បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១/១ ទំ. ១៦
  • សំណួរនិងចម្លើយពីគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរនិងចម្លើយពីគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ—អាចឃើញបានយ៉ាងណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
    តើព្រះតម្រូវអ្វីពីយើង?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១/១ ទំ. ១៦

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​គ្រិស្ត​ត្រឡប់​មក​វិញ​ក្នុង​គោល​បំណង​អ្វី?

នៅ​ឆ្នាំ​៣៣ គ.ស. មុន​លោក​យេស៊ូ​គ្រិស្ត​ឡើង​ទៅ​ស្ថាន​សួគ៌​លោក​បាន​សន្យា​ថា​លោក​នឹង​ត្រឡប់​មក​វិញ។ លោក​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជ​វង្ស​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ ហើយ​ត្រឡប់​មក​វិញ​ដោយ​មាន​អំណាច​ជា​ស្តេច។ គោល​បំណង​នៃ​ការ​ត្រឡប់​មក​វិញ​របស់​លោក​យេស៊ូ​គឺ​ដើម្បី​នាំ​មក​នូវ​រដ្ឋាភិបាល​ល្អ​ដល់​មនុស្សជាតិ។—សូម​អាន លូកា ១៩:១១, ១២

តើ​គ្រិស្ត​នឹង​ត្រឡប់​មក​វិញ​ក្នុង​រូប​កាយ​បែប​ណា? ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ (​ពេត្រុស​ទី​១ ៣:១៨​) បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ ហើយ​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។ (​ទំនុក​តម្កើង ១១០:១​) យូរ​ក្រោយ​មក លោក​យេស៊ូ​បាន​ត្រូវ​នាំ​ចូល​ទៅ​ចំពោះ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​បុរាណ​»​ ដែល​បាន​ឲ្យ​អំណាច​លោក​យេស៊ូ​គ្រប់​គ្រង​លើ​មនុស្សជាតិ។ ដូច្នេះ លោក​យេស៊ូ​ត្រឡប់​មក​វិញ មិន​មែន​ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ទេ តែ​ក្នុង​នាម​ជា​ស្តេច​ដែល​យើង​មើល​មិន​ឃើញ។—សូម​អាន ដានីយ៉ែល ៧:១៣, ១៤

ពេល​លោក​យេស៊ូ​មក​ដល់ តើ​លោក​នឹង​ធ្វើ​អ្វី?

យើង​មើល​មិន​ឃើញ​ទេ ពេល​លោក​យេស៊ូ​មក​ជា​មួយ​ពួក​ទេវតា​របស់​លោក។ ពេល​នោះ​លោក​នឹង​វិនិច្ឆ័យ​មនុស្សជាតិ។ លោក​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ចោល តែ​លោក​នឹង​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អ្នក​ដែល​ព្រម​ទទួល​លោក​ជា​ស្តេច។—សូម​អាន ម៉ាថាយ ២៥:៣១​-​៣៣, ៤៦

ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ជា​ស្តេច​នឹង​កែ​ប្រែ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ លោក​នឹង​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ពួក​គេ​អាច​អរ​សប្បាយ​នឹង​ជីវិត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន។—សូម​អាន លូកា ២៣:៤២, ៤៣

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? នៅ​ទំព័រ​៨៤​-​៩៧ ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រwww.jw.org/km

[​រូបភាព​នៅ​ទំព័រ​១៦​]

លោក​យេស៊ូ​នឹង​នាំ​មក​នូវ​រដ្ឋាភិបាល​ល្អ​ដល់​មនុស្សជាតិ

[​រូបភាព​នៅ​ទំព័រ​១៦​]

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក