បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • gf មេរៀនទី ៥ ទំ. ៨-៩
  • មិត្តសំឡាញ់របស់ព្រះនឹងរស់នៅក្នុងសួនមនោរម្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មិត្តសំឡាញ់របស់ព្រះនឹងរស់នៅក្នុងសួនមនោរម្យ
  • លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អត្ថបទស្រដៀងគ្នា
  • ជីវិតដ៏ប្រសើរបានសន្យាមក
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ផែនដីជាសួនមនោរម
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
មើលបន្ថែមទៀត
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
gf មេរៀនទី ៥ ទំ. ៨-៩

មេ​រៀន​ទី​៥

មិត្ត​សំឡាញ់​របស់​ព្រះ​នឹង​រស់​នៅ​ក្នុង​សួន​មនោ​រម្យ

សួន​មនោ​រម្យ​នឹង​មិន​មាន​សភាព​ដូច​ពិភព​លោក​ដែល​យើង​រស់​នៅ​ឥឡូវ​នេះ​ទេ។ ព្រះ​ទ្រង់​មិន​ដែល​ចង់​ឲ្យ​ផែន​ដី​នេះ​ពោរ​ពេញ​ទៅ​ដោយ​បញ្ហា​និង​ទុក្ខ​ព្រួយ ការ​ឈឺ​ចាប់​និង​ការ​រង​ទុក្ខ​វេទនា​ឡើយ។ នៅ​ពេល​អនាគត ព្រះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទៅ​ជា​សួន​មនោ​រម្យ។ តើ​សួន​មនោ​រម្យ​នេះ​នឹង​មាន​សភាព​យ៉ាង​ណា? សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​ប្រាប់:

បងប្អូនកំពុងបរិភោគអាហារជាមួយគ្នានៅសួនឧទ្យាន

មនុស្ស​ល្អ។ សួន​មនោ​រម្យ​នឹង​ជា​ទី​លំនៅ​របស់​មិត្ត​សំឡាញ់​របស់​ព្រះ។ ពួក​គេ​នឹង​ប្រព្រឹត្ត​ល្អ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​នឹង​រស់​នៅ​ស្រប​ទៅ​តាម​ផ្លូវ​ដ៏​សុចរិត​របស់​ព្រះ។—សុភាសិត ២:២១

មាន​ម្ហូប​អាហារ​បរិបូរ។ នៅ​ក្នុង​សួន​មនោ​រម្យ នោះ​នឹង​គ្មាន​ការ​ស្រេក​ឃ្លាន​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា៖ «នឹង​មាន​ស្រូវ[ឬ​ក៏​ម្ហូប​អាហារ]ជា​បរិបូរ​នៅ​លើ​ផែន​ដី»។—ទំនុក​ដំកើង ៧២:១៦, ព.ថ.

នៅសួនឧទ្យានមនុស្សសង់ផ្ទះ អ្នកឯទៀតប្រមូលផល ហើយកូនស្រីអង្គុយលើភ្លៅម្ដាយ

ផ្ទះ​សម្បែង​ដ៏​ល្អៗ​និង​កិច្ច​ការ​ដែល​គាប់​ចិត្ត។ នៅ​លើ​ផែន​ដី​មនោ​រម្យ ក្រុម​គ្រួសារ​ទាំង​អស់​នឹង​មាន​ផ្ទះ​របស់​ផង​ខ្លួន។ មនុស្ស​គ្រប់​គ្នា​នឹង​ធ្វើ​ការ​ដែល​នាំ​ឲ្យ​មាន​សុភមង្គល​ពិត។—អេសាយ ៦៥:២១​-​២៣

សន្ដិ​ភាព​ទូ​ទាំង​ពិភព​លោក។ មនុស្ស​នឹង​លែង​ប្រយុទ្ធ​គ្នា​និង​ស្លាប់​ដោយ​សារ​សង្គ្រាម​ទៀត​ហើយ។ បន្ទូល​របស់​ព្រះ​ចែង​ថា៖ «[ព្រះ]ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់»។—ទំនុក​ដំកើង ៤៦:៨, ៩

សុខភាព​ដ៏​ល្អ។ ព្រះ​គម្ពីរ​សន្យា​ថា៖ «ឯ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង[ក្នុង​ទី​មនោ​រម្យ]គេ​នឹង​មិន​ថា៖ ‹ខ្ញុំ​ឈឺ​ទៀត​ឡើយ›»។ (អេសាយ ៣៣:២៤) ម្យ៉ាង​ទៀត នឹង​គ្មាន​មនុស្ស​ណា​ម្នាក់​ពិការ​ឬ​ខ្វាក់ ឬ​ថ្លង់ ឬ​គ​នោះ​ឡើយ។—អេសាយ ៣៥:៥, ៦

ការ​ឈឺ​ចាប់ សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ស្លាប់​ដល់​ទី​អវសាន។ បន្ទូល​របស់​ព្រះ​ចែង​ថា៖ «នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។—វិវរណៈ ២១:៤

មនុស្ស​អាក្រក់​នឹង​សូន្យ​បាត់​ទៅ។ ព្រះ​យេហូវ៉ា​សន្យា​ថា៖ «មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ឲ្យ​សូន្យ​ចេញ​ពី​ផែន​ដី​វិញ ហើយ​មនុស្ស​ប្រទូសរ៉ាយ​នឹង​ត្រូវ​រំលើង​ចេញ​ពី​ស្រុក​ទៅ»។—សុភាសិត ២:២២

មនុស្ស​នឹង​ស្រឡាញ់​ហើយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ នឹង​លែង​មាន​ភាព​អយុត្ដិធម៌ ការ​ជិះ​ជាន់ សេចក្ដី​លោភ និង​សេចក្ដី​ស្អប់​ទៀត​ហើយ។ មនុស្ស​នឹង​រួប​រួម​គ្នា ហើយ​រស់​នៅ​ស្រប​ទៅ​តាម​ផ្លូវ​ដ៏​សុចរិត​របស់​ព្រះ។—អេសាយ ២៦:៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក