តើព្រះនឹងកំទេចចោលមនុស្សអាក្រក់ម្ដងទៀតឬ?
២២ នៅសព្វថ្ងៃនេះក៏មានមនុស្សអាក្រក់ច្រើនដែរ។ តើមនុស្សកំពុងតែប្រព្រឹត្តអំពើអាក្រក់ណាខ្លះនៅទីនេះ?
២៣ អ្នកខ្លះសម្លាប់អ្នកដទៃ។ ព្រះមានបន្ទូលថា អំពើទាំងនេះ មិនត្រូវប្រព្រឹត្តឡើយ។—និក្ខមនំ ២០:១៣; យ៉ូហានទី១ ៣:១១, ១២
២៤ អ្នកខ្លះលួចប្លន់។ ព្រះមានបន្ទូលប្រាប់ថា កុំឲ្យលួចប្លន់ឲ្យសោះ។—និក្ខមនំ ២០:១៥;អេភេសូរ ៤:២៨
២៥ មនុស្សប្រុសខ្លះរៀបការប្រពន្ធជាច្រើន។ អ្នកខ្លះទៀតរស់នៅជាមួយស្ត្រីពីរឬច្រើននាក់ ដែលមានលំនៅផ្សេងពីគ្នា។ ហើយខ្លះទៀតរស់នៅជាមួយគ្នាដោយមិនបានរៀបការផង។ រឿងទាំងអស់នេះជាការប្រឆាំងនឹងក្រិត្យវិន័យក្នុងព្រះគម្ពីរ។—ម៉ាថាយ ១៩:៤-៦; កូរិនថូសទី១ ៧:១-៤; ធីម៉ូថេទី១ ៣:១, ២
២៦ តើអ្នកនៅចាំទេ ដែលព្រះបានប្រទានប្រពន្ធតែមួយឲ្យអ័ដាមនោះ?—លោកុប្បត្តិ ២:២២, ២៤
២៧ អ្នកខ្លះថ្វាយបង្គំរូបព្រះ។ ព្រះមានបន្ទូលថា មិនត្រូវប្រើរូបព្រះ ឬរូបសំណាកផ្សេងៗក្នុងការថ្វាយបង្គំឡើយ។—និក្ខមនំ ២០:៤, ៥; អេសាយ ៤៤:៩-១៧; យ៉ូហានទី១ ៥:២១
២៨ ព្រះយេហូវ៉ានឹងកំទេចចោលមនុស្សអាក្រក់ដែលមិនព្រមកែប្រែ។—ទំនុកដំកើង ៣៧:៩, ១០; លូកា ១៣:៥; កូរិនថូសទី១ ៦:៩, ១០