បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥២
  • គេឌាននិងពួកបុរស៣០០នាក់របស់គាត់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គេឌាននិងពួកបុរស៣០០នាក់របស់គាត់
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • គេឌានបានវាយឈ្នះពួកម៉ាឌាន
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អ្នកចាស់ទុំទាំងឡាយ ចូររៀនពីគំរូរបស់គេឌាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ព្រះយេហូវ៉ាជាមិត្តសម្លាញ់ដ៏ល្អបំផុតរបស់យើង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «ចូរចេញទៅ ហើយប្រើកម្លាំងដែលអ្នកមានចុះ»
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥២

៥២

គេឌាន​និង​ពួក​បុរស​៣០០​នាក់​របស់​គាត់

តើ​អ្នក​ឃើញ​អ្វី​កំពុង​តែ​កើត​ឡើង​នៅ​ទី​នេះ​ទេ? បុរស​ទាំង​នេះ​ជា​ពួក​ទាហាន​អ៊ីស្រាអែល។ ពួក​បុរស​ទាំង​នេះ​កំពុង​តែ​ឱន​ផឹក​ទឹក។ បុរស​ដែល​ឈរ​នៅ​ជិត​គេ​នោះ ជា​ចៅហ្វាយ​ឈ្មោះ​គេឌាន។ គាត់​កំពុង​តែ​ពិនិត្យ​មើល​របៀប​ដែល​គេ​ផឹក​ទឹក។

ចូរ​មើល​ឲ្យ​បាន​ច្បាស់​លាស់ នូវ​របៀប​ផ្សេងៗ​ដែល​បុរស​ទាំង​នេះ​កំពុង​តែ​ផឹក​ទឹក។ អ្នក​ខ្លះ​បាន​ដាក់​មុខ​ទៅ​នឹង​ទឹក។ ប៉ុន្តែ​បុរស​ម្នាក់​បាន​ក្បង់​ទឹក​នឹង​ដៃ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ឃ្លាំ​មើល​អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​គាត់។ នេះ​ជា​ការ​សំខាន់​ណាស់ ពីព្រោះ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គេឌាន ឲ្យ​ជ្រើស​រើស​តែ​បុរស​ណា ដែល​ចេះ​ប្រយ័ត្ន​ឃ្លាំ​មើល​នៅ​ពេល​ដែល​គេ​ផឹក​ទឹក។ ព្រះ​ទ្រង់​មាន​បន្ទូល​ថា ពួក​នៅ​សល់​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ផ្ទះ​វិញ។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ហេតុ​នេះ។

ប្រជាជន​អ៊ីស្រាអែល​មាន​បញ្ហា​ធំ​ទៀត​ហើយ។ មូលហេតុ​នេះ​គឺ​ពួក​គេ​មិន​បាន​គោរព​តាម​ព្រះ​យេហូវ៉ា។ ពួក​សាសន៍​ម៉ាឌាន​បាន​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​បាន​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​គេ។ ដូច្នេះ ប្រជាជន​អ៊ីស្រាអែល​បាន​អង្វរ​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ ហើយ​ព្រះ​យេហូវ៉ា​សណ្ដាប់​សេចក្ដី​អង្វរ​របស់​គេ។

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​គេឌាន​ឲ្យ​ប្រមូល​កង​ទ័ព ដូច្នេះ​គេឌាន​ក៏​ប្រមូល​បាន​ពួក​ទាហាន​៣២.០០០​នាក់។ ប៉ុន្តែ កង​ទ័ព​ពួក​សត្រូវ​មាន​ចំនួន​១៣៥.០០០​នាក់​ដែល​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល។ ហើយ​ព្រះ​យេហូវ៉ា​នៅ​តែ​មាន​បន្ទូល​ប្រាប់​គេឌាន​ថា៖ ‹ឯង​មាន​បុរស​ច្រើន​ណាស់›។ ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ដូច្នោះ?

ពីព្រោះ​បើ​សិន​ជា​ស្រុក​អ៊ីស្រាអែល​ឈ្នះ​សង្គ្រាម គេ​ប្រហែល​ជា​គិត​ថា​គេ​បាន​ឈ្នះ​ដោយ​សារ​ខ្លួន​គេ។ គេ​ប្រហែល​ជា​គិត​ថា គេ​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​ឈ្នះ​ទេ។ ដូច្នេះ​ព្រះ​យេហូវ៉ា​ក៏​មាន​បន្ទូល​ទៅ​គេឌាន​ថា៖ ‹ចូរ​ប្រាប់​ពួក​បុរស​ដែល​មាន​សេចក្ដី​ភ័យ​ញ័រ​ឲ្យ​ទៅ​ផ្ទះ​វិញ​ចុះ›។ នៅ​ពេល​ដែល​គេឌាន​បាន​ប្រាប់​ពួក​គេ​ហើយ ពួក​ទាហាន​២២.០០០​នាក់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់។ នៅ​សល់​តែ​ទាហាន​១០.០០០​នាក់​ប៉ុណ្ណោះ ដើម្បី​នឹង​ប្រយុទ្ធ​ពួក​ទាហាន​១៣៥.០០០​នាក់។

ប៉ុន្តែ សូម​ស្ដាប់! ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៀត​ថា៖ ‹ឯង​នៅ​តែ​មាន​បុរស​ច្រើន​នៅ​ឡើយ›។ ដូច្នេះ ទ្រង់​ក៏​មាន​បន្ទូល​ប្រាប់​គេឌាន​ឲ្យ​ចាត់​បុរស​ទាំង​នេះ​ឲ្យ​ទៅ​ផឹក​ទឹក​នៅ​ឯ​ស្ទឹង ហើយ​បន្ទាប់​មក​បុរស​ណា​ដែល​ផឹក​ទឹក​ឈ្ងោក​មុខ នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ផ្ទះ​វិញ។ ព្រះ​យេហូវ៉ា​សន្យា​ថា៖ ‹អញ​នឹង​ឲ្យ​ឯង​មាន​ជ័យ​ជំ​នះ​ដោយ​សារ​បុរស​៣០០​នាក់ ដែល​ចេះ​ប្រយ័ត្ន​ឃ្លាំ​មើល​នៅ​ពេល​ដែល​គេ​ផឹក​ទឹក›។

ពេល​ប្រយុទ្ធ​មក​ដល់​ហើយ។ ដូច្នេះ គេឌាន​ក៏​ចែក​ពួក​បុរស​៣០០​នាក់​នោះ​ទៅ​ជា​បី​ក្រុម។ គាត់​បាន​ឲ្យ​ត្រែ​ទៅ​បុរស​ម្នាក់​មួយៗ ហើយ​និង​ក្អម​ដោយ​មាន​ចន្លុះ​នៅ​ក្នុង​នោះ​ផង។ នៅ​ពេល​ជិត​កណ្ដាល​អធ្រាត្រ​ហើយ គេ​ក៏​នាំ​គ្នា​ព័ទ្ធ​ជុំ​វិញ​ជុំ​រុំ​របស់​ពួក​ទាហាន​សត្រូវ។ បន្ទាប់​មក នៅ​ពេល​ដំណាល​គ្នា គេ​ក៏​ផ្លុំ​ត្រែ​របស់​គេ​ទាំង​អស់​គ្នា ហើយ​ក៏​បំបែក​ក្អម​គេ រួច​ស្រែក​ឡើង​ថា៖ ‹នេះ​ហើយ​ជា​ដាវ​ផង​ព្រះ​យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ›! នៅ​ពេល​ពួក​ទាហាន​សត្រូវ​ភ្ញាក់​ឡើង ពួក​គេ​ច្របូកច្របល់​ហើយ​ភ័យ​ខ្លាច។ គេ​ក៏​ចាប់​ផ្ដើម​រត់​រប៉ាត់រប៉ាយ​អស់ ហើយ​ប្រជាជន​អ៊ីស្រាអែល​ក៏​បាន​ឈ្នះ​ចម្បាំង​នេះ​ទៅ។

ពួក​ចៅហ្វាយ​ជំពូក​ទី​៦ ទៅ ជំពូក​ទី​៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក