បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lr ជំ. ១០ ទំ. ៥៧-៦១
  • លោកយេស៊ូមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូមានឫទ្ធានុភាពខ្លាំងជាងពួកវិញ្ញាណកំណាច
  • សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីពិតអំពីទេវតានិងពួកវិញ្ញាណកំណាច
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើបុគ្គលវិញ្ញាណមានឥទ្ធិពលយ៉ាងណាមកលើយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
សូមស្ដាប់គ្រូដ៏ល្អប្រសើរ
lr ជំ. ១០ ទំ. ៥៧-៦១

ជំពូក​ទី​១០

លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ពួក​វិញ្ញាណ​កំណាច

តើ​មូលហេតុ​អ្វី​ដែល​ទេវតា​មួយ​រូប​របស់​ព្រះ​បាន​ក្លាយ​ទៅ​ជា​មេកំណាច​សាថាន? តើ​កូន​ចាំ​ទេ?— ដោយ​សារ​វា​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​គោរព​ប្រណិប័តន៍​វា។ នេះ​ហើយ​ជា​មូលហេតុ​ដែល​វា​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ តើ​ទេវតា​ឯ​ទៀត​បាន​ធ្វើ​តាម​សាថាន​ទេ?— មែន ពួក​វា​បាន​ធ្វើ​តាម​សាថាន​មែន។ គម្ពីរ​ហៅ​ពួក​វា​ថា‹បណ្ដា​ទេវតា​របស់​សាថាន›ឬ​ពួក​វិញ្ញាណ​កំណាច។—ការ​បើក​បង្ហាញ ១២:៩

តើ​ពួក​ទេវតា​អាក្រក់​ទាំង​នេះ​ឬ​ពួក​វិញ្ញាណ​កំណាច​ជឿ​ថា​មាន​ព្រះ​ទេ?— គម្ពីរ​ចែង​ថា​៖ ‹ពួក​វិញ្ញាណ​កំណាច​ជឿ​ថា​មាន​ព្រះ›។ (​យ៉ាកុប ២:១៩​) ប៉ុន្តែ សព្វ​ថ្ងៃ​នេះ​ពួក​វា​មាន​ការ​ភ័យ​ខ្លាច។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​វា​ដឹង​ថា​ព្រះ​នឹង​ដាក់​ទោស ដោយ​សារ​ពួក​វា​បាន​ធ្វើ​អាក្រក់។ តើ​ពួក​វា​បាន​ធ្វើ​អាក្រក់​អ្វី?—

គម្ពីរ​ចែង​ថា​ទេវតា​ទាំង​នោះ​បាន​បោះ​បង់​ចោល​ទី​លំនៅ​ស្ថាន​សួគ៌ ហើយ​មក​រស់​នៅ​ផែន​ដី​ជា​មនុស្ស។ ពួក​វា​បាន​ធ្វើ​ដូច្នេះ ពី​ព្រោះ​ពួក​វា​ចង់​រួម​ដំណេកជា​មួយ​ស្រី​ស្អាត​ៗ​នៅ​ផែន​ដី។ (​លោកុប្បត្តិ ៦:១, ២; យូដាស ៦​) តើ​កូន​ដឹង​ទេ​ថា​ការ​រួម​ដំណេក​ជា​អ្វី?—

ការ​រួម​ដំណេក​គឺ​ពេល​បុរស​និង​ស្ត្រី​មាន​ភាព​ស្និទ្ធ​ស្នា​ល​នឹង​គ្នា​តាម​របៀប​ពិសេស​មួយ។ ក្រោយ​មក​ទារក​អាច​បង្ក​កំណើត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ប៉ុន្តែ បើ​ពួក​ទេវតា​រួម​ដំណេក នោះ​គឺ​ជា​ការ​ខុស។ ព្រះ​អនុញ្ញាត​ឲ្យ​បុរស​និង​ស្ត្រី​រួម​ដំណេក លុះ​ត្រា​តែ​ពួក​គេ​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ។ យ៉ាង​នេះ ពេល​កូន​កើត​មក ប្ដី​ប្រពន្ធ​នោះ​អាច​ចិញ្ចឹម​អប់រំ​កូន​ជា​មួយ​គ្នា។

ពួកទេវតាអាក្រក់មើលស្រីស្អាតៗពីស្ថានសួគ៌

តើ​ទេវតា​ទាំង​នេះ​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី?

ពេល​ទេវតា​បាន​កាឡា​ខ្លួន​ជា​មនុស្ស ពួក​វា​បាន​រួម​ដំណេក​ជា​មួយ​នឹង​ស្ត្រី​នៅ​ផែន​ដី។ ពេល​កូន​របស់​ពួក​វា​ធំ​ឡើង កូន​ទាំង​នោះ​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​សម្បើម។ មនុស្ស​ធំ​សម្បើម​នោះ​សាហាវ​ណាស់ ហើយ​ធ្វើ​បាប​មនុស្ស​ឯ​ទៀត។ ហេតុ​នេះ​ហើយ ព្រះ​បាន​បំផ្លាញ​មនុស្ស​ធំ​សម្បើម​និង​មនុស្ស​អាក្រក់​ដោយ​ប្រើ​ទឹក​ជំនន់​ដ៏​ធំ។ ប៉ុន្តែ លោក​បាន​ឲ្យ​ណូអេ​សង់​ទូក​ធំ​មួយ​ដើម្បី​សង្គ្រោះ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​និយាយ​ថា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​ទឹក​ជំនន់ ជា​មេរៀន​ដ៏​សំខាន់​ដែល​យើង​គួរ​ចង​ចាំ។—លោកុប្បត្តិ ៦:៣, ៤, ១៣, ១៤; លូកា ១៧:២៦, ២៧

ពេល​ដែល​មាន​ទឹក​ជំនន់ តើ​កូន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​ទេវតា​អាក្រក់​ទេ?— ពួក​វា​បាន​បោះ​បង់​ចោល​រូប​កាយ​ជា​មនុស្ស ហើយ​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ប៉ុន្តែ ពួក​វា​មិន​អាច​ធ្វើ​ជា​ទេវតា​របស់​ព្រះ​បាន​ទៀត​ទេ។ ដូច្នេះ ពួក​វា​បាន​ក្លាយ​ទៅ​ជា​ទេវតា​របស់​សាថាន​ឬ​ពួក​វិញ្ញាណ​កំណាច។ ចុះ​យ៉ាង​ណា​វិញ​កូន​របស់​ពួក​វា ដែល​ជា​មនុស្ស​ធំ​សម្បើម?— ពួក​វា​ស្លាប់​នៅ​ក្នុង​ទឹក​ជំនន់។ ម្យ៉ាង​ទៀត មនុស្ស​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​ក៏​ស្លាប់​ទាំង​អស់​ដែរ។

មេកំណាចនិងពួកទេវតាអាក្រក់បានត្រូវបោះទម្លាក់ពីស្ថានសួគ៌មកផែនដី

ហេតុ​អ្វី​នៅ​ផែន​ដី​មាន​បញ្ហា​កាន់​តែ​ច្រើន​ជាង​មុន?

តាំង​ពី​សម័យ​ទឹក​ជន់​លិច ព្រះ​លែង​អនុញ្ញាត​ឲ្យ​ពួក​វិញ្ញាណ​កំណាច​កាឡា​ខ្លួន​ជា​មនុស្ស​ត​ទៅ​ទៀត។ ប៉ុន្តែ ទោះ​ជា​យើង​មិន​អាច​មើល​ឃើញ​ពួក​វិញ្ញាណ​កំណាច​ក៏​ដោយ ពួក​វា​នៅ​តែ​ខំ​ល្បួង​មនុស្ស​ឲ្យ​ធ្វើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង​ដែរ។ ពួក​វា​បង្កើត​បញ្ហា​ច្រើន​ជាង​ពេល​មុន​ទៅ​ទៀត។ នេះ​ដោយ​សារ​ពួក​វា​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។

ក៏​ប៉ុន្តែ​យើង​មិន​អាច​មើល​ឃើញ​ពួក​វិញ្ញាណ​កំណាច​ទេ។ តើ​កូន​ដឹង​ថា​ហេតុ​អ្វី​ទេ?— ពី​ព្រោះ​ពួក​វា​ជា​បុគ្គល​វិញ្ញាណ។ ប៉ុន្តែ យើង​អាច​ដឹង​ថា​ពិត​ជា​មាន​ពួក​វា​មែន។ គម្ពីរ​ប្រាប់​ថា សាថាន‹កំពុង​បំភាន់​មនុស្ស​ក្នុង​ពិភព​លោក​ទាំង​មូល› ហើយ​ពួក​វិញ្ញាណ​កំណាច​ក៏​កំពុង​ជួយ​វា​ដែរ។—ការ​បើក​បង្ហាញ ១២:៩, ១២

ចុះ​យើង​វិញ តើ​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​របស់​វា​អាច​បំភាន់​ឬ​បោក​បញ្ឆោត​យើង​បាន​ទេ?— ពិត​ជា​អាច​មែន បើ​យើង​មិន​ប្រុង​ប្រយ័ត្ន។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ខ្លាច​ពួក​វា​ទេ។ គ្រូ​ដ៏​ល្អ​ប្រសើរ​បាន​និយាយ​ថា​៖ ‹មេកំណាច​មិន​មាន​អំណាច​លើ​ខ្ញុំ​ឡើយ›។ បើ​យើង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ លោក​នឹង​ការពារ​យើង​ពី​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច។—យ៉ូហាន ១៤:៣០

ជា​ការ​សំខាន់​ដែល​យើង​ដឹង​ថា ពួក​វិញ្ញាណ​កំណាច​ព្យាយាម​ល្បួង​យើង​ឲ្យ​ធ្វើ​អំពើ​អាក្រក់​អ្វី​ខ្លះ។ សូម​គិត​អំពី​រឿង​នេះ។ ពេល​ពួក​វិញ្ញាណ​កំណាច​មក​ផែន​ដី តើ​ពួក​វា​បាន​ធ្វើ​អាក្រក់​អ្វី?— មុន​ទឹក​ជំនន់ ពួក​វា​បាន​រួម​ដំណេក​ជា​មួយ​ស្ត្រី។ ការ​ធ្វើ​ដូច្នោះ​មិន​ត្រឹម​ត្រូវ​ទេ​សម្រាប់​ពួក​ទេវតា។ សព្វ​ថ្ងៃ​នេះ ពួក​វិញ្ញាណ​កំណាច​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​មនុស្ស​មិន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ស្តី​អំពី​ការ​រួម​ដំណេក។ ខ្ញុំ​សូម​សួរ​កូន​ថា តើ​អ្នក​ណា​ប៉ុណ្ណោះ​ដែល​អាច​រួម​ដំណេក​ជា​មួយ​គ្នា​បាន?— កូន​ឆ្លើយ​ត្រឹម​ត្រូវ គឺ​សម្រាប់​តែ​អ្នក​ដែល​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ។

សព្វ​ថ្ងៃ​នេះ ក្មេង​ប្រុស​និង​ក្មេង​ស្រី​ខ្លះ​បាន​រួម​ដំណេក​ជា​មួយ​គ្នា។ ប៉ុន្តែ​ពួក​គេ​ធ្វើ​ដូច្នេះ​ជា​ការ​ខុស។ គម្ពីរ​ថា​ព្រះ​បាន​បង្កើត​ប្រដាប់បន្តពូជ​របស់​បុរស​និង​ស្ត្រី។ ព្រះ​យេហូវ៉ា​បាន​បង្កើតផ្នែក​ទាំង​នេះ​នៃ​រូប​កាយ​ក្នុង​គោល​បំណង​ដ៏​ពិសេស​មួយ។ នេះ​សម្រាប់​តែ​បុរស​និង​ស្ត្រី​ដែល​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ។ ពួក​វិញ្ញាណ​កំណាច​សប្បាយ​ចិត្ត ពេល​មនុស្ស​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​បាន​ហាម។ ជា​ឧទាហរណ៍ ពួក​វិញ្ញាណ​កំណាច​ចូល​ចិត្ត​ណាស់ ពេល​ក្មេង​ប្រុស​និង​ក្មេង​ស្រី​លេង​ប្រដាប់បន្តពូជ​គ្នា។ យើង​មិន​ចង់​ធ្វើ​ឲ្យ​ពួក​វិញ្ញាណ​កំណាច​សប្បាយ​ចិត្ត​ទេ មែន​ទេ?—

ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​ដែល​ពួក​វិញ្ញាណ​កំណាច​ចូល​ចិត្ត តែ​ព្រះ​យេហូវ៉ា​ស្អប់។ តើ​កូន​ដឹង​ថា​នោះ​ជា​អ្វី​ទេ?— គឺ​អំពើ​ឃោរ​ឃៅ។ (​ទំនុក​តម្កើង ១១:៥​) ពេល​ដែល​មនុស្ស​មាន​ចិត្ត​សាហាវ​និង​ធ្វើ​បាប​អ្នក​ឯ​ទៀត នោះ​ហើយ​ជា​អំពើ​ឃោរ​ឃៅ។ សូម​ចាំ​ថា នោះ​ជា​អ្វី​ដែល​មនុស្ស​ធំ​សម្បើម​ដែល​ជា​កូន​របស់​ពួក​វិញ្ញាណ​កំណាច​បាន​ធ្វើ។

ពួក​វិញ្ញាណ​កំណាច​ក៏​ចូល​ចិត្ត​បន្លាច​មនុស្ស​ដែរ។ ជួន​កាល​ពួក​វា​បញ្ឆោត​មនុស្ស​ឲ្យ​គិត​ថា ពួក​វា​ជា​មនុស្ស​ដែល​បាន​ស្លាប់​ហើយ។ ពួក​វា​អាច​ធ្វើ​ត្រាប់​តាម​សំឡេង​របស់​មនុស្ស​ស្លាប់​ទៀត​ផង។ តាម​វិធី​នេះ ពួក​វិញ្ញាណ​កំណាច​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​ជឿ​ថា​មនុស្ស​ស្លាប់​នៅ​តែ​បន្ត​រស់ ហើយ​អាច​និយាយ​ជា​មួយ​យើង​បាន។ ប្រាកដ​ហើយ ពួក​វិញ្ញាណ​កំណាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជឿ​ថា​មាន​ខ្មោច​មែន។

ដូច្នេះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បោក​បញ្ឆោត​យើង​ឡើយ។ គម្ពីរ​ព្រមាន​យើង​ថា​៖ ‹សាថាន​ខំ​ក្លែង​ខ្លួន​ជា​ទេវតា​ល្អ ហើយ​អ្នក​បម្រើ​របស់​វា​ក៏​ធ្វើ​ដូច​គ្នា​ដែរ›។ (​កូរិនថូស​ទី២ ១១:១៤, ១៥​) ប៉ុន្តែ ពួក​វិញ្ញាណ​កំណាច​ពិត​ជា​អាក្រក់​ណាស់។ សូម​យើង​ពិនិត្យ​មើល​វិធី​ដែល​ពួក​វា​ខំ​ល្បួង​យើង​ឲ្យ​ធ្វើ​ដូច​ពួក​វា​ដែរ។

តើ​មនុស្ស​ដឹង​ច្រើន​អំពី​រឿង​ឃោរ​ឃៅ ការ​រួម​ដំណេក​ដែល​ខុស​ច្បាប់​ព្រះ ពួក​វិញ្ញាណ និង​ខ្មោច​ពី​កន្លែង​ណា?— ពួក​គេ​ច្រើន​តែ​ឃើញ​តាម​កម្ម​វិធី​ទូរទស្សន៍ ភាពយន្ត ហ្គេម​វីដេអូ អ៊ីនធឺណិត និង​សៀវភៅ​គំនូរ​ជីវចល មែន​ទេ? តើ​អ្វី​ៗ​ទាំង​នេះ​នាំ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ ឬ​ចូល​កាន់​តែ​ជិត​មេកំណាច​និង​ពួក​វិញ្ញាណ​កំណាច​វិញ? តើ​កូន​គិត​យ៉ាង​ណា?—

ក្មេងប្រុសពីរនាក់មើលកម្មវិធីទូរទស្សន៍ដែលមានរឿងឃោរឃៅ ក្រោយមកធ្វើតម្រាប់តាម

បើ​យើង​មើល​រឿង​ឃោរ​ឃៅ តើ​អាច​មាន​អ្វី​កើត​ឡើង?

តើ​កូន​គិត​ថា​អ្នក​ណា​ដែល​ចង់​ឲ្យ​យើង​ស្ដាប់​និង​មើល​អ្វី​ដែល​អាក្រក់?— មែន​ហើយ គឺ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ដូច្នេះ តើ​កូន​និង​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី?— យើង​ត្រូវ​អាន ស្ដាប់ និង​មើល​អ្វី​ដែល​មាន​ប្រយោជន៍ ហើយ​អ្វី​ដែល​នឹង​ជួយ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ តើ​កូន​គិត​ឃើញ​ការ​ល្អ​ខ្លះ​ៗ​ដែល​យើង​អាច​ធ្វើ​បាន​ទេ?—

ក្មេងស្រីពីរនាក់មើលសៀវភៅជាមួយគ្នា

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍?

បើ​យើង​ធ្វើ​អ្វី​ដែល​ល្អ នោះ​គ្មាន​ហេតុ​ឲ្យ​យើង​ភ័យ​ខ្លាច​ពួក​វិញ្ញាណ​កំណាច​ឡើយ។ លោក​យេស៊ូ​ខ្លាំង​ជាង​ពួក​វា ហើយ​ពួក​វា​ខ្លាច​លោក។ ថ្ងៃ​មួយ​ពួក​វិញ្ញាណ​កំណាច​បាន​ស្រែក​យ៉ាង​ខ្លាំង​ដាក់​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មក​បំផ្លាញ​យើង​ឬ?​»។ (​ម៉ាកុស ១:២៤​) ពេល​លោក​យេស៊ូ​បំផ្លាញ​ចោល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ មែន​ទេ?— ទម្រាំ​ដល់​ពេល​នោះ យើង​អាច​ជឿ​ប្រាកដ​ថា​លោក​យេស៊ូ​នឹង​ការពារ​យើង​ពី​ពួក​វិញ្ញាណ​កំណាច បើ​យើង​បន្ត​ចូល​ទៅ​ជិត​លោក​និង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌។

សូម​អាន​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ ពេត្រុស​ទី១ ៥:៨, ៩ និង​យ៉ាកុប ៤:៧, ៨។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក