បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • gf មេរៀនទី ១៤ ទំ. ២២-២៣
  • មិត្តសំឡាញ់របស់ព្រះជៀសវាងពីអ្វីដែលអាក្រក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មិត្តសំឡាញ់របស់ព្រះជៀសវាងពីអ្វីដែលអាក្រក់
  • លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អត្ថបទស្រដៀងគ្នា
  • ការប្រព្រឹត្ដដែលព្រះស្អប់
    តើព្រះតម្រូវអ្វីពីយើង?
  • តើយើងត្រូវប្រព្រឹត្តយ៉ាងណាដើម្បីឲ្យព្រះពេញចិត្ត?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • ភាគទី១៣
    ចូរស្ដាប់ព្រះ
  • តើព្រះនឹងកំទេចចោលមនុស្សអាក្រក់ម្ដងទៀតឬ?
    ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍
មើលបន្ថែមទៀត
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
gf មេរៀនទី ១៤ ទំ. ២២-២៣

មេ​រៀន​ទី​១៤

មិត្ត​សំឡាញ់​របស់​ព្រះ​ជៀស​វាង​ពី​អ្វី​ដែល​អាក្រក់

សាតាំង​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​អំពើ​អាក្រក់។ បុគ្គល​ម្នាក់​ដែល​ចង់​ធ្វើ​ជា​មិត្ត​របស់​ព្រះ ត្រូវ​ស្អប់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (ទំនុក​ដំកើង ៩៧:១០) ជា​បន្ត​បន្ទាប់​នេះ​ជា​របស់​ខ្លះៗ​ដែល​មិត្ត​សំឡាញ់​របស់​ព្រះ​ត្រូវ​ជៀស​វាង:

អ្វីដែលព្រះយេហូវ៉ាស្អប់រួមបញ្ចូលអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ការស្រវឹងស្រា ការរំលូតកូន ការលួច ការកុហក ការមិនចេះទប់កំហឹង និងលេងល្បែងស៊ីសង

អំពើ​បាប​ខាង​កាម។ «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ»។ (និក្ខមនំ ២០:១៤) ការ​រួម​ដំណេក​មុន​រៀប​ការ​គឺ​ជា​ការ​ខុស​ដែរ។—កូរិនថូស​ទី១ ៦:១៨

ការ​ប្រមឹក។ «ពួក​ប្រមឹក . . . មិន​ដែល​បាន​គ្រង​នគរ​ព្រះ​ទុក​ជា​មរដក​ឡើយ»។—កូរិនថូស​ទី១ ៦:១០

ឃាតកម្ម និង​ការ​ពន្លូត​កូន។ «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ»។—និក្ខមនំ ២០:១៣

ការ​លួច។ «កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ»។—និក្ខមនំ ២០:១៥

ការ​ភូត​ភរ។ ព្រះ​យេហូវ៉ា​ស្អប់​«អណ្ដាត​ភូត​ភរ»។—សុភាសិត ៦:១៧

អំពើ​ឃោរ​ឃៅ​និង​ការ​ឥត​ចេះ​ទប់​កំហឹង។ «[ព្រះ​យេហូវ៉ា]ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្អប់ . . . ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ»។ (ទំនុក​ដំកើង ១១:៥) «កិច្ច​ការ​ខាង​សាច់​ឈាម[រួម​បញ្ចូល] . . . កំហឹង»។—កាឡាទី ៥:១៩, ២០

ការ​លេង​ល្បែង​ស៊ី​សង។ «កុំ​អោយ​បង​ប្អូន​ទាក់​ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា . . . មាន​ចិត្ត​លោភ​លន់»។—កូរិនថូស​ទី១ ៥:១១, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

ការ​ស្អប់​ខាង​ពូជ​សាសន៍។ «ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ . . . ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​អ្នក​រាល់​គ្នា​វិញ»។—ម៉ាថាយ ៥:៤៣, ៤៤

អ្វីៗ​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​យើង​គឺ​សំ​រាប់​ជា​ប្រយោជន៍​ឲ្យ​យើង។ គឺ​មិន​តែង​តែ​ស្រួល​ជៀស​វាង​ធ្វើ​អំពើ​ដ៏​អាក្រក់​នោះ​ទេ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ជំនួយ​ពី​ស្មរបន្ទាល់​របស់​ទ្រង់ នោះ​អ្នក​អាច​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ។—អេសាយ ៤៨:១៧; ភីលីព ៤:១៣; ហេព្រើរ ១០:២៤, ២៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក