បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥៨
  • ដាវីឌនិងកូលីយ៉ាត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដាវីឌនិងកូលីយ៉ាត
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • «ចំបាំងនេះស្រេចនៅព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ដាវីឌនិងកូលីយ៉ាត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ដាវីឌមិនភ័យខ្លាចទេ
    ចូរបង្រៀនកូនរបស់អ្នក
  • «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥៨

៥៨

ដាវីឌ​និង​កូលីយ៉ាត

ម្ដង​នេះ​ទៀត ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង​នឹង​សាសន៍​អ៊ីស្រាអែល។ ឥឡូវ​នេះ បង​ច្បង​បង្អស់​របស់​ដាវីឌ​បី​នាក់ បាន​ធ្វើ​ជា​ទាហាន​ក្នុង​ទ័ព​របស់​ស្តេច​សូល។ ដូច្នេះ នៅ​ថ្ងៃ​មួយ លោក​អ៊ីសាយ​ប្រាប់​ដាវីឌ​ថា៖ ‹ចូរ​កូន​ឯង​យក​លាជ​និង​នំ​ប៉័ង​ខ្លះ​ទៅ​ឲ្យ​ពួក​បងៗ​ឯង​ចុះ។ រួច​ចូរ​មើល​តើ​ពួក​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា›។

នៅ​ពេល​ដែល​ដាវីឌ​មក​ដល់​ឯ​ទី​បោះ​ទ័ព គាត់​ក៏​រត់​ទៅ​ឯ​កង​ទ័ព​មុខ ដើម្បី​នឹង​រក​បងៗ​គាត់។ លំដាប់​នោះ ទាហាន​ភីលីស្ទីន​ម្នាក់​មាន​មាឌ​ធំ​ដូច​យក្ស ឈ្មោះ​កូលីយ៉ាត ក៏​ចេញ​មក​ចំអក​ដាក់​ពួក​ទាហាន​អ៊ីស្រាអែល។ វា​បាន​ធ្វើ​យ៉ាង​នេះ​ទាំង​ព្រឹក​ទាំង​ល្ងាច​អស់​រយៈ​៤០​ថ្ងៃ​មក​ហើយ។ វា​ស្រែក​ឡើង​ថា៖ ‹ចូរ​រើស​យក​មនុស្ស​ម្នាក់​នៃ​ពួក​ឯង​មក​ច្បាំង​នឹង​អញ។ បើ​វា​ឈ្នះ ហើយ​សម្លាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង។ តែ​បើ​អញ​ឈ្នះ​និង​សម្លាប់​វា​បាន​វិញ នោះ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​បំរើ​យើង។ ពួក​អា​ឯង​មិន​ហ៊ាន​រើស​អ្នក​ណា​មក​ប្រកួត​នឹង​អញ​ទេ›។

ដាវីឌ​សួរ​ពួក​ទាហាន​ខ្លះ​ថា៖ ‹តើ​បុរស​ដែល​នឹង​សម្លាប់​សាសន៍​ភីលីស្ទីន​ម្នាក់​នេះ ហើយ​ដោះ​លែង​សាសន៍​អ៊ីស្រាអែល​ពី​ការ​អាម៉ាស់​មុខ​នេះ នឹង​ទទួល​រង្វាន់​អ្វី​ខ្លះ›?

ពួក​ទាហាន​ក៏​ឆ្លើយ​ថា៖ ‹ស្តេច​សូល​នឹង​ប្រទាន​ឲ្យ​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន​ដល់​បុរស​នោះ ហើយ​ទ្រង់​នឹង​ប្រទាន​រាជ​បុត្រី​របស់​ទ្រង់​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​នោះ›។

ប៉ុន្តែ ពួក​ទាហាន​អ៊ីស្រាអែល​ទាំង​អស់​ភ័យ​ខ្លាច​កូលីយ៉ាត​ណាស់ ពីព្រោះ​វា​មាន​មាឌ​ធំ​ពេក។ វា​មាន​កំពស់​ប្រហែល​ជា​៣​ម៉ែត្រ ហើយ​ថែម​ទាំង​មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ឲ្យ​វា​ផង។

ពួក​ទាហាន​ខ្លះ​ក៏​ទៅ​ទូល​ស្តេច​សូល​ថា ដាវីឌ​ចង់​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត។ ប៉ុន្តែ​ស្តេច​​សូល​មាន​បន្ទូល​ប្រាប់​ដាវីឌ​ថា៖ ‹ឯង​មិន​អាច​ប្រយុទ្ធ​នឹង​សាសន៍​ភីលីស្ទីន​ម្នាក់​នេះ​បាន​ទេ។ ព្រោះ​អី​ឯង​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​មនុស្ស​ស្ទាត់​ចម្បាំង​តាំង​ពី​ក្មេង​មក​ម្ល៉េះ›។ ដាវីឌ​ក៏​ទូល​ប្រាប់​ស្តេច​សូល​ថា៖ ‹ទូល​បង្គំ​បាន​សម្លាប់​ខ្លា​ឃ្មុំ និង​សត្វ​សិង្ហ​ដែល​បាន​ចាប់​យក​កូន​ចៀម​របស់​ឪពុក​ទូល​បង្គំ។ ហើយ​សាសន៍​ភីលីស្ទីន​ម្នាក់​នេះ ក៏​នឹង​បាន​ដូច​សត្វ​មួយ​នោះ​ដែរ។ ព្រះ​យេហូវ៉ា​នឹង​ជួយ​ទូល​បង្គំ›។ ដូច្នេះ​ស្តេច​សូល​ក៏​មាន​បន្ទូល​ថា៖ ‹ចូរ​ទៅ​ចុះ សូម​ឲ្យ​ព្រះ​យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង›។

ដាវីឌ​ក៏​ដើរ​ចុះ​តាម​ទឹក​ជ្រោះ ហើយ​រើស​យក​ក្រួស​រលីងៗ​ចំនួន​ប្រាំ​គ្រាប់​ដាក់​ក្នុង​ថង់​យាម​របស់​គាត់។ បន្ទាប់​មក​គាត់​ក៏​យក​ខ្សែ​ដង្ហក់​របស់​គាត់ ហើយ​ដើរ​ឆ្ពោះ​ទៅ​ជួប​សាសន៍​ភីលីស្ទីន​ដែល​មាន​មាឌ​ធំ​ដូច​យក្ស​នោះ។ នៅ​ពេល​ដែល​កូលីយ៉ាត​ក្រឡេក​ឃើញ​គាត់ វា​ក៏​ហួស​ចិត្ត។ វា​គិត​ថា ជា​ការ​ងាយ​ស្រួល​ណាស់​នឹង​សម្លាប់​ដាវីឌ។

កូលីយ៉ាត​និយាយ​ថា ‹ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង​ដល់​សត្វ​ស្លាប​និង​សត្វ​ព្រៃ​ស៊ី›។ ប៉ុន្តែ ដាវីឌ​ឆ្លើយ​តប​ថា៖ ‹ចំណែក​ឯង​បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​និង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា។ នៅ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​នៃ​អញ ហើយ​អញ​នឹង​វាយ​សម្លាប់​ឯង›។

ខណៈ​នោះ ដាវីឌ​ក៏​រត់​ឆ្ពោះ​ទៅ​កូលីយ៉ាត។ គាត់​យក​ក្រួស​មួយ​គ្រាប់​ពី​ថង់​យាម​របស់​គាត់ ហើយ​ដាក់​ក្រួស​នោះ​នៅ​ក្នុង​ខ្សែ​ដង្ហក់ រួច​ក៏​គ្រវែង​អស់​ពី​កម្លាំង​កាយ​របស់​គាត់។ ក្រួស​នោះ​ក៏​បាញ់​ត្រូវ​ចំ​ត្រង់​ក្បាល​កូលីយ៉ាត ហើយ​វា​ក៏​ដួល​ស្លាប់​ទៅ! កាល​ពួក​ទ័ព​ភីលីស្ទីន​ឃើញ​ទាហាន​ពូកែ​ឯក​របស់​គេ​បាន​ស្លាប់​ហើយ នោះ​ពួក​គេ​ក៏​រត់​អស់​រលីង​ទៅ។ ពួក​ទ័ព​អ៊ីស្រាអែល​ក៏​ដេញ​តាម​គេ ហើយ​បាន​ឈ្នះ​ចម្បាំង​នោះ​ទៅ។

សាំយូអែលទី១ ១៧:១​-​៥៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក