក​ត្រូវ​តែង​តាំង​ពួក​លេវី​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ត្រសាល​ជំនុំ​នៃ​កិច្ច​ព្រម​ព្រៀង+ ព្រម​ទាំង​ប្រដាប់​ប្រដា​ទាំង​ប៉ុន្មាន​ដែល​ប្រើ​ប្រាស់​ក្នុង​នោះ។+ ពួក​គេ​នឹង​បម្រើ​នៅ​ឯ​ត្រសាល​ជំនុំ ហើយ​មាន​ភារកិច្ច​សែង​ត្រសាល​ជំនុំ និង​ប្រដាប់​ប្រដា​ទាំង​នោះ។+ ពួក​គេ​ត្រូវ​ដំឡើង​ត្រសាល​ខ្លួន​ជុំ​វិញ​ត្រសាល​ជំនុំ។+ ៥១ ពេល​ត្រូវ​រើ​ត្រសាល​ជំនុំ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ពួក​លេវី​ត្រូវ​ជា​អ្នក​រុះ​ត្រសាល​ជំនុំ+ ហើយ​ក៏​ត្រូវ​ជា​អ្នក​ដំឡើង​ត្រសាល​នោះ​នៅ​កន្លែង​មួយ​ទៀត​ដែរ។ បើ​អ្នក​ផ្សេង​ទៀត​ចូល​មក​ក្បែរ​ត្រសាល​ជំនុំ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់។+

៥២ ​«​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​ដំឡើង​ត្រសាល​ខ្លួន​តាម​ក្រុម​របស់​ពួក​គេ ត្រង់​កន្លែង​កំណត់ គឺ​មួយ​ប៉ែក​មាន​បី​កុលសម្ព័ន្ធ។+ ៥៣ ឯ​ពួក​លេវីវិញ ពួក​គេ​ត្រូវ​ដំឡើង​ត្រសាល​របស់​ខ្លួន​ជុំ​វិញ​ត្រសាល​ជំនុំ​ដែល​មាន​ហឹប​នៃ​សេចក្ដី​រំលឹក ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​មាន​ទោស​នៅ​ចំពោះ​ព្រះ។+ ពួក​លេវី​ត្រូវ​មើល​ការ​ខុស​ត្រូវ​លើ​ត្រសាល​ជំនុំ​នៃ​សេចក្ដី​រំលឹក​»។+

៥៤ រួច​មក បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​ម៉ូសេ គឺ​ធ្វើ​តាម​គ្រប់​ការទាំង​អស់។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក