បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ៦ ទំ. ១២-១៣
  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីជាព្រះរាជាណាចក្រនៃព្រះ?
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ៦ ទំ. ១២-១៣

មេ​រៀន​ទី៦

តើ​អ្វី​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ?

តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ស្ថិត​នៅ​ឯ​ណា? (១) តើ​អ្នក​ណា​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ? (២)

តើ​មាន​អ្នក​ឯ​ទៀត​រួម​ចំណែក​ក្នុង​ការ​គ្រប់គ្រង​ជា​មួយ​ព្រះ​មហាក្សត្រ​នេះ​ឬ​ទេ? បើ​មាន​មែន តើ​មាន​ប៉ុន្មាន​នាក់? (៣)

តើ​អ្វី​បង្ហាញ​ថា​យើង​កំពុង​រស់​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់? (៤)

តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​ជាតិ​ក្នុង​ពេល​អនាគត? (៥​-​៧)

១​. កាល​ទ្រង់​គង់​នៅ​លើ​ផែនដី ព្រះ​យេស៊ូ​បង្រៀន​ពួក​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​អធិស្ឋាន​សូម​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​បាន​មក​ដល់។ រាជាណាចក្រ​គឺ​ជា​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ស្តេច​មួយ​អង្គ។ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​គឺ​ជា​រដ្ឋាភិបាល​ពិសេស​មួយ ដែល​បាន​តាំង​ឡើង​នៅ​ក្នុង​ស្ថានសួគ៌ ហើយ​និង​គ្រប់គ្រង​ទៅ​លើ​ផែនដី​នេះ។ ព្រះ​រាជាណាចក្រ​នឹង​លើក​ព្រះ​នាម​នៃ​ព្រះ​ជា​ពិសិដ្ឋ​ឬ​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ ហើយ​និង​ធ្វើ​ឲ្យ​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​បាន​សម្រេច​នៅ​លើ​ផែនដី ដូច​ដែល​បាន​សម្រេច​នៅ​ក្នុង​ស្ថានសួគ៌​ដែរ។—ម៉ាថាយ ៦:៩, ១០

២​. ព្រះ​បាន​សន្យា​ថា ព្រះ​យេស៊ូ​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​អង្គ។ (លូកា ១:៣០-៣៣) កាល​ព្រះ​យេស៊ូ​គង់​នៅ​លើ​ផែនដី ទ្រង់​បង្ហាញ​ជា​ភស្តុតាង​ថា​ទ្រង់​នឹង​ជា​អ្នក​គ្រប់គ្រង​ដ៏​សប្បុរស ប្រកប​ដោយ​យុត្ដិធម៌ និង​ល្អ​គ្រប់​ល័ក្ខណ៍។ ពេល​ទ្រង់​យាង​ត្រឡប់​ទៅ​ស្ថានសួគ៌​វិញ ទ្រង់​មិន​បាន​ទទួល​ព្រះ​រាជបល្ល័ង្ក​ជា​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​ភ្លាមៗនោះ​ទេ។ (ហេព្រើរ ១០:១២, ១៣) នៅ​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​ប្រទាន​ព្រះ​យេស៊ូ​នូវ​អំណាច​គ្រប់គ្រង​ដែល​ព្រះ​អង្គ​បាន​សន្យា​នឹង​ទ្រង់។ តាំង​ពី​គ្រា​នោះ​មក ព្រះ​យេស៊ូ​បាន​គ្រប់គ្រង​នៅ​ក្នុង​ស្ថានសួគ៌​ជា​ព្រះ​មហាក្សត្រ ដែល​ព្រះ​យេហូវ៉ា​បាន​តែងតាំង​ឡើង។—ដានីយ៉ែល ៧:១៣, ១៤

៣​. ព្រះ​យេហូវ៉ា​ក៏​បាន​ជ្រើសរើស​មនុស្ស​ប្រុស​ស្រី​ដ៏​ស្មោះ​ត្រង់​ខ្លះ​ពី​ផែនដី​យក​ទៅ​ឯ​ស្ថានសួគ៌​ដែរ។ ពួក​គេ​នឹង​គ្រប់គ្រង​ជា​ស្តេច ជា​អ្នក​វិនិច្ឆ័យ និង​ជា​សង្ឃ​ជា​មួយ​ព្រះ​យេស៊ូ​លើ​មនុស្ស​លោក។ (លូកា ២២:២៨​-​៣០; វិវរណៈ ៥:៩, ១០) ព្រះ​យេស៊ូ​ទ្រង់​ហៅ​ពួក​អ្នក​គ្រប់គ្រង​រួម​ទាំង​នេះ​ក្នុង​ព្រះរាជាណាចក្រ​របស់​ទ្រង់​ជា​«ហ្វូង​តូច»។ ពួក​គេ​មាន​គ្នា​ចំនួន​១៤៤​.​០០០​នាក់។—លូកា ១២:៣២; វិវរណៈ ១៤:១​-​៣

៤​. ពេល​ព្រះ​យេស៊ូ​បាន​ឡើង​សោយ​រាជ្យ​ភ្លាម ទ្រង់​បោះ​សាតាំង​និង​ពួក​ទេវតា​អាក្រក់​របស់​វា​ចេញ​ពី​ស្ថានសួគ៌ ទម្លាក់​ចុះ​មក​ឯ​ទី​ក្បែរៗ​ផែនដី។ ហេតុ​នោះ​ហើយ​បាន​ជា​ស្ថានភាព​បាន​ទៅ​ជា​អាក្រក់​ពន់ពេក​លើ​ផែនដី​តាំង​ពី​ឆ្នាំ​១៩១៤​មក។ (វិវរណៈ ១២:៩, ១២) សង្គ្រាម ការ​អត់​បាយ រោគ​រាតត្បាត ការ​ទទឹង​ច្បាប់​ចម្រើន​ជា​ច្រើន​ឡើង—របស់​ទាំង​អស់​នេះ​គឺ​ជា​ចំណែក​នៃ​«ទីសំគាល់»​ដែល​បង្ហាញ​ប្រាប់​ថា ព្រះ​យេស៊ូ​កំពុង​គ្រប់គ្រង ហើយ​ថា​របប​លោកីយ៍​នេះ គឺ​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់​របស់​វា​ហើយ។—ម៉ាថាយ ២៤:៣, ៧, ៨, ១២; លូកា ២១:១០, ១១; ធីម៉ូថេ​ទី២ ៣:១​-​៥

៥​. បន្ដិច​ទៀត​ព្រះ​យេស៊ូ​នឹង​វិនិច្ឆ័យ​មនុស្ស​លោក រំលែក​ពួក​គេ​ពី​គ្នា​ដូច​ជា​អ្នក​គង្វាល​រំលែក​ចៀម​ចេញ​ពី​ពពែ។ «ចៀម»​គឺ​ជា​ពួក​អ្នក​ដែល​នឹង​បង្ហាញ​ថា ខ្លួន​គេ​ជា​អនុរាស្ត្រ​ស្មោះ​ត្រង់​របស់​ទ្រង់។ ពួក​គេ​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី។ រីឯ​«ពពែ»​វិញ គឺ​ជា​ពួក​អ្នក​ដែល​នឹង​បដិសេធ​មិន​ទទួល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ (ម៉ាថាយ ២៥:៣១​-​៣៤, ៤៦) ក្នុង​ពេល​អនាគត​ឆាប់ៗខាង​មុខ​នេះ ព្រះ​យេស៊ូ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​មាន​លក្ខណៈ​ដូច​ពពែ​វិនាស​សាប​សូន្យ​ទៅ។ (ថែស្សាឡូនីចទី២ ១:៦​-​៩) បើ​អ្នក​ចង់​ធ្វើ​ជា​«ចៀម»​មួយ​របស់​ព្រះ​យេស៊ូ នោះ​អ្នក​ត្រូវ​តែ​ស្ដាប់​តាម​សារ​ដំណឹង​ព្រះ​រាជាណាចក្រ ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​អ្នក​បាន​រៀន។—ម៉ាថាយ ២៤:១៤

៦​. ឥឡូវ​នេះ​ផែនដី​បាន​ត្រូវ​បែងចែក​ទៅ​ជា​ប្រទេស​ជា​ច្រើន។ ប្រទេស​និមួយៗមាន​រដ្ឋាភិបាល​ផ្ទាល់​ខ្លួន។ ជាតិ​សាសន៍​ទាំង​នេះ​រមែង​ច្បាំង​គ្នា​ជា​ញឹកញយ។ ប៉ុន្តែ ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​គ្រប់គ្រង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស ហើយ​នឹង​គ្រប់គ្រង​ជា​រដ្ឋាភិបាល​តែ​មួយ​គត់​ទៅ​លើ​ផែនដី​ទាំង​មូល។ (ដានីយ៉ែល ២:៤៤) បន្ទាប់​មក​នឹង​លែង​មាន​សង្គ្រាម បទ​ឧក្រិដ្ឋ និង​អំពើ​ឃោរឃៅ​ទៀត​ហើយ។ មនុស្ស​គ្រប់​រូប​នឹង​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​សន្ដិភាព​និង​សាមគ្គីភាព។—មីកា ៤:៣, ៤

៧​. ក្នុង​គ្រា​គ្រប់គ្រង​រយៈ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ មនុស្ស​ស្មោះ​ត្រង់​នឹង​ក្លាយ​ជា​គ្រប់​ល័ក្ខណ៍ ហើយ​ផែនដី​ទាំង​មូល​នឹង​ក្លាយ​ជា​សួន​មនោរម្យ។ ដល់​ចុង​មួយ​ពាន់​ឆ្នាំ​នេះ ព្រះ​យេស៊ូ​នឹង​បាន​បញ្ចប់​គ្រប់​កិច្ចការ​ដែល​ព្រះ​បាន​ប្រាប់​ឲ្យ​ទ្រង់​ធ្វើ។ រួច​មក​ទ្រង់​នឹង​ប្រគល់​ព្រះ​រាជាណាចក្រ​ដល់​ព្រះ​វរបិតា​នៃ​ទ្រង់​វិញ។ (កូរិនថូសទី១ ១៥:២៤) ហេតុ​អ្វី​ក៏​មិន​ប្រាប់​ពួក​មិត្ត​និង​ពួក​អ្នក​ជា​ទី​ស្រឡាញ់​របស់​អ្នក​ផង អំពី​អ្វី​ដែល​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​សម្រេច​ឡើង?

[រូបភាព​នៅ​ទំព័រ​១៣]

ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ នោះ​នឹង​លែង​មានការ​ស្អប់​គ្នា​ឬ​ការ​ប្រកាន់​ពូជ​សាសន៍​ទៀត​ហើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក