បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៧០ ទំ. ១៦៦-ទំ. ១៦៧ វ. ២
  • ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • តើលោកយេស៊ូកើតនៅកន្លែងណានិងនៅពេលណា?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ព្រះយេស៊ូវប្រសូតនៅក្នុងក្រោល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • កំណើតរបស់ព្រះយេស៊ូតើនៅកន្លែងណានិងនៅពេលណា?
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូគ្រិស្ដ តើលោកកំពុងធ្វើអ្វីនៅឥឡូវនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៧០ ទំ. ១៦៦-ទំ. ១៦៧ វ. ២
ទេវតាជាច្រើនរូបប្រកាសប្រាប់ពួកគង្វាលអំពីកំណើតលោកយេស៊ូ

មេ​រៀន​ទី​៧០

ទេវតា​ប្រកាស​អំពី​កំណើត​លោក​យេស៊ូ

អធិរាជ​រ៉ូម​ឈ្មោះ​សេសារ​អូគូស បាន​ចេញ​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំង​អស់​ត្រឡប់​ទៅ​ចុះ​បញ្ជី​ឈ្មោះ​នៅ​ស្រុក​កំណើត​ខ្លួន។ ដូច្នេះ យ៉ូសែប​និង​ម៉ារៀ​ចេញ​ដំណើរ​ទៅ​ក្រុង​បេថ្លេហិម ជា​ស្រុក​កំណើត​របស់​យ៉ូសែប។ នៅ​ពេល​នោះ ម៉ារៀ​ជិត​ដល់​ថ្ងៃ​សម្រាល​កូន​ហើយ។

ពេល​មក​ដល់​ក្រុង​បេថ្លេហិម ពួក​គាត់​រក​មិន​បាន​កន្លែង​ស្នាក់​នៅ​ទេ។ ដូច្នេះ ពួក​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ក្រោល​សត្វ។ ម៉ារៀ​បាន​សម្រាល​ទារក​យេស៊ូ​នៅ​ទី​នោះ។ នាង​រុំ​កូន​នឹង​ចម្រៀក​ក្រណាត់ រួច​ផ្ដេក​កូន​ថ្នម​ៗ​ទៅ​ក្នុង​ស្នូក។

នៅ​ជិត​ក្រុង​បេថ្លេហិម មាន​គង្វាល​ខ្លះ​កំពុង​នៅ​ឯ​វាល​ពេល​យប់ ដើម្បី​ចាំ​យាម​ហ្វូង​សត្វ​របស់​ខ្លួន។ រំពេច​នោះ ទេវតា​មួយ​បាន​លេច​មក​ឈរ​នៅ​មុខ​ពួក​គេ ហើយ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ភ្លឺ​ចិញ្ចាច​ជុំ​វិញ​ពួក​គេ។ ពួក​គង្វាល​ភ័យ​ខ្លាច​ជា​ខ្លាំង តែ​ទេវតា​ប្រាប់​ថា​៖ ‹កុំ​ខ្លាច​ឡើយ។ ខ្ញុំ​មាន​ដំណឹង​ល្អ​ប្រាប់​ដល់​អ្នក​រាល់​គ្នា។ ថ្ងៃ​នេះ នៅ​ក្រុង​បេថ្លេហិម មេស្ស៊ី​បាន​កើត​មក​ហើយ›។ នៅ​ខណៈ​នោះ ទេវតា​ជា​ច្រើន​រូប​ក៏​លេច​នៅ​លើ​មេឃ ហើយ​បន្លឺ​សំឡេង​ថា​៖ ‹យើង​សូម​សរសើរ​តម្កើង​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​សូម​ឲ្យ​ផែនដី​មាន​សេចក្ដី​សុខ​សាន្ត›។ បន្ទាប់​មក ទេវតា​ទាំង​នោះ​ក៏​បាត់​ទៅ​វិញ។ ដូច្នេះ តើ​ពួក​គង្វាល​បាន​ធ្វើ​យ៉ាង​ណា?

ពួក​គង្វាល​និយាយ​គ្នា​ថា​៖ ‹យើង​ត្រូវ​ប្រញាប់​ទៅ​ក្រុង​បេថ្លេហិម›។ ពួក​គេ​នាំ​គ្នា​ចេញ​ទៅ​ភ្លាម ហើយ​បាន​រក​ឃើញ​យ៉ូសែប​និង​ម៉ារៀ​នៅ​ក្នុង​ក្រោល ជា​មួយ​ទារក​ដែល​ទើប​នឹង​កើត។

ពេល​ពួក​គង្វាល​រៀប​រាប់​អំពី​អ្វី​ដែល​ទេវតា​បាន​និយាយ នោះ​អស់​អ្នក​ដែល​ឮ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ប៉ុន្តែ ម៉ារៀ​បាន​រំពឹង​គិត​ពាក្យ​ទាំង​នោះ ហើយ​ចាំ​ជាប់​នៅ​ក្នុង​ចិត្ត។ បន្ទាប់​មក ពួក​គង្វាល​ត្រឡប់​ទៅ​ឯ​ហ្វូង​សត្វ​របស់​ពួក​គេ​វិញ ទាំង​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ដែល​ពួក​គេ​បាន​ឃើញ​និង​បាន​ឮ។

​«​ខ្ញុំ​បាន​មក​ពី​ព្រះ ក៏​នៅ​ទី​នេះ​ដោយ​សារ​ព្រះ។ ខ្ញុំ​មិន​មែន​មក​ដោយ​គំនិត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​ព្រះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។—យ៉ូហាន ៨:៤២

សំណួរ​៖ តើ​ទេវតា​បាន​ប្រកាស​អំពី​កំណើត​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? តើ​ពួក​គង្វាល​បាន​រក​ឃើញ​អ្នក​ណា​នៅ​ក្រុង​បេថ្លេហិម?

លូកា ២:១​-​២០; អេសាយ ៩:៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក