បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ៤ ទំ. ៨-៩
  • តើអារក្សជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអារក្សជាអ្នកណា?
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រុងប្រយ័ត្ន សាថានចង់លេបត្របាក់អ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • សត្រូវនៃជីវិតដ៏អស់កល្បជានិច្ច
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចូរស្គាល់សត្រូវរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរតស៊ូនឹងមេកំណាចនិងកលល្បិចទាំងប៉ុន្មានរបស់វា
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ៤ ទំ. ៨-៩

មេ​រៀន​ទី៤

តើ​អារក្ស​ជា​អ្នក​ណា?

អារក្ស​សាតាំង—តើ​វា​កើត​មក​ពី​ណា? (១, ២)

តើ​តាម​របៀប​ណា​ដែល​សាតាំង​នាំ​មនុស្ស​ឲ្យ​វង្វេង? (៣​-​៧)

ហេតុ​អ្វី​អ្នក​ត្រូវ​ទប់ទល់​នឹង​អារក្ស? (៧)

១​. ពាក្យ​«អារក្ស»​មាន​ន័យ​ថា​អ្នក​ដែល​ប្រាប់​ពាក្យ​កុហក​ដ៏​អាក្រក់​អំពី​បុគ្គល​ម្នាក់​ទៀត។ «សាតាំង»​មាន​ន័យ​ថា សត្រូវ​ឬ​អ្នក​ប្រឆាំង។ ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ប្រើ​សំរាប់​មេ​សត្រូវ​នៃ​ព្រះ។ ដំបូង​បុគ្គល​នេះ​ជា​ទេវតា​គ្រប់​ល័ក្ខណ៍​មួយ​រូប ដែល​គង់​នៅ​ក្នុង​ស្ថានសួគ៌​ជា​មួយ​នឹង​ព្រះ។ ប៉ុន្តែ ក្រោយ​មក​វា​គិតគូរ​ច្រើន​ហួស​ហេតុ​ពេក​អំពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ចង់​បាន​ការ​ថ្វាយ​បង្គំ​ដែល​ជា​របស់​ផង​ព្រះ​យ៉ាង​ត្រឹម​ត្រូវ។—ម៉ាថាយ ៤:៨​-​១០

២​. ទេវតា​នេះ គឺ​សាតាំង បាន​និយាយ​ទៅ​កាន់​នាង​អេវ៉ា​តាម​រយៈ​សត្វ​ពស់​មួយ។ ដោយ​ប្រាប់​ពាក្យ​កុហក​ដល់​នាង វា​បាន​ធ្វើ​ឲ្យ​នាង​មិន​ស្ដាប់​បង្គាប់​ព្រះ។ ដូច្នេះ សាតាំង​បាន​ប្រឆាំង​រុក​រាន​លើ​អ្វី​ដែល​ហៅ​ថា​«ព្រះ​អធិបតេយ្យភាព»​របស់​ព្រះ ឬ​តំណែង​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ សាតាំង​បាន​ចោទ​សួរ​ថា​តើ​ព្រះ​ទ្រង់​គ្រង​ក្នុង​របៀប​ដ៏​សម​ល្អ​ឬ ហើយ​ឲ្យ​បាន​ផល​ប្រយោជន៍​ល្អ​បំផុត​ដល់​អនុរាស្ត្រ​នៃ​ទ្រង់​មែន​ឬ​ទេ។ សាតាំង​ក៏​បាន​លើក​ការ​សង្ស័យ​ឡើង​ដែរ ដោយ​សួរ​ថា​តើ​នឹង​មាន​មនុស្ស​លោក​ណា​ដែល​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ជានិច្ច។ ដោយ​ធ្វើ​ដូច្នេះ សាតាំង​បាន​លើក​ខ្លួន​ជា​សត្រូវ​របស់​ព្រះ។ ដូច្នេះ​ហើយ​បាន​ជា​គេ​ហៅ​វា​ថា អារក្ស​សាតាំង។—លោកុប្បត្តិ ៣:១​-​៥; យ៉ូប ១:៨​-​១១; វិវរណៈ ១២:៩

៣​. សាតាំង​ខំ​ប្រើ​ល្បិច​បញ្ឆោត​មនុស្ស​ឲ្យ​ថ្វាយ​បង្គំ​វា។ (កូរិនថូសទី២ ១១:៣, ១៤) វិធី​មួយ​ដែល​វា​នាំ​មនុស្ស​ឲ្យ​វង្វេង​គឺ​ដោយ​ប្រើ​សាសនា​ក្លែង​ក្លាយ។ បើ​សា​សា​នា​ណា​បង្រៀន​ពាក្យ​កុហក​អំពី​ព្រះ នោះ​គឺ​ពិត​ជា​បំពេញ​គោល​បំណង​របស់​សាតាំង​ហើយ។ (យ៉ូហាន ៨:៤៤) មនុស្ស​ដែល​ជា​សមាជិក​នៃ​សាសនា​ក្លែង​ក្លាយ​ប្រហែល​ជា​ជឿ​ដោយ​ស្មោះ​ពី​ចិត្ត​ថា​គេ​កំពុង​ថ្វាយ​បង្គំ​ព្រះ​ពិត។ ប៉ុន្តែ​ពួក​គេ​តាម​ពិត​គឺ​បំរើ​សាតាំង​វិញ។ វា​ជា​‹ព្រះ​របស់​លោកីយ​នេះ›។—កូរិនថូសទី២ ៤:៤

៤​. មន្តអាគម គឺ​ជា​វិធី​មួយ​ទៀត​ដែល​សាតាំង​ប្រើ​ដើម្បី​ទាញ​មនុស្ស​ឲ្យ​ចូល​ក្រោម​អំណាច​របស់​វា។ ពួក​គេ​ប្រហែល​អំពាវនាវ​ហៅ​ពួក​វិញ្ញាណ​ឲ្យ​ការពារ​គេ ឲ្យ​ធ្វើ​ទុក្ខ​ដល់​មនុស្ស​ឯ​ទៀត ទាយ​អំពី​អនាគត ឬ​ធ្វើ​អព្ភូតហេតុ។ សាតាំង​គឺ​ជា​កម្លាំង​ដ៏​កំណាច​ដែល​នៅ​ពី​ក្រោយ គាំទ្រ​ការ​ប្រព្រឹត្ត​ទាំង​នេះ។ ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ យើង​ត្រូវ​តែ​កុំ​ប៉ះ​ពាល់​នឹង​មន្តអាគម​ឲ្យ​សោះ។—ចោទិយកថា ១៨:១០​-​១២; កិច្ចការ ១៩:១៨, ១៩

៥​. សាតាំង​ក៏​នាំ​មនុស្ស​ឲ្យ​វង្វេង​ដែរ ដោយ​ប្រើ​សេចក្ដី​ក្រអឺត​អួតអាង​ពូជ​សាសន៍​ហួស​ហេតុ និង​ប្រើ​ការ​ថ្វាយ​បង្គំ​អង្គការ​នយោបាយ។ មនុស្ស​ខ្លះ​យល់​ថា​ជាតិ​ឬ​ពូជ​សាសន៍​របស់​គេ​គឺ​ល្អ​ប្រសើរ​ជាង​ជាតិ​ឬ​ពូជ​សាសន៍​ឯ​ទៀត។ ប៉ុន្តែ​នេះ​គឺ​មិន​ពិត​ទេ។ (កិច្ចការ ១០:៣៤, ៣៥) មនុស្ស​ឯ​ទៀត​ពឹងផ្អែក​លើ​អង្គការ​នយោបាយ​ឲ្យ​ដោះ​ស្រាយ​វិបត្ដិ​មនុស្ស​ជាតិ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បដិសេធ​ចោល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ គឺ​មាន​តែ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ ដែល​អាច​ដោះស្រាយ​វិបត្ដិ​របស់​យើង​បាន។—ដានីយ៉ែល ២:៤៤

៦​. វិធី​មួយ​ទៀត​ដែល​សាតាំង​នាំ​មនុស្ស​ឲ្យ​វង្វេង​គឺ​ដោយ​ប្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​មាន​បាប​មក​ល្បួង​គេ។ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​ជៀសវាង​ការ​ប្រព្រឹត្ត​ដ៏​មាន​បាប ពីព្រោះ​ទ្រង់​ដឹង​ថា​ការ​ទាំង​នេះ​នឹង​នាំ​ផល​អាក្រក់​ដល់​យើង។ (កាឡាទី ៦:៧, ៨) មនុស្ស​ខ្លះ​ប្រហែល​ចង់​ឲ្យ​អ្នក​ចូល​រួម​ជា​មួយ​ពួក​គេ​ក្នុង​ការ​ប្រព្រឹត្ត​បែប​នេះ។ ប៉ុន្តែ​សូម​ចាំ​ថា គឺ​ពិត​ជា​សាតាំង​ទេ ដែល​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​ការ​ទាំង​នេះ។—កូរិនថូសទី១ ៦:៩, ១០; ១៥:៣៣

៧​. សាតាំង​ប្រហែល​ប្រើ​ការ​ធ្វើ​ទុក្ខ​បៀតបៀន ឬ​ការ​ប្រឆាំង ដើម្បី​ធ្វើ​ឲ្យ​អ្នក​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ បងប្អូន​ញាតិ​មិត្ត​ជា​ទី​ស្រឡាញ់​ខ្លះ​របស់​អ្នក ប្រហែល​ទៅ​ជា​ខឹង​ណាស់​ពីព្រោះ​អ្នក​សិក្សា​ព្រះ​គម្ពីរ។ អ្នក​ឯ​ទៀត​ប្រហែល​ជា​ចំអក​ដាក់​អ្នក។ ប៉ុន្តែ តើ​អ្នក​បាន​ជីវិត​មក​ដោយសារ​អ្នក​ណា​គេ? សាតាំង​ចង់​បន្លាច​អ្នក​ដើម្បី​ឲ្យ​អ្នក​ឈប់​រៀន​អំពី​ព្រះ​យេហូវ៉ា​ទៀត។ សូម​កុំ​ឲ្យ​សាតាំង​បាន​ជ័យជំនះ​ឡើយ! (ម៉ាថាយ ១០:៣៤​-​៣៩; ពេត្រុសទី១ ៥:៨, ៩) ដោយ​ទប់ទល់​នឹង​អារក្ស អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ ហើយ​និង​បង្ហាញ​ថា​អ្នក​ជួយ​រក្សា​ការពារ​ព្រះ​អធិបតេយ្យភាព​នៃ​ទ្រង់​ផង។—សុភាសិត ២៧:១១

[រូបភាព​នៅ​ទំព័រ​៩]

សាសនា​ក្លែង​ក្លាយមន្តអាគម និង​ជាតិ​និយម​នាំ​មនុស្ស​ឲ្យ​វង្វេង

[រូបភាព​នៅ​ទំព័រ​៩]

សូម​ទប់ទល់​និង​សាតាំង​ដោយ​បន្ត​ការ​រៀន​សូត្រ​អំពី​ព្រះ​យេហូវ៉ា

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក