បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១/១ ទំ. ១៤-១៥
  • លោកយេស៊ូគ្រិស្ដ តើលោកកំពុងធ្វើអ្វីនៅឥឡូវនេះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូគ្រិស្ដ តើលោកកំពុងធ្វើអ្វីនៅឥឡូវនេះ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • ‹នេះជាកូនរបស់ខ្ញុំ›
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ព្រះយេស៊ូវប្រសូតនៅក្នុងក្រោល
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • ទេវតាប្រកាសអំពីកំណើតលោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ទេវតាមួយមកជួបនឹងនាងម៉ារា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១/១ ទំ. ១៤-១៥

ចូរ​បង្រៀន​កូន​របស់​អ្នក

លោក​យេស៊ូ​គ្រិស្ត តើ​លោក​កំពុង​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ?

នៅ​ខែ​ធ្នូ មនុស្ស​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​ឃើញ​រូបភាព​ឬ​រូប​សំណាក​លោក​យេស៊ូ​ជា​ទារក​ម្នាក់។ លោក​នៅ​ក្នុង​ស្នូក ដែល​ជា​ប្រអប់​ដ៏​ធំ​មួយ​សម្រាប់​ដាក់​ចំណី​សត្វ។ ប៉ុន្តែ តើ​យើង​គួរ​នឹក​ចាំ​លោក​យេស៊ូ​គ្រាន់តែ​ជា​ទារក​ម្នាក់​ប៉ុណ្ណោះ​ឬ?—a មាន​វិធី​ដ៏​សំខាន់​ជាង​ដើម្បី​ឲ្យ​យើង​នឹក​ចាំ​អំពី​លោក។ យើង​អាច​រៀន​អំពី​រឿង​នេះ​តាម​រយៈ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គង្វាល​មួយ​ក្រុម​ដែល​នៅ​ឯ​វាល​នា​យប់​មួយ​ក្បែរ​ក្រុង​បេថ្លេហិម។

ភ្លាម​ៗ​នោះ មាន​ទេវតា​មួយ​រូប​បាន​លេច​មក​ជួប​ពួក​គង្វាល។ ទេវតា​នោះ​ប្រាប់​ពួក​គេ​ថា​៖ ​«​ថ្ងៃ​នេះ​អ្នក​ដែល​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា គឺ​គ្រិស្ត​ដ៏​ជា​ម្ចាស់ បាន​កើត​មក​»។ ទេវតា​ក៏​បាន​ប្រាប់​ដែរ​ថា ពួក​គេ​នឹង​ឃើញ​លោក​យេស៊ូ​«​រុំ​ដោយ​ចម្រៀក​សំពត់ ហើយ​កំពុង​ដេក​នៅ​ក្នុង​ស្នូក​»។ រំពេច​នោះ មាន​ទេវតា​ផ្សេង​ទៀត​ជា​ច្រើន​បាន​លេច​មក​ហើយ​ចាប់​ផ្ដើម​«​សរសើរ​ព្រះ​»។

បើ​កូន​បាន​ស្ដាប់​ឮ​ពួក​ទេវតា​កំពុង​សរសើរ​ព្រះ តើ​កូន​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?— ពួក​គង្វាល​សប្បាយ​ចិត្ត​ណាស់! ពួក​គេ​បាន​និយាយ​ថា​៖ ​«​ចូរ​យើង​ទៅ​ក្រុង​បេថ្លេហិម​ភ្លាម ហើយ​មើល​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ​»។ នៅ​ទី​នោះ​ពួក​គេ​ឃើញ​«​ម៉ារៀ​និង​យ៉ូសែប ហើយ​ក៏​ឃើញ​ទារក​នោះ​កំពុង​ដេក​នៅ​ក្នុង​ស្នូក​»។

ពេល​ពួក​គង្វាល​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​ទាំង​អស់​គ្នា​ក៏​នឹក​អស្ចារ្យ​ក្នុង​ចិត្ត។ តើ​កូន​សប្បាយ​ចិត្ត​ដោយ​ដឹង​អំពី​អ្វី​ដ៏​អស្ចារ្យ​ទាំង​នេះ​ទេ?— យើង​ទាំង​អស់​គ្នា​ដែល​ស្រឡាញ់​ព្រះ ពិត​ជា​សប្បាយ​ចិត្ត​មែន។ ឥឡូវ​សូម​យើង​ពិគ្រោះ​អំពី​មូលហេតុ​ដែល​កំណើត​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ក្រៃ​លែង។ ដើម្បី​ធ្វើ​ដូច្នោះ សូម​គិត​ឡើង​វិញ​អំពី​ពេល​ដែល​ម៉ារៀ​មិន​ទាន់​រៀប​ការ។

នៅ​ថ្ងៃ​មួយ​ទេវតា​មួយ​រូប​ឈ្មោះ​កាព្រីយ៉ែល​បាន​ទៅ​ជួប​ម៉ារៀ។ គាត់​សន្យា​ថា នាង​នឹង​មាន​បុត្រ​មួយ​ដែល​«​នឹង​ធំ​ឧត្តម ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​»។ ទេវតា​កាព្រីយ៉ែល​ក៏​បាន​និយាយ​ទៀត​ថា​៖ ​«​លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច . . . ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។

ម៉ារៀ​ចង់​ដឹង​ថា តើ​តាម​របៀប​ណា​រឿង​នេះ​អាច​កើត​ឡើង​បាន? ពីព្រោះ​នាង​មិន​ធ្លាប់​រួម​រស់​ជា​មួយ​បុរស​ណា​ទេ។ ដូច្នេះ កាព្រីយ៉ែល​ពន្យល់​នាង​ថា​៖ ​«​ឫទ្ធានុភាព​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​»​ ហើយ​«​កូន​ដែល​នឹង​កើត​មក​នោះ នឹង​ត្រូវ​ហៅ​ថា​ជា​បរិសុទ្ធ និង​ជា​បុត្រ​របស់​ព្រះ​»។ ព្រះ​បាន​ផ្ទេរ​ជីវិត​បុត្រ​របស់​លោក​ពី​ស្ថាន​សួគ៌ ហើយ​ដាក់​ទៅ​ក្នុង​ផ្ទៃ​ម៉ារៀ​ដើម្បី​ឲ្យ​កើត​ជា​ទារក​ម្នាក់។ នោះ​ពិត​ជា​ការ​អស្ចារ្យ​ណាស់!

តើ​កូន​ធ្លាប់​ឃើញ​រូបភាព​ឬ​ការ​សម្ដែង​អំពី​«​អ្នក​ប្រាជ្ញ​»​បី​នាក់​កំពុង​ទៅ​ជួប​ទារក​យេស៊ូ​ជា​មួយ​នឹង​ពួក​គង្វាល​ទេ?— រឿង​បែប​នោះ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ នៅ​ពេល​មាន​បុណ្យ​ណូអែល។ ប៉ុន្តែ​នោះ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ។ តាម​ពិត​«​អ្នក​ប្រាជ្ញ​»​ទាំង​នោះ​ជា​ពួក​ហោរា​សាស្ត្រ ហើយ​ពួក​គេ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ សូម​យើង​ពិនិត្យ​មើល​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ពួក​គេ​បាន​ទៅ​ដល់​ទី​នោះ។ គម្ពីរ​ចែង​ថា​៖ ​«​លុះ​បាន​ចូល​ក្នុង​ផ្ទះ​នោះ​ហើយ ពួក​គេ​ឃើញ​កូន​តូច​ជា​មួយ​នឹង​ម៉ារៀ​ជា​ម្ដាយ​»។ ដូច្នេះ នៅ​ពេល​នោះ​លោក​យេស៊ូ​មិន​មែន​ជា​ទារក​ដែល​នៅ​ក្នុង​ស្នូក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ជា​កូន​តូច​មួយ​រូប​ដែល​កំពុង​នៅ​ក្នុង​ផ្ទះ​ជា​មួយ​យ៉ូសែប​និង​ម៉ារៀ!

តើ​តាម​របៀប​ណា​ពួក​ហោរាសាស្ត្រ​បាន​រក​ឃើញ​លោក​យេស៊ូ?— ពួក​គេ​បាន​ត្រូវ​ដឹក​នាំ​ដោយ​«​ផ្កាយ​»​មួយ។ មុន​ដំបូង​ផ្កាយ​នោះ​មិន​បាន​នាំ​ពួក​គេ​ទៅ​ក្រុង​បេថ្លេហិម​ទេ តែ​នាំ​ទៅ​ជួប​ស្តេច​ហេរ៉ូឌ​នៅ​ក្រុង​យេរូសាឡិម​វិញ។ គម្ពីរ​ចែង​ថា​ហេរ៉ូឌ​ចង់​រក​លោក​យេស៊ូ​ដើម្បី​សម្លាប់​ចោល។ ឥឡូវ​សូម​គិត​អំពី​រឿង​នេះ។ តើ​កូន​គិត​ថា​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ផ្កាយ​លេច​មក​ដើម្បី​នាំ​ពួក​ហោរា​សាស្ត្រ​ទៅ​ជួប​ហេរ៉ូឌ?— ច្បាស់​ជា​មិន​មែន​ព្រះ​យេហូវ៉ា​ទេ ប៉ុន្តែ​គឺ​មេកំណាច​សាថាន​ដែល​ជា​សត្រូវ​របស់​លោក!

នៅ​សព្វ​ថ្ងៃ​នេះ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ​អំពី​លោក​យេស៊ូ​គ្រាន់តែ​ជា​កូន​ង៉ែត​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ទេវតា​កាព្រីយ៉ែល​បាន​ប្រាប់​ម៉ារៀ​ថា​៖ ​«​លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច . . . ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។ ឥឡូវ​នេះ លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ ហើយ​មិន​យូរ​ទៀត​លោក​នឹង​បំផ្លាញ​ចោល​សត្រូវ​ទាំង​អស់​របស់​ព្រះ។ នោះ​ជា​អ្វី​ដែល​យើង​គួរ​នឹក​ចាំ​អំពី​លោក​យេស៊ូ ហើយ​យើង​ក៏​ត្រូវ​ប្រាប់​រឿង​នេះ​ដល់​អ្នក​ឯ​ទៀត​ដែរ។

សូម​អាន​ពី​គម្ពីរ​របស់​អ្នក

លូកា ១:២៦​-​៣៥; ២:៨​-​១៨

ម៉ាថាយ ២:៧​-​១២; ពេត្រុស​ទី​១ ៥:៨

ការ​បើក​បង្ហាញ ១៩:១៩​-​២១; យ៉ូហានទី១ ២:១៧

[​កំណត់​សម្គាល់​]

a បើ​អ្នក​អាន​ជា​មួយ​កូន​តូច ហើយ​ឃើញ​ថា​មាន​អូស​បន្ទាត់ នេះ​ជួយ​រំលឹក​អ្នក​ឲ្យ​ផ្អាក និង​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆ្លើយ។

[​រូបភាព​នៅ​ទំព័រ​១៤​]

[​រូបភាព​នៅ​ទំព័រ​១៥​]

[​រូបភាព​នៅ​ទំព័រ​១៤​]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក