ពិភពលោកថ្មី តាមសេចក្ដីសន្យារបស់ព្រះ
ព្រះគម្ពីរជាបន្ទូលរបស់ព្រះជាលាយលក្ខណ៍អក្សរបានផ្ដល់នូវសេចក្ដីសង្ឃឹមដោយចែងថា៖ «តាមសេចក្ដីសន្យារបស់ទ្រង់ នោះយើងរាល់គ្នាទន្ទឹងចាំផ្ទៃមេឃថ្មីនិងផែនដីថ្មីដែលមានសុទ្ធតែសេចក្ដីសុចរិតវិញ»។—ពេត្រុសទី២ ៣:១៣
តើ «ផ្ទៃមេឃថ្មី» ជាអ្វី? ក្នុងព្រះគម្ពីរ ស្ថានសួគ៌ឬផ្ទៃមេឃដែលនៅពីលើយើងនេះ គឺតំណាងការគ្រប់គ្រង។ (កិច្ចការ ៧:៤៩) «ផ្ទៃមេឃថ្មី» គឺជារដ្ឋាភិបាលថ្មីដែលនឹងគ្រប់គ្រងមកលើផែនដី។ រដ្ឋាភិបាលនោះគឺថ្មីពីព្រោះនឹងត្រូវជំនួសឲ្យរបបគ្រប់គ្រងសព្វថ្ងៃនេះ។ រដ្ឋាភិបាលនោះគឺថ្មីមែនដោយសារជាជំហានថ្មីក្នុងការបំពេញគោលបំណងរបស់ព្រះ។ រដ្ឋាភិបាលនោះជារាជ្យឬរាជាណាចក្ររបស់ព្រះ ដែលព្រះយេស៊ូបានបង្រៀនយើងអធិស្ឋានសុំឲ្យមកដល់។ (ម៉ាថាយ ៦:១០) ដោយសារព្រះគង់នៅស្ថានសួគ៌ឬលើមេឃ ហើយទ្រង់ជាអ្នកតាំងរាជ្យនេះឡើង ដូច្នេះរដ្ឋាភិបាលនោះក៏ត្រូវហៅថា «នគរស្ថានសួគ៌» ដែរ។—ម៉ាថាយ ៧:២១
តើ «ផែនដីថ្មី» ជាអ្វី? នេះមិនមែនជាផែនដីមែនទែនដ៏ថ្មីនោះទេ ដ្បិតព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា ផែនដីនេះនឹងជាទីអាស្រ័យនៅជារៀងរហូត។«ផែនដីថ្មី» គឺជាសង្គមមនុស្សថ្មី។សង្គមនោះគឺថ្មី ពីព្រោះមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដី។ (សុភាសិត ២:២១, ២២) មនុស្សទាំងអស់ដែលរស់នៅគ្រានោះ នឹងស្ដាប់បង្គាប់ហើយលើកកិត្ដិយសថ្វាយព្រះដែលបានបង្កើតរបស់សព្វសារពើ ហើយពួកគេក៏នឹងរស់នៅសមស្របទៅតាមតម្រូវការរបស់ព្រះ។ (ទំនុកដំកើង ២២:២៧) នៅពេលឥឡូវនេះ មនុស្សពីគ្រប់ទាំងសាសន៍កំពុងតែទទួលសេចក្ដីអញ្ជើញឲ្យរៀនអំពីតម្រូវការរបស់ព្រះ ហើយកែប្រែជីវិតឲ្យស្របទៅតាមសេចក្ដីទាំងនោះដែរ។ តើអ្នកកំពុងតែធ្វើដូច្នេះដែរឬ?
នៅក្នុងពិភពលោកថ្មីរបស់ព្រះ មនុស្សទាំងអស់នឹងគោរពតាមការគ្រប់គ្រងរបស់ទ្រង់។ តើសេចក្ដីស្រឡាញ់ចំពោះព្រះជំរុញអ្នកឲ្យស្ដាប់បង្គាប់ទ្រង់ឬទេ? (យ៉ូហានទី១ ៥:៣) តើអ្នកធ្វើតាមបង្គាប់របស់ព្រះពេលដែលនៅផ្ទះ នៅសាលារៀន និងនៅកន្លែងធ្វើការឬទេ?តើវិថីជីវិតរបស់អ្នកសឲ្យឃើញនូវការស្ដាប់បង្គាប់នោះឬទេ?
នៅក្នុងពិភពលោកថ្មីនោះ មនុស្សទាំងឡាយនឹងមានសាមគ្គីភាពក្នុងការថ្វាយបង្គំព្រះពិត។ តើអ្នកកំពុងតែថ្វាយបង្គំព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដីឬទេ?តើរបៀបថ្វាយបង្គំរបស់អ្នកពិតជានាំឲ្យអ្នកមានសាមគ្គីភាពជាមួយនឹងអ្នកថ្វាយបង្គំគ្នីគ្នាពីគ្រប់ទាំងសាសន៍គ្រប់ទាំងពូជអំបូរនិងគ្រប់ទាំងភាសា ឬទេ?—ទំនុកដំកើង ៨៦:៩, ១០; អេសាយ ២:២-៤; សេផានា ៣:៩
[ប្រអប់នៅទំព័រ១៧]
ព្រះអង្គដែលសន្យាអ្វីៗទាំងអស់នេះ
ទ្រង់ជាអ្នកបង្កើតផែនដីនិងអ្វីៗដែលនៅលើមេឃ។ ទ្រង់ជាព្រះដែលព្រះយេស៊ូគ្រីស្ទបានសម្គាល់ជា «ព្រះពិតតែ១»។—យ៉ូហាន ១៧:៣
មនុស្សលោកភាគច្រើនលើកកិត្ដិយសថ្វាយព្រះដែលគេបង្កើតខ្លួនឯង។ មនុស្សរាប់លាននាក់ក្រាបសំពះចំពោះរូបព្រះដែលគ្មានជីវិត។ មនុស្សឯទៀតលើកស្ទួយនូវទស្សនៈវិជ្ជារបស់អ្នកប្រាជ្ញ ហើយលើកតម្កើងស្ថាប័នផ្សេងៗ ឬគ្រាន់តែសរសើរខ្លួនឯងក៏មានដែរ។ ព្រះគម្ពីរប្រាប់អំពីព្រះនាមនៃ «ព្រះពិត» តែមនុស្សជាច្រើនដែលអះអាងថាខ្លួនមានជំនឿលើព្រះគម្ពីរ ពួកគេមិនបានបង្ហាញការគោរពចំពោះព្រះនាមនោះទេ។—សាំយូអែលទី២ ៧:២៨
ព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់មានបន្ទូលអំពីអង្គទ្រង់ថា៖ «អញជាយេហូវ៉ា។ នេះហើយជាឈ្មោះរបស់អញ»។ (អេសាយ ៤២:៥, ៨) យើងអាចឃើញព្រះនាមរបស់ព្រះជាង ៧.០០០ ដងក្នុងព្រះគម្ពីរភាសាដើម។ ព្រះយេស៊ូគ្រីស្ទបានបង្រៀនអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានថា៖ «ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ! សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។—ម៉ាថាយ ៦:៩
តើព្រះពិតមានបុគ្គលិកលក្ខណៈបែបណា?ទ្រង់ពណ៌នាអំពីអង្គទ្រង់ផ្ទាល់ថាជាព្រះដែល «មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោសទ្រង់យឺតនឹងខ្ញាល់ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ»។ ប៉ុន្តែ ទ្រង់ក៏មិនអត់ឱនទោសដល់មនុស្សដែលបំពានច្បាប់ទ្រង់ដោយចេតនានោះដែរ។ (និក្ខមនំ ៣៤:៦, ៧)ការពិនិត្យមើលប្រវត្ដិសាស្ត្រស្តីអំពីទំនាក់ទំនងរបស់ព្រះជាមួយនឹងមនុស្សជាតិសឲ្យឃើញនូវសច្ចភាពនៃការពិពណ៌នានោះ។
យើងគួរលើកតំកើងព្រះអង្គនិងព្រះនាមរបស់ទ្រង់ឲ្យបានបរិសុទ្ធ។ ក្នុងនាមជាព្រះដែលបានបង្កើតរបស់សព្វសារពើ ហើយជាមហាក្សត្រសកលលោក នោះទ្រង់គួរទទួលការថ្វាយបង្គំ និងការស្ដាប់បង្គាប់ពីយើងផងដែរ។ តើអ្នកកំពុងតែស្ដាប់បង្គាប់និងថ្វាយបង្គំទ្រង់ឬទេ?
[ប្រអប់/រូបភាពនៅទំព័រ១៨]
តើ «ផ្ទៃមេឃថ្មី និងផែនដីថ្មី» នឹងកែប្រែអ្វីខ្លះ?
ផែនដីនឹងក្លាយជាសួនមនោរម្យឬស្ថានបរមសុខ លូកា ២៣:៤៣
នឹងមានសង្គមមនុស្សដែលមកពីគ្រប់ទាំងសាសន៍ យ៉ូហាន ១៣:៣៥;
គ្រប់ទាំងពូជអំបូរ និងគ្រប់ទាំងភាសា ដែលមាន វិវរណៈ ៧:៩, ១០
សាមគ្គីភាពដោយព្រោះស្រឡាញ់គ្នាទៅវិញទៅមក
នឹងមានសន្ដិភាពពេញផែនដី ហើយមនុស្ស ទំនុកដំកើង ៣៧:១០, ១១;
ទាំងឡាយមានសន្ដិសុខដ៏ពិត មីកា ៤:៣, ៤
នឹងមានកិច្ចការដ៏គួរឲ្យពេញចិត្ត អេសាយ ២៥:៦;
និងម្ហូបអាហារជាបរិបូរ ៦៥:១៧, ២១-២៣
នឹងលែងមានជំងឺ សេចក្ដីសោកសង្រេង អេសាយ ២៥:៨;
ឬសេចក្ដីស្លាប់ វិវរណៈ ២១:១, ៤
មនុស្សនៅផែនដីទាំងមូលនឹងចុះ វិវរណៈ ១៥:៣, ៤
សម្រុងគ្នាក្នុងការថ្វាយបង្គំព្រះពិត
[ប្រអប់/រូបភាពនៅទំព័រ១៩]
តើអ្នកនឹងទទួលពរនោះឬទេ?
ព្រះមិនចេះភូតកុហកឡើយ!—ទីតុស ១:២
ព្រះយេហូវ៉ាមានបន្ទូលថា៖ «ពាក្យអញ . . . មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ»។—អេសាយ ៥៥:១១
ព្រះយេហូវ៉ាកំពុងតែរៀបចំ «ផ្ទៃមេឃថ្មី និងផែនដីថ្មី» នៅឥឡូវនេះ។ រាជរដ្ឋាភិបាលនៅស្ថានសួគ៌មានដំណើរការរួចមកហើយ។ គ្រឹះនៃ«ផែនដីថ្មី»បានត្រូវរៀបចំរួចហើយដែរ។
សៀវភៅវិវរណៈរៀបរាប់អំពីពរដ៏អស្ចារ្យដែលមនុស្សជាតិនឹងទទួលដោយសារ «ផ្ទៃមេឃថ្មី និងផែនដីថ្មី» ហើយក៏មានបន្ទូលរបស់ព្រះមហាក្សត្រសកលលោកថា៖ «មើល! អញធ្វើទាំងអស់ឡើងជាថ្មី»។ ទ្រង់ក៏មានបន្ទូលទៀតថា៖ «ចូរសរសេរទុកចុះ! ដ្បិតពាក្យទាំងនេះពិតប្រាកដហើយគួរជឿ»។—វិវរណៈ ២១:១, ៥
សំនួរសំខាន់គឺ តើយើងកំពុងតែកែប្រែជីវិតខ្លួនឲ្យស្របតាមតម្រូវការរបស់ព្រះ ដើម្បីរាប់ជាមនុស្សដែលគួរនឹងរួមចំណែកក្នុង «ផែនដីថ្មី» ក្រោម «ផ្ទៃមេឃថ្មី» នោះឬទេ?