បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • le ទំ. ២២-៣១
  • តើអ្នកត្រូវធ្វើយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកត្រូវធ្វើយ៉ាងណា?
  • ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
  • អត្ថបទស្រដៀងគ្នា
  • តើព្រះនឹងកំទេចចោលមនុស្សអាក្រក់ម្ដងទៀតឬ?
    ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
  • ចូរនៅជិតព្រះយេហូវ៉ា
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ការគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • កូនអាចរស់នៅក្នុងពិភពលោកថ្មីដ៏សុខសាន្តរបស់ព្រះ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
le ទំ. ២២-៣១

តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា?

៥០ តើ​អ្នក​ចង់​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​ដ៏​ល្អ​បំព្រង​នោះ​ទេ?

បើ​ចង់​មែន សូម​អ្នក​ខំ​រៀន​បន្ទូល​របស់​ព្រះ​ឲ្យ​បាន​ច្រើន​ទៀត។ សូម​ខំ​ប្រឹងប្រែង​រៀន​ឲ្យ​ចេះ​អាន​ព្រះ​គម្ពីរ។—យ៉ូហាន ១៧:៣; វិវរណៈ ១:៣

៥១ សូម​រៀន​ថែម​ទៀត​អំពី​ព្រះ​យេស៊ូ។—ចោទិយកថា ១៨:១៨, ១៩; យ៉ូហាន ៣:១៦; កិច្ចការ ៣:១៩​-​២៣

៥២ សូម​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ​និង​គោរព​តាម​ព្រះ​យេហូវ៉ា។—រ៉ូម ៦:១៧, ១៨, ២២

៥៣ អ្នក​នៅ​ចាំ​ទេ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា យើង​មិន​ត្រូវ​សម្លាប់​មនុស្ស​ឡើយ។—និក្ខមនំ ២០:១៣; យ៉ូហានទី១ ៣:១១, ១២

៥៤ យើង​មិន​ត្រូវ​យក​វត្ថុ​របស់​អ្នក​ដទៃ​ឡើយ។—និក្ខមនំ ២០:១៥; អេភេសូរ ៤:២៨

៥៥ បុរស​ម្នាក់ៗមិន​ត្រូវ​រួម​ដំណេក​ឬ​ក៏​រស់​នៅ​ជា​មួយ​ស្ត្រី​ណា​មួយ លើក​លែង​តែ​នាង​នោះ​ជា​ប្រពន្ធ​របស់​គាត់។—និក្ខមនំ ២០:១៤, ១៧; ថែស្សាឡូនីចទី១ ៤:៣

៥៦ អ្នក​នៅ​ចាំ​ទេ តើ​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​ប្ដី​មាន​ប្រពន្ធ​ប៉ុន្មាន? តើ​ប្ដី​ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​គាត់​ប៉ុន្មាន​ឆ្នាំ?—លោកុប្បត្តិ ២:២២, ២៤; ម៉ាថាយ ១៩:៥, ៦; កូរិនថូសទី១ ៧:២, ១០, ១១

៥៧ សូម​អ្នក​ចង​ចាំ​ដែរ​ថា យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។—ម៉ាថាយ ៤:១០; កូរិនថូសទី១ ៨:៦

៥៨ រូប​ព្រះ​ឬ​រូប​សំណាក​ផ្សេងៗ មិន​អាច​ជួយ​យើង​បាន​ទេ។ តើ​មក​ពី​ហេតុ​អ្វី?—កូរិនថូសទី១ ៨:៤

តើ​ការ​មាន​រូប​ព្រះ​ជា​ការ​ល្អ​ទេ?—ចោទិយកថា ២៧:១៥; យ៉ូហានទី១ ៥:២១

៥៩ តើ​ហេតុ​អ្វី​ក៏​ការ​ប្រើ​គ្រឿង​ស្នេហ៍​ឬ​គ្រឿង​មន្តអាគម​ជា​ការ​អាក្រក់​នោះ?—ចោទិយកថា ១៨:១០​-​១៣; វិវរណៈ ២១:៨

៦០ ពួក​ទេវតា​អាក្រក់​ឬ​ពួក​អារក្ស​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ ពួក​វា​ប្រើ​គ្រូ​ទាយ​ដើម្បី​បំភាន់​មនុស្ស​លោក​យើង។—កិច្ចការ ១៦:១៦

៦១ យើង​ត្រូវ​តែ​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ការ​អធិស្ឋាន​មាន​ន័យ​ថា និយាយ​ជា​មួយ​នឹង​ព្រះ ហើយ​ទូល​ប្រាប់​ទ្រង់​ថា យើង​ចង់​បំរើ​ទ្រង់ ហើយ​សូម​ឲ្យ​ព្រះ​អង្គ​ជួយ​យើង។—ភីលីព ៤:៦, ៧

៦២ យើង​ត្រូវ​តែ​គោរព​និង​ជឿ​ព្រះ​យេស៊ូ។—ហេព្រើរ ៥:៩; យ៉ូហាន ៣:១៦

៦៣ សូម​ចាំ​ថា ព្រះ​យេស៊ូ​បាន​ទទួល​មរណភាព​ដើម្បី​សង្គ្រោះ​មនុស្ស​លោក​យើង។—រ៉ូម ៥:៨

៦៤ សូម​ចាំ​ថា ព្រះ​យេស៊ូ​ជា​ស្តេច​ដ៏​មើល​មិន​ឃើញ​របស់​យើង។ យើង​គួរ​តែ​គោរព​តាម​ទ្រង់។—ភីលីព ២:៩​-​១១; វិវរណៈ ១៩:១៦

៦៥ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា អ្នក​គួរ​តែ​ប្រាប់​អ្នក​ដទៃ​អំពី​សេចក្ដី​ល្អៗដែល​អ្នក​កំពុង​តែ​រៀន​នេះ ហើយ​បើ​អ្នក​ណា​មួយ​ចង់​បំរើ​ព្រះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ពិធី​ជ្រមុជ​ទឹក។—ម៉ាថាយ ២៨:១៩, ២០; យ៉ូហាន ៤:៧​-​១៥

៦៦ ដូច្នេះ អ្នក​អាច​និយាយ​ប្រាប់​មិត្ត​ភក្ដ្រ​របស់​អ្នក​អំពី​សេចក្ដី​ល្អ​នេះ។—ម៉ាថាយ ១០:៣២

៦៧ កាល​ណា​អ្នក​ចេះ​អាន​បាន​ល្អ អ្នក​នឹង​អាច​រៀន​បាន​ច្រើន​ថែម​ទៀត ហើយ​អ្នក​នឹង​អាច​ជួយ​អ្នក​ដទៃ​ទៀត​បាន​ប្រសើរ​ដែរ។—ធីម៉ូថេ​ទី២ ២:១៥

៦៨ ព្រះ​យេស៊ូ​ក៏​បាន​បង្រៀន​ក្មេង​តូចៗឲ្យ​ចេះ​គោរព​ព្រះ​ដែរ។ ទោះបី​ជា​ទ្រង់​រវល់​យ៉ាង​ណា​ក្ដី ក៏​ទ្រង់​នៅ​តែ​ឆ្លៀត​ពេល​និយាយ​ជា​មួយ​នឹង​ក្មេងៗជានិច្ច។—ម៉ាថាយ ១៩:១៣​-​១៥

៦៩ មាតា​បិតា​ទាំង​ឡាយ​ត្រូវ​តែ​បង្រៀន​កូន​ចៅ​របស់​ខ្លួន​ឲ្យ​ចេះ​គោរព​និង​ស្រឡាញ់​ព្រះ។—ចោទិយកថា ៦:៦, ៧; សុភាសិត ៦:២០​-​២២; អេភេសូរ ៦:៤

៧០ នៅ​ក្នុង​លោកីយ៍​យើង​នេះ​មាន​សាសនា​ច្រើន​ណាស់។ សេចក្ដី​បង្រៀន​របស់​សាសនា​ទាំង​នោះ​ភាគ​ច្រើន​មិន​បាន​យក​មក​ពី​ព្រះ​គម្ពីរ​ទេ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​ចាក​ចេញ​ពី​សាសនា​ណា​ដែល​មិន​បង្រៀន​សេចក្ដី​ពិត។—វិវរណៈ ១៨:៤; យ៉ូហាន ៤:២៣, ២៤

៧១ នៅ​លើ​ផែនដី​នេះ ព្រះ​យេហូវ៉ា​ទ្រង់​មាន​ប្រជា​រាស្ត្រ​ដែល​អាច​បង្រៀន​អ្នក​ឲ្យ​ដឹង​ច្រើន​ថែម​ទៀត​អំពី​ទ្រង់។ តើ​អ្នក​ដឹង​ថា ពួក​គេ​ជា​ពួក​ណា​ទេ?—កិច្ចការ ១៥:១៤; រ៉ូម ១០:១៤, ១៥

៧២ ពួក​គេ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពួក​គេ​មាន​សន្ដិភាព​នឹង​គ្នា។ តើ​អ្នក​ដឹង​មក​ពី​ហេតុ​អ្វី​ទេ? ពីព្រោះ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។—អេសាយ ៤៣:១០​-​១២; យ៉ូហាន ១៣:៣៤, ៣៥

៧៣ ដោយសារ​តែ​ពួក​គេ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែរ​នោះ ពួក​គេ​ក៏​បាន​ថ្វាយ​ខ្លួន​ជ្រមុជ​ទឹក។ នេះ​ជា​របៀប​ដែល​គេ​បង្ហាញ​ជា​សាធារណៈ​ថា ពួក​គេ​បាន​លះបង់​ចោល​ដំណើរ​ជីវភាព​ដ៏​អាក្រក់​របស់​គេ​ហើយៗចង់​បំរើ​ព្រះ​អស់​មួយ​ជីវិត​របស់​គេ។—កិច្ចការ ២:៤១

៧៤ ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សង្ឃឹម​នឹង​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដ៏​ល្អ​បំព្រង​ថ្មី។—ទំនុកដំកើង ៣៧:៩​-​១១, ២៩

៧៥ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​នឹង​អាច​រស់​នៅ​ក្នុង​ទី​នោះ​ជា​មួយ​ពួក​គេ?—យ៉ាកុប ១:២២, ២៥; ២:២០​-​២៦

សូម​ចូល​រួម​ជា​មួយ​ពួក​គេ ក្នុង​ការ​រៀន​សូត្រ​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា។ ពួក​គេ​ស្រឡាញ់​និង​គោរព​ដល់​ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​យេស៊ូ។ តើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​ទេ? តើ​អ្នក​ចង់​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះ​ទេ?—យ៉ូហាន ៦:៤៥​-​៤៧

៧៦ ព្រះ​យេហូវ៉ា​និង​ព្រះ​គ្រីស្ទ​យេស៊ូ​ស្រឡាញ់​អ្នក និង​ចង់​ឲ្យ​អ្នក​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ។—យ៉ូហាន ៣:១៦

អ្វីៗដែល​លោក​អ្នក​បាន​រៀន តាម​រយៈ​ការ​ពិចារណា​មើល​រូបភាព​និង​ពត៌មាន​ដែល​បាន​សម្ដែង​មក​ក្នុង​សៀវភៅ​ស្តើង​នេះ ច្បាស់​ជា​ធ្វើ​លោក​អ្នក​ចង់​បាន​ជីវិត​ជា​និរន្តរ៍​នៅ​លើ​ផែនដី​ហើយ។ បើសិន​ជា​លោក​អ្នក​ប្រាថ្នា​ចង់​រៀន​ថែម​ទៀត​អំពី​រឿង​នេះ សូម​អញ្ជើញ​ទាក់ទង​នឹង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​នៅ​ជិត​អ្នក​ចុះ។ ឬ​ក៏​លោក​អ្នក​អាច​សរសេរ​សំបុត្រ​ផ្ទាល់ ឬ​ពឹង​អ្នក​ណា​មួយ​ឲ្យ​សរសេរ​សំបុត្រ​នោះ​ទៅ​ការិយាល័យ​របស់​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា តាម​អាស័យដ្ឋាន​ដែល​បាន​ចែង​មក​នៅ​ក្នុង​ទំព័រ​ទីពីរ​នៃ​សៀវភៅ​ស្តើង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក