បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៦៦
  • យេសិបិល—មហាក្សត្រីដ៏កំណាច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យេសិបិល—មហាក្សត្រីដ៏កំណាច
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ដាក់ទោសមហាក្សត្រីកំណាច
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ឥឡូវជាពេលឲ្យយើងចាត់វិធានការយ៉ាងម៉ឺងម៉ាត់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • «ខ្ញុំនឹងបំផ្លាញពូជពង្សអាហាប់ឲ្យអស់គ្មានសល់»—២បស. ៩:៨
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៦៦

៦៦

យេសិបិល—មហា​ក្សត្រី​ដ៏​កំណាច

ក្រោយ​ពី​ស្តេច​យេរ៉ូបោម​បាន​ទទួល​មរណភាព​ទៅ ស្តេច​និ​មួយៗ​ដែល​គ្រប់​គ្រង​លើ​ព្រះរាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង​ដែល​មាន​កុលសម្ព័ន្ធ​១០​សុទ្ធតែ​ជា​ស្តេច​អាក្រក់​ទាំង​អស់។ ស្តេច​អ័ហាប់​ជា​ស្តេច​ដែល​អាក្រក់​ជាង​គេ​បង្អស់។ តើ​អ្នក​ដឹង​មក​ពី​ហេតុ​អ្វី​ទេ? មូលហេតុ​ដ៏​ធំ​មួយ​គឺ​មក​ពី​ជាយា​របស់​ទ្រង់ មហា​ក្សត្រី​ដ៏​កំណាច​នាម​យេសិបិល។

យេសិបិល​មិន​មែន​ជា​ស្ត្រី​សាសន៍​អ៊ីស្រាអែល​ទេ។ នាង​ជា​បុត្រី​នៃ​ស្តេច​ស្រុក​ស៊ីដូន។ នាង​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត គឺ​ព្រះ​បាល ហើយ​នាង​ក៏​បង្ខំ​ស្តេច​អ័ហាប់​និង​ប្រជាជន​អ៊ីស្រាអែល​ជា​ច្រើន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​បាល​ដែរ។ យេសិបិល​ស្អប់​ព្រះ​យេហូវ៉ា​ណាស់ ហើយ​បាន​សម្លាប់​ពួក​ព្យា​ការី​របស់​ទ្រង់​ជា​ច្រើន។ រីឯ​ពួក​ព្យា​ការី​ឯ​ទៀត គេ​ត្រូវ​តែ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ ដើម្បី​គេច​ពី​សេចក្ដី​ស្លាប់។ ប្រ​សិន​ជា​យេសិបិល​ចង់​បាន​អ្វី​មួយ នាង​នឹង​យក​ទាល់​តែ​បាន សូម្បី តែ​ត្រូវ​សម្លាប់​អ្នក​ណា​ម្នាក់​ក៏​ដោយ។

ថ្ងៃ​មួយ ស្តេច​អ័ហាប់​មាន​ព្រះ​ហឫទ័យ​ក្រៀម​ក្រំ​ណាស់។ ដូច្នេះ យេសិបិល​ទូល​សួរ​ទ្រង់​ថា៖ ‹ហេតុ​អ្វី​បាន​ជា​ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​ក្រៀម​ក្រំ​ម្ល៉េះ​ថ្ងៃ​នេះ›?

ស្តេច​អ័ហាប់​ឆ្លើយ​ថា៖ ‹ដោយ​សារ​តែ​សំដី​ដែល​ណាបោត​បាន​និយាយ​មក​អញ។ អញ​ចង់​ទិញ​ចំ​ការ​ទំពាំង​បាយ​ជូរ​របស់​គាត់ តែ​គាត់​ប្រាប់​អញ​ថា គាត់​មិន​លក់​ឲ្យ​ទេ›។

យេសិបិល​មាន​បន្ទូល​ថា៖ ‹សូម​ព្រះ​អម្ចាស់​កុំ​ព្រួយ​ព្រះ​ទ័យ​អ្វី ខ្ញុំ​ម្ចាស់​នឹង​យក​ចំ​ការ​នោះ​ឲ្យ​ទ្រង់›។

ដូច្នេះ យេសិបិល​ក៏​សរសេរ​លិខិត​មួយ​ទៅ​ឯ​ពួក​ចៅហ្វាយ​ខ្លះ ដែល​រស់​នៅ​ក្នុង​ក្រុង​ដែល​ណាបោត​រស់​នៅ។ នាង​បាន​បង្គាប់​ពួក​គេ​ថា៖ ‹ចូរ​នាំ​មនុស្ស​អាក្រក់​ខូច​ខ្លះ ឲ្យ​ចោទ​ថា​ណាបោត បាន​ប្រមាថ​ដល់​ព្រះ និង​ដល់​ស្តេច​ផង។ រួច​នាំ​ណាបោត​ចេញ​ទៅ​ក្រៅ​ទី​ក្រុង ហើយ​ចោល​ដុំ​ថ្ម​សម្លាប់​វា​ទៅ›។

បន្ទាប់​ពី​យេសិបិល​ដឹង​ថា ណាបោត​បាន​ស្លាប់​ហើយ ភ្លាម​នោះ​នាង​មាន​បន្ទូល​ទៅ​ស្តេច​អ័ហាប់​ថា៖ ‹សូម​ទៅ​យក​ចំ​ការ​របស់​ណាបោត​ទៅ›។ តើ​អ្នក​មិន​យល់​ស្រប​ថា យេសិបិល​គួរ​តែ​ដាក់​ទណ្ឌកម្ម ចំពោះ​អំពើ​ដ៏​អាក្រក់​ដែល​នាង​បាន​ប្រព្រឹត្ត​នោះ​ទេ​ឬ?

ដូច្នេះ នៅ​ទី​បំផុត ព្រះ​យេហូវ៉ា​ក៏​បញ្ជូន​បុរស​ម្នាក់​ឈ្មោះ​យេហ៊ូវ ឲ្យ​មក​ធ្វើ​ទណ្ឌកម្ម​ដល់​នាង។ នៅ​ពេល​ដែល​យេសិបិល​ឮ​ថា យេហ៊ូវ​កំពុង​តែ​មក នាង​ក៏​ផាត់​ភ្នែក​របស់​នាង ហើយ​ខំ​តុបតែង​ខ្លួន​យ៉ាង​ស្អាត។ ប៉ុន្តែ នៅ​ពេល​ដែល​យេហ៊ូវ​មក​ដល់​ឃើញ​នាង​យេសិបិល​នៅ​ឯ​ត្រង់​បង្អួច​នោះ គាត់​ក៏​ស្រែក​ឡើង​ទៅ​ឯ​បុរស​នៅ​ក្នុង​ដំណាក់​នោះ​ថា៖ ‹ចូរ​បោះ​នាង​ចុះ​មក›! ពួក​បុរស​នោះ​ក៏​គោរព​តាម ដូច​ជា​អ្នក​ឃើញ​ក្នុង​រូប​ភាព​នេះ។ ពួក​គេ​ក៏​ទម្លាក់​នាង​ចុះ ហើយ​នាង​ក៏​ស្លាប់​ទៅ។ នេះ​ជា​ទី​បញ្ចប់​ដល់​យេសិបិល​ជា​មហា​ក្សត្រី​ដ៏​កំណាច។

ពង្សាវតារក្សត្រទី១ ១៦:២៩​-​៣៣; ១៨:១​-​៤; ២១:១​-​១៦; ពង្សាវតារក្សត្រទី២ ៩:៣០​-​៣៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក