បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៥២-ទំ. ២៥៤ វ. ១
  • តើព្រះយេស៊ូបានប្រសូតនៅខែធ្នូឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេស៊ូបានប្រសូតនៅខែធ្នូឬទេ?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • តើលោកយេស៊ូកើតនៅកន្លែងណានិងនៅពេលណា?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • កំណើតរបស់ព្រះយេស៊ូតើនៅកន្លែងណានិងនៅពេលណា?
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៥២-ទំ. ២៥៤ វ. ១

ការ​ពន្យល់​បន្ថែម

តើ​ព្រះ​យេស៊ូ​បាន​ប្រសូត​នៅ​ខែ​ធ្នូ​ឬ​ទេ?

ព្រះ​គម្ពីរ​មិន​ចែង​ថា​ព្រះ​យេស៊ូ​បាន​ប្រសូត​នៅ​ថ្ងៃ​ណា​ខែ​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​ផ្ដល់​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​សន្និដ្ឋាន​ថា ទ្រង់​មិន​បាន​ប្រសូត​នៅ​ខែ​ធ្នូ​ទេ។

សូម​គិត​អំពី​អាកាសធាតុ​ខែ​ធ្នូ​នៅ​ភូមិ​បេថ្លេហិម ដែល​ជា​កន្លែង​ព្រះ​យេស៊ូ​បាន​ប្រសូត​នោះ។ ខែ​ឈីស្លេ​ជា​ខែ​សាសន៍​យូដា (​ចាប់​ពី​ចុង​ខែ​វិច្ឆិកា​ទៅ​ដល់​ដើម​ខែ​ធ្នូ​)។ ខែ​ឈីស្លេ​មាន​អាកាសធាតុ​ត្រជាក់​ហើយ​ជា​ខែ​ភ្លៀង​ផង។ ខែ​បន្ទាប់​ពី​នោះ​គឺ​ខែ​ថេបិត (​ចាប់​ពី​ចុង​ខែ​ធ្នូ​ទៅ​ដល់​ដើម​ខែ​មករា​)។ ខែ​នោះ​មាន​អាកាសធាតុ​ត្រជាក់​បំផុត ហើយ​ជួន​កាល​នៅ​តំបន់​ភ្នំ​ក៏​ធ្លាក់​ទឹក​កក​ទៀត​ផង។ សូម​មើល​អ្វី​ដែល​ព្រះ​គម្ពីរ​ចែង​អំពី​អាកាសធាតុ​នៅ​តំបន់​បេថ្លេហិម។

អែសរ៉ា អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ខែ​ឈីស្លេ​ពិត​ជា​ខែ​ត្រជាក់​និង​ខែ​ភ្លៀង​មែន។ អែសរ៉ា​រៀប​រាប់​ថា មនុស្ស​មួយ​ហ្វូង​បាន​ជួប​ជុំ​គ្នា​នៅ​ឯ​ទី​ក្រុង​យេរូសាឡិម​នា​«​ថ្ងៃ​២០​ខែ​មិគសិរ[​ខែ​ឈីស្លេ​របស់​សាសន៍​យូដា​]​»​ ហើយ​ប្រជាជន​កំពុង​តែ​«​ញ័រ . . . ដោយ​ព្រោះ​ភ្លៀង​ធំ​»។ ស្តី​អំពី​អាកាសធាតុ​នៅ​ខែ​នោះ ប្រជាជន​ដែល​បាន​ជុំ​គ្នា​នៅ​ទី​នោះ​ប្រាប់​ថា​៖ ​«​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ​»។ (​អែសរ៉ា ១០:៩, ១៣; យេរេមា ៣៦:២២​) ហេតុ​នេះ​ពុំ​មែន​ជា​ការ​ចម្លែក​អ្វី​ឡើយ​ដែល​អ្នក​គង្វាល​នៅ​ប្រទេស​នោះ​ទាំង​ហ្វូង​សត្វ​របស់​ពួក​គេ មិន​បាន​នៅ​ខាង​ក្រៅ​ពេល​យប់​នៅ​ខែ​ធ្នូ​ទេ!

ក៏​ប៉ុន្តែ​ព្រះ​គម្ពីរ​រៀប​រាប់​ថា នៅ​យប់​ដែល​ព្រះ​យេស៊ូ​ប្រសូត​នោះ ពួក​អ្នក​គង្វាល​កំពុង​តែ​ថែ​ហ្វូង​សត្វ​នៅ​ឯ​វាល។ តាម​ពិត​លូកា អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់​បាន​រៀប​រាប់​ថា អ្នក​គង្វាល​កំពុង​តែ​«​ចាំ​យាម រក្សា​ហ្វូង​ចៀម​របស់​ខ្លួន នៅ​ឯ​វាល​ក្នុង​វេលា​យប់​»​នៅ​ជិត​ភូមិ​បេថ្លេហិម។ (​លូកា ២:៨​-​១២​) សូម​កត់​សម្គាល់​ថា​ពួក​អ្នក​គង្វាល​កំពុង​តែ​ចាំ​យាម​នៅ​ឯ​វាល មិន​មែន​ត្រឹម​តែ​ដើរ​អើ​ត​មើល​ហ្វូង​សត្វ​ម្ដង​ៗ​នៅ​ថ្ងៃ​នោះ​ទេ។ ហ្វូង​សត្វ​របស់​ពួក​គេ​នៅ​ឯ​វាល​នៅ​វេលា​យប់។ តើ​ស្ដាប់​ទៅ​ដូច​ជា​នោះ​បាន​កើត​ឡើង​នៅ​ភូមិ​បេថ្លេហិម​ក្នុង​កំលុង​ខែ​ធ្នូ ដែល​ជា​ខែ​ត្រជាក់​ហើយ​ភ្លៀង​ទេ? មិន​មែន​ទេ! ដូច្នេះ​ព័ត៌មាន​នោះ​បាន​ជួយ​ឲ្យ​យើង​ដឹង​ថា​ព្រះ​យេស៊ូ​មិន​បាន​ប្រសូត​នៅ​ខែ​ធ្នូ​ឡើយ។a

ព្រះ​បន្ទូល​របស់​ព្រះ​ចែង​យ៉ាង​ច្បាស់​អំពី​ពេល​ដែល​ព្រះ​យេស៊ូ​បាន​សោយ​ទិវង្គត តែ​មិន​សូវ​ឲ្យ​ដឹង​ថា​ទ្រង់​បាន​ប្រសូត​នៅ​ពេល​ណា​ឡើយ។ នេះ​នាំ​ឲ្យ​ចាំ​អំពី​បន្ទូល​ស្តេច​សាឡូម៉ូន​ដែល​ថា​៖ ​«​នាម​ឈ្មោះ​ល្អ នោះ​វិសេស​ជាង​ប្រេង​ក្រអូប​ដ៏​មាន​ដំឡៃ ហើយ​ថ្ងៃ​មរណៈ​ក៏​វិសេស​ជាង​ថ្ងៃ​កើត​ដែរ​»។ (​សាស្ដា ៧:១​) ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ឡើយ​ដែល​ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ល្អិត​ល្អន់​អំពី​កិច្ច​បំរើ​និង​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ តែ​មិន​សូវ​រៀប​រាប់​អំពី​ពេល​ដែល​ទ្រង់​ប្រសូត​នោះ​ទេ។

[កំណត់​សម្គាល់]

a ដើម្បី​អាន​ព័ត៌មាន​ថែម​ទៀត សូម​មើល​សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ការ​វែក​ញែក​ពី​បទ​គម្ពីរ ទំព័រ​១៧៦​-​១៧៩ (​Reasoning From the Scriptures pages 176-9​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូប​ភាព​នៅ​ទំព័រ​២៥៣]

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ប្រសូត ពួក​អ្នក​គង្វាល​និង​ហ្វូង​សត្វ​របស់​ពួក​គេ​នៅ​ឯ​វាល​ពេល​យប់

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក