បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៧៩
  • ដានីយ៉ែលនៅក្នុងរូងសិង្ហ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដានីយ៉ែលនៅក្នុងរូងសិង្ហ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ដានីយ៉ែលនៅក្នុងរូងតោ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចូររៀនពីគំរូរបស់ដានីយ៉ែល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៧៩

៧៩

ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ

មើល​ទៅ​ដូច​ជា​លោក​ដានីយ៉ែល​កំពុង​តែ​មាន​បញ្ហា​ច្រើន​ណាស់។ ប៉ុន្តែ សិង្ហ​ទាំង​នេះ​មិន​ធ្វើ​អ្វី​ដល់​លោក​ដានីយ៉ែល​សោះ! តើ​អ្នក​ដឹង​មក​ពី​ហេតុ​អ្វី​ទេ? តើ​អ្នក​ណា​ដាក់​លោក​ដានីយ៉ែល​ឲ្យ​នៅ​ជា​មួយ​នឹង​សិង្ហ​ទាំង​នេះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

ស្តេច​នៃ​ស្រុក​បាប៊ីឡូន​ឥឡូវ​នេះ ជា​បុរស​ម្នាក់​ឈ្មោះ​ដារីយុស។ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​លោក​ដានីយ៉ែល​ណាស់ ពីព្រោះ​ដានីយ៉ែល​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​និង​មាន​ប្រាជ្ញា។ ស្តេច​ដារីយុស​បាន​រើស​តាំង​ដានីយ៉ែល ឲ្យ​ធ្វើ​ជា​មេ​គ្រប់​គ្រង​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ នេះ​បាន​ធ្វើ​ឲ្យ​បុរស​ឯ​ទៀត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​នោះ មាន​ចិត្ត​ច្រណែន​នឹង​លោក​ដានីយ៉ែល។ ដូច្នេះ​ហើយ​នេះ​ជា​អ្វី​ដែល​គេ​ធ្វើ។

ពួក​គេ​បាន​ទៅ​ឯ​ស្តេច​ដារីយុស​ហើយ​ទូល​ថា៖ ‹ឱ​ព្រះ​រាជា​អើយ យើង​បាន​ជំនុំ​ព្រម​គ្នា​ថា សូម​ទ្រង់​បង្កើត​ឲ្យ​មាន​ច្បាប់​មួយ​ដែល​ចែង​ថា នៅ​ក្នុង​រយៈ​៣០​ថ្ងៃ​គ្មាន​អ្នក​ណា​មួយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ​ឬ​មនុស្ស​ឯ​ណា​ឡើយ លើក​លែង​តែ​ទ្រង់​ប៉ុណ្ណោះ។ បើ​មាន​អ្នក​ណា​មួយ​មិន​គោរព​តាម នោះ​នឹង​ត្រូវ​បោះ​ទម្លាក់​ចូល​ទៅ​ក្នុង​រូង​សិង្ហ›។ ស្តេច​ដារីយុស​មិន​ដឹង​ជា​ហេតុ​អ្វី​បាន​ជា​ពួក​បុរស​នេះ​ចង់​បង្កើត​ច្បាប់​នេះ​ទេ។ ប៉ុន្តែ ទ្រង់​គិត​ថា​នេះ​ជា​គំនិត​ដ៏​ល្អ​មួយ ដូច្នេះ​ទ្រង់​ក៏​សរសេរ​ច្បាប់​នោះ​ទៅ។ ឥឡូវ​នេះ ច្បាប់​នោះ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ឡើយ។

នៅ​ពេល​ដែល​លោក​ដានីយ៉ែល​បាន​ដឹង​អំពី​ច្បាប់​នេះ លោក​ក៏​ទៅ​ឯ​ផ្ទះ​ហើយ​អធិស្ឋាន ដូច​កាល​ដែល​លោក​បាន​ធ្វើ​ជា​រៀង​រាល់​ដង។ ពួក​បុរស​អាក្រក់​ដឹង​ថា ដានីយ៉ែល​នឹង​មិន​ឈប់​អធិស្ឋាន​ដល់​ព្រះ​យេហូវ៉ា​ឡើយ។ ពួក​គេ​សប្បាយ​ចិត្ត​ណាស់ ពីព្រោះ​គម្រោង​ការណ៍​របស់​គេ​ក្នុង​ការ​កំចាត់​លោក​ដានីយ៉ែល មើល​ទៅ​ហាក់​បី​ដូច​ជា​កំពុង​តែ​សម្រេច។

នៅ​ពេល​ដែល​ស្តេច​ដារីយុស​ជ្រាប​ដឹង​ពី​មូលហេតុ​ដែល​បុរស​ទាំង​នេះ ចង់​បង្កើត​ច្បាប់​នេះ​ឡើង ទ្រង់​មាន​ព្រះ​ទ័យ​សោក​ស្ដាយ​ណាស់។ ប៉ុន្តែ ទ្រង់​មិន​អាច​ផ្លាស់​ប្ដូរ​ច្បាប់​នេះ​បាន​ឡើយ ដូច្នេះ​ទ្រង់​ត្រូវ​តែ​បង្គាប់​ឲ្យ​គេ​យក​ដានីយ៉ែល​បោះ​ចូល​ទៅ​ក្នុង​រូង​សិង្ហ។ ប៉ុន្តែ ស្តេច​មាន​បន្ទូល​ប្រាប់​ដានីយ៉ែល​ថា៖ ‹ខ្ញុំ​សង្ឃឹម​ថា​ព្រះ​របស់​ឯង ជា​ព្រះ​ដែល​ឯង​បំរើ​នោះ​នឹង​ជួយ​ឯង›។

ស្តេច​ដារីយុស​មាន​ព្រះ​ទ័យ​ព្រួយ​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ផ្ទំ​មិន​លក់​សោះ​នៅ​រាត្រី​នោះ។ ព្រឹក​ស្អែក​ឡើង ទ្រង់​ក៏​យាង​ទៅ​ឯ​រូង​សិង្ហ។ អ្នក​អាច​ឃើញ​ទ្រង់​នៅ​ទី​នោះ។ ទ្រង់​ក៏​ស្រែក​ឡើង​ថា៖ ‹ឱ​ដានីយ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​អើយ! តើ​ព្រះ​ដែល​អ្នក​គោរព​ជា​និច្ច​នោះ អាច​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​ទាំង​ឡាយ​បាន​ឬ​ទេ›?

លោក​ដានីយ៉ែល​ទូល​ឆ្លើយ​ថា៖ ‹ព្រះ​ទ្រង់​បាន​ចាត់​ទេវតា​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ ដើម្បី​មិន​ឲ្យ​ពួក​វា​បាន​ប្រទូស្ត​ដល់​ទូល​បង្គំ​ឡើយ›។

ស្តេច​មាន​ព្រះ​ទ័យ​រីករាយ​ក្រៃ​លែង។ ទ្រង់​ក៏​បង្គាប់​ឲ្យ​គេ​យក​ដានីយ៉ែល​ចេញ​ពី​រូង​មក។ បន្ទាប់​មក ទ្រង់​ចាត់​ឲ្យ​គេ​យក​ពួក​បុរស​អាក្រក់​ដែល​ចង់​កំចាត់​លោក​ដានីយ៉ែល​នោះ ឲ្យ​បោះ​ចូល​ទៅ​ក្នុង​រូង​សិង្ហ​នោះ​វិញ។ ពួក​គេ​មិន​ទាន់​ទាំង​ធ្លាក់​ដល់​បាត​រូង​ផង ស្រាប់​តែ​សិង្ហ​ទាំង​នោះ​ក៏​ចាប់​ត្របាក់​ពួក​គេ ហើយ​បំបាក់​ឆ្អឹង​គេ​អស់​ទៅ។

បន្ទាប់​មក ស្តេច​ដារីយុស​សរសេរ​ទៅ​ប្រជាជន​ទាំង​អស់ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ថា៖ ‹យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ត្រូវ​គោរព​ដល់​ព្រះ​របស់​ដានីយ៉ែល។ ទ្រង់​បាន​សម្ដែង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន។ ទ្រង់​បាន​ជួយ​សង្គ្រោះ​ដានីយ៉ែល​ពី​សិង្ហ›។

ដានីយ៉ែល ៦:១​-​២៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក