បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ៦ ទំ. ១៤-១៥
  • ដាវីឌមិនភ័យខ្លាចទេ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដាវីឌមិនភ័យខ្លាចទេ
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • ដាវីឌនិងកូលីយ៉ាត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ចំបាំងនេះស្រេចនៅព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • ដាវីឌនិងកូលីយ៉ាត
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ៦ ទំ. ១៤-១៥

មេរៀន​ទី​៦

ដាវីឌ​មិន​ភ័យ​ខ្លាច​ទេ

ពេល​កូន​ខ្លាច តើ​កូន​នឹង​ធ្វើ​អ្វី?— ប្រហែល​ជា​កូន​រត់​ទៅ​រក​ប៉ា​ម៉ាក់​ឲ្យ​ជួយ។ ប៉ុន្តែ មាន​បុគ្គល​ម្នាក់​ទៀត​ដែល​អាច​ជួយ​កូន​បាន។ លោក​ជា​បុគ្គល​ដែល​ខ្លាំង​ក្លា​ជាង​គេ​ទាំង​អស់។ តើ​កូន​ដឹង​ថា​លោក​ជា​អ្នក​ណា​ទេ?— ពិត​មែន​ហើយ គឺ​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​អំពី​បុរស​វ័យ​ក្មេង​ម្នាក់​ក្នុង​គម្ពីរ។ គាត់​ឈ្មោះ​ដាវីឌ។ ដាវីឌ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់​ជា​និច្ច ដូច្នេះ​គាត់​មិន​ខ្លាច​អ្នក​ណា​ទេ។

តាំង​ពី​ដាវីឌ​នៅ​ក្មេង​នៅ​ឡើយ ឪពុក​ម្ដាយ​របស់​គាត់​បាន​បង្រៀន​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នេះ​បាន​ជួយ​ដាវីឌ​មិន​ឲ្យ​ភ័យ​ខ្លាច ទោះ​ជា​គាត់​ជួប​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​ក៏​ដោយ។ គាត់​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​របស់​គាត់ ហើយ​លោក​នឹង​ជួយ​គាត់។ មាន​ម្ដង​នោះ ដាវីឌ​កំពុង​ឃ្វាល​ចៀម ស្រាប់​តែ​សត្វ​តោ​ធំ​មួយ​បាន​មក​ហើយ​ខាំ​ពាំ​យក​ចៀម​របស់​គាត់! តើ​ដាវីឌ​បាន​ធ្វើ​យ៉ាង​ណា? តើ​កូន​ដឹង​ទេ? គាត់​ដេញ​តាម​សត្វ​តោ​នោះ ចាប់​ពុក​មាត់​វា ហើយ​សម្លាប់​វា​ទៅ! ក្រោយ​មក ពេល​សត្វ​ខ្លា​ឃ្មុំ​ចង់​ចាប់​សត្វ​ចៀម​របស់​គាត់ ដាវីឌ​ក៏​បាន​សម្លាប់​ខ្លា​ឃ្មុំ​នោះ​ដែរ! តើ​កូន​គិត​ថា​អ្នក​ណា​បាន​ជួយ​ដាវីឌ?— ពិត​មែន​ហើយ គឺ​ព្រះ​យេហូវ៉ា។

មាន​ពេល​មួយ​ទៀត​ដែល​ដាវីឌ​ពិត​ជា​ក្លាហាន​ណាស់។ ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​សង្គ្រាម​នឹង​ជន​ជាតិ​ភីលីស្ទីន។ ទាហាន​ម្នាក់​របស់​ជន​ជាតិ​ភីលីស្ទីន​មាន​កម្ពស់​ខ្ពស់​ជាង​មនុស្ស​ធម្មតា​ឆ្ងាយ​ណាស់! គាត់​ឈ្មោះ​កូលីយ៉ាត។ គាត់​បាន​សើច​ចំអក​ដាក់​ទាហាន​ជន​ជាតិ​អ៊ីស្រាអែល និង​មើល​ងាយ​ព្រះ​យេហូវ៉ា។ គាត់​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចាត់​ទាហាន​មក​ប្រយុទ្ធ​នឹង​គាត់។ ប៉ុន្តែ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់​ខ្លាច​មិន​ហ៊ាន​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត​ទេ។ ពេល​ដាវីឌ​ឮ​អំពី​រឿង​នេះ គាត់​បាន​ប្រាប់​កូលីយ៉ាត​ថា​៖ ‹ខ្ញុំ​នឹង​ប្រយុទ្ធ​នឹង​អ្នក! ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ឈ្នះ​អ្នក!›។ តើ​កូន​គិត​ថា​ដាវីឌ​មាន​ចិត្ត​ក្លាហាន​ទេ?— ពិត​មែន គាត់​ក្លាហាន​ណាស់។ តើ​កូន​ដឹង​ទេ​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក្រោយ​មក?

ដាវីឌ​បាន​យក​ខ្សែ​ដង្ហក់​និង​ថ្ម​រលីង​ៗ​ប្រាំ​ដុំ។ បន្ទាប់​មក គាត់​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត។ ខ្សែ​ដង្ហក់​គឺ​ជា​របស់​ដែល​ប្រើ​សម្រាប់​គ្រវី​គប់​ដុំ​ថ្ម។ ពេល​កូលីយ៉ាត​ឃើញ​ដាវីឌ​នៅ​ក្មេង​ដូច្នេះ គាត់​បាន​សើច​ចំអក​ដាក់​ដាវីឌ។ ប៉ុន្តែ ដាវីឌ​បាន​ប្រាប់​កូលីយ៉ាត​ថា​៖ ‹អ្នក​បាន​មក​ប្រយុទ្ធ​នឹង​ខ្ញុំ​ទាំង​កាន់​ដាវ តែ​ខ្ញុំ​វិញ ខ្ញុំ​មក​ប្រយុទ្ធ​នឹង​អ្នក​ដោយ​នូវ​នាម​ព្រះ​យេហូវ៉ា!›។ បន្ទាប់​មក គាត់​ដាក់​ដុំ​ថ្ម​មួយ​ក្នុង​ខ្សែ​ដង្ហក់ រត់​ចូល​ទៅ​រក​កូលីយ៉ាត ហើយ​គ្រវី​គប់​ដុំ​ថ្ម​នោះ​តម្រង់​ទៅ​រក​កូលីយ៉ាត។ ដុំ​ថ្ម​នោះ​ត្រូវ​ចំ​កណ្ដាល​ថ្ងាស​របស់​គាត់ ហើយ​គាត់​ដួល​ស្លាប់​នៅ​នឹង​ដី! ជន​ជាតិ​ភីលីស្ទីន​ភ័យ​ខ្លាច​ណាស់ រហូត​ដល់​ពួក​គេ​រត់​ទាំងអស់​គ្នា។ តើ​តាម​របៀប​ណា​បុរស​វ័យ​ក្មេង​ដូច​ដាវីឌ​អាច​យក​ឈ្នះ​កូលីយ៉ាត?— ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់ ហើយ​លោក​មាន​កម្លាំង​ខ្លាំង​ជាង​កូលីយ៉ាត​ឆ្ងាយ​ណាស់!

ដាវីឌសម្លាប់កូលីយ៉ាត

ដាវីឌ​មិន​ភ័យ​ខ្លាច​ទេ ដោយ​សារ​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់

តើ​កូន​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ​ក្នុង​រឿង​នេះ?— ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​មនុស្ស​ទាំង​អស់។ ម្យ៉ាង​ទៀត លោក​ជា​មិត្ត​សម្លាញ់​របស់​កូន។ ដូច្នេះ ពេល​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច សូម​ចាំ​ថា ព្រះ​យេហូវ៉ា​អាច​ជួយ​កូន​ឲ្យ​មាន​ចិត្ត​ក្លាហាន!

សូម​អាន​ពី​គម្ពីរ

  • ទំនុក​តម្កើង ៥៦:៣, ៤

  • សាំយូអែល​ទី១ ១៧:២០​-​៥៤

សំណួរ:

  • តើ​ដាវីឌ​បាន​ធ្វើ​យ៉ាង​ណា​ពេល​សត្វ​តោ​និង​សត្វ​ខ្លា​ឃ្មុំ​ចាប់​យក​ចៀម​របស់​គាត់?

  • ពេល​កូលីយ៉ាត​សើច​ចំអក​ដាក់​ព្រះ​យេហូវ៉ា តើ​ដាវីឌ​បាន​និយាយ​យ៉ាង​ណា​ទៅ​គាត់?

  • តើ​តាម​របៀប​ណា​ដាវីឌ​បាន​ប្រយុទ្ធ​ឈ្នះ​កូលីយ៉ាត?

  • ហេតុ​អ្វី​ដាវីឌ​មិន​ខ្លាច​សត្វ​តោ ខ្លា​ឃ្មុំ និង​កូលីយ៉ាត?

  • តើ​កូន​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ​ក្នុង​រឿង​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក