បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • gf មេរៀនទី ៩ ទំ. ១៥
  • តើអ្នកណាជាមិត្តសំឡាញ់របស់ព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកណាជាមិត្តសំឡាញ់របស់ព្រះ?
  • លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អត្ថបទស្រដៀងគ្នា
  • សត្តនិករវិញ្ញាណជាច្រើនលានរូប
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ពួកទេវតា តើពួកគេជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
មើលបន្ថែមទៀត
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
gf មេរៀនទី ៩ ទំ. ១៥

មេ​រៀន​ទី​៩

តើ​អ្នក​ណា​ជា​មិត្ត​សំឡាញ់​របស់​ព្រះ?

លោកយេស៊ូគ្រិស្ដជាស្ដេចនៃរាជាណាចក្ររបស់ព្រះ និងពួកទេវតាកំពុងដឹកនាំកិច្ចការផ្សព្វផ្សាយ

ព្រះ​យេស៊ូ​គ្រីស្ទ​ជា​បុត្រា​របស់​ព្រះ​យេហូវ៉ា និង​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ ហើយ​ជា​ទី​ស្រឡាញ់​បំផុត​របស់​ទ្រង់។ មុន​នឹង​ទ្រង់​បាន​រស់​នៅ​ជា​មនុស្ស​ម្នាក់​នៅ​លើ​ផែន​ដី ព្រះ​យេស៊ូ​បាន​មាន​ព្រះ​ជន្ម​រស់​នៅ​ស្ថាន​សួគ៌ ជា​បុគ្គល​វិញ្ញាណ​ដ៏​ខ្លាំង​ក្លា​មួយ​អង្គ។ (យ៉ូហាន ១៧:៥) រួច​មក ទ្រង់​បាន​យាង​មក​ផែន​ដី​នេះ​ដើម្បី​បង្រៀន​មនុស្ស​នូវ​សេចក្ដី​ពិត​អំពី​ព្រះ។ (យ៉ូហាន ១៨:៣៧) ទ្រង់​ក៏​បាន​ប្រទាន​ព្រះ​ជន្ម​របស់​ទ្រង់​ជា​មនុស្ស​ម្នាក់ ដើម្បី​សង្គ្រោះ​មនុស្ស​ណា​ដែល​ជា​អ្នក​ស្ដាប់​បង្គាប់ ឲ្យ​រួច​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ (រ៉ូម ៦:២៣) ឥឡូវ​នេះ ព្រះ​យេស៊ូ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​រដ្ឋាភិបាល​ស្ថាន​សួគ៌​ដែល​នឹង​នាំ​ឲ្យ​មាន​សួន​មនោ​រម្យ​លើ​ផែន​ដី​នេះ។—វិវរណៈ ១៩:១៦

ពួក​ទេវតា​ក៏​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ដែរ។ ពួក​ទេវតា​មិន​បាន​ចាប់​ផ្ដើម​ជីវិត​របស់​គេ​ជា​មនុស្ស​លើ​ផែន​ដី​នេះ​ទេ។ ពួក​គេ​បាន​ត្រូវ​បង្កើត​មក​នៅ​ស្ថាន​សួគ៌ មុន​នឹង​ព្រះ​បាន​បង្កើត​ផែន​ដី​នេះ។ (យ៉ូប ៣៨:៤​-​៧) គឺ​មាន​ពួក​ទេវតា​រាប់​លាន​រូប។ (ដានីយ៉ែល ៧:១០) ពួក​មិត្ត​សំឡាញ់​ទាំង​នេះ​របស់​ព្រះ​ដែល​នៅ​ស្ថាន​សួគ៌ ចង់​ឲ្យ​មនុស្ស​រៀន​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។—វិវរណៈ ១៤:៦, ៧

សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយដល់ស្ដ្រីម្នាក់

ព្រះ​ទ្រង់​ក៏​មាន​មិត្ត​សំឡាញ់​នៅ​លើ​ផែន​ដី​ដែរ។ ទ្រង់​ហៅ​ពួក​គេ​ជា​ស្មរបន្ទាល់​របស់​ទ្រង់។ សាក្សី​ម្នាក់​នៅ​ក្នុង​តុលាការ​ប្រាប់​នូវ​អ្វី​ដែល​គាត់​ដឹង​អំពី​បុគ្គល​ម្នាក់​ឬ​អំពី​អ្វី​មួយ។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​ដទៃ​នូវ​អ្វី​ដែល​គេ​ដឹង​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់។ (អេសាយ ៤៣:១០) ដូច​ពួក​ទេវតា​ទាំង​ឡាយ ពួក​ស្មរបន្ទាល់​ចង់​ជួយ​អ្នក​ឲ្យ​រៀន​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា។ ពួក​គេ​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​ដែរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក