បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ១៥ ទំ. ៣០
  • ជួយអ្នកឯទៀតឲ្យធ្វើតាមព្រះហឫទ័យនៃព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយអ្នកឯទៀតឲ្យធ្វើតាមព្រះហឫទ័យនៃព្រះ
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកអាចប្រាប់ដំណឹងល្អដល់អ្នកឯទៀតយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើដំណឹងល្អកំពុងត្រូវផ្សព្វផ្សាយតាមរបៀបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើអ្នកយល់ថាអ្នកត្រូវរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ១៥ ទំ. ៣០

មេ​រៀន​ទី១៥

ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ

ហេតុ​អ្វី​អ្នក​គួរ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វីៗដែល​អ្នក​កំពុង​រៀន? (១)

តើ​អ្នក​អាច​និយាយ​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់​អ្នក​ណា​ខ្លះ? (២)

តើ​គំនិត​មារយាទ​របស់​អ្នក​អាច​មាន​អនុភាព​យ៉ាង​ណា​លើ​អ្នក​ឯ​ទៀត? (២)

តើ​ពេល​ណា​ទើប​អ្នក​អាច​ផ្សាយ​ប្រកាស​ជា​មួយ​ក្រុមជំនុំ? (៣)

១​. មក​ដល់​ពេល​នេះ អ្នក​បាន​រៀន​របស់​ល្អ​ជា​ច្រើន​ពី​ព្រះ​គម្ពីរ​ហើយ។ ចំណេះ​នេះ​គួរ​នាំ​អ្នក​ឲ្យ​បណ្ដុះ​បុគ្គលិកលក្ខណៈ​គ្រីស្ទាន។ (អេភេសូរ ៤:២២​-​២៤) ចំណេះ​បែប​នេះ​គឺ​សំខាន់​ណាស់ ដើម្បី​ឲ្យ​អ្នក​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ១៧:៣) ប៉ុន្តែ មាន​អ្នក​ឯ​ទៀត​ដែរ ដែល​ត្រូវ​ការ​ដឹង​ឮ​នូវ​ដំណឹង​ល្អ​នេះ ដើម្បី​គេ​អាច​ទទួល​សេចក្ដី​សង្គ្រោះ​ផង។ គ្រីស្ទាន​ពិត​ទាំង​អស់​គ្នា​ត្រូវ​តែ​ធ្វើ​បន្ទាល់​ដល់​អ្នក​ឯ​ទៀត។ នេះ​គឺ​ជា​បញ្ជា​នៃ​ព្រះ។—រ៉ូម ១០:១០; កូរិនថូសទី១ ៩:១៦; ធីម៉ូថេទី១ ៤:១៦

២​. អ្នក​អាច​ចាប់​ផ្ដើម​ដោយ​និយាយ​ប្រាប់​ពួក​អ្នក​ដែល​នៅ​ជិត​អ្នក​អំពី​របស់​ដ៏​ល្អ​ដែល​អ្នក​កំពុង​រៀន។ ប្រាប់​របស់​ទាំង​នេះ​ដល់​គ្រួសារ មិត្តភក្ដិ សិស្ស​រួម​សាលា និង​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​របស់​អ្នក។ សូម​មាន​ចិត្ត​សប្បុរស​និង​អត់ធ្មត់​ពេល​អ្នក​និយាយ​ប្រាប់​ពួក​គេ។ (ធីម៉ូថេ​ទី២ ២:២៤, ២៥) សូម​ចាំ​ថា មនុស្ស​តែង​តែ​សម្គាល់​មើល​គំនិត​មារយាទ​របស់​អ្នក​ណា​មួយ​ជាង​ស្ដាប់​សំដី​របស់​គាត់។ ដូច្នេះ គំនិត​មារយាទ​របស់​អ្នក​អាច​ទាក់ទាញ​មនុស្ស​ឯ​ទៀត​ឲ្យ​ព្រម​ស្ដាប់​ដំណឹង​ដែល​អ្នក​ផ្សាយ​ប្រកាស​ប្រាប់​ពួក​គេ។—ម៉ាថាយ ៥:១៦; ពេត្រុសទី១ ៣:១, ២, ១៦

៣​. ក្រោយ​មក អ្នក​ប្រហែល​មាន​គុណសម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ចាប់​ផ្ដើម​ផ្សាយ​ប្រកាស​ជា​មួយ​ក្រុមជំនុំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក្នុង​តំបន់​អ្នក។ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចំរើន​លូត​លាស់​របស់​អ្នក។ (ម៉ាថាយ ២៤:១៤) ជា​ការ​រីករាយ​ម្ល៉េះ​ហ្ន៎ បើ​អ្នក​អាច​ជួយ​អ្នក​ផ្សេង​ទៀត ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា ហើយ​ឲ្យ​គេ​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ផង!—ថែស្សាឡូនីចទី១ ២:១៩, ២០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក