មាតិកា
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤
© 2014 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
៣-៩ មីនា ២០១៤
ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាស្តេចដែលរស់ជារៀងរហូត
ទំព័រ៧ • ចម្រៀងលេខ: ២៧, ៤៦
១០-១៦ មីនា ២០១៤
រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
ទំព័រ១២ • ចម្រៀងលេខ: ១៧, ១០
១៧-២៣ មីនា ២០១៤
ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងអំឡុងយុវវ័យ
ទំព័រ១៧ • ចម្រៀងលេខ: ៤១, ១១
២៤-៣០ មីនា ២០១៤
ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់
ទំព័រ២២ • ចម្រៀងលេខ: ៥៤, ១៧
៣១ មីនា ២០១៤–៦ មេសា ២០១៤
«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» ប៉ុន្តែតើនៅពេលណា?
ទំព័រ២៧ • ចម្រៀងលេខ: ១៤, ៣០
អត្ថបទសិក្សា
▪ ចូរគោរពប្រណិប័តន៍ព្រះយេហូវ៉ា ជាស្តេចដែលរស់ជារៀងរហូត
អត្ថបទនេះនឹងបញ្ជាក់ថាព្រះយេហូវ៉ាជាស្តេចជានិច្ច ហើយបញ្ជាក់អំពីរបៀបដែលលោកបង្ហាញថាលោកជាអ្នកគ្រប់គ្រងដ៏ខ្ពង់ខ្ពស់លើបុគ្គលដែលលោកបានបង្កើតនៅស្ថានសួគ៌និងនៅផែនដី។ អត្ថបទនេះក៏នឹងលើកទឹកចិត្តយើងឲ្យធ្វើតាមគំរូរបស់ពួកអ្នកដែលបានសម្រេចចិត្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាដែលជាស្តេចដែលរស់ជារៀងរហូត។
▪ រាជាណាចក្រព្រះបានគ្រប់គ្រងអស់១០០ឆ្នាំហើយ តើនោះមានឥទ្ធិពលយ៉ាងណាទៅលើអ្នក?
អត្ថបទនេះនឹងជួយយើងឲ្យតម្លៃកាន់តែខ្លាំងឡើងចំពោះអ្វីដែលរាជាណាចក្ររបស់មេស្ស៊ីបានសម្រេចក្នុងអំឡុង១០០ឆ្នាំដំបូង។ អត្ថបទនេះក៏នឹងលើកទឹកចិត្តយើងម្នាក់ៗឲ្យធ្វើជារាស្ត្រស្មោះត្រង់នៃរាជាណាចក្រព្រះ ហើយនឹងជំរុញចិត្តយើងឲ្យរំពឹងគិតអំពីអត្ថន័យនៃបទគម្ពីរប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៤។
▪ ចូរធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃក្នុងអំឡុងយុវវ័យ
▪ ការបម្រើព្រះយេហូវ៉ាមុនអស់ទាំងថ្ងៃអាក្រក់មកដល់
តើខ្ញុំនឹងប្រើជីវិតរបស់ខ្ញុំយ៉ាងដូចម្ដេច? នេះជាសំណួរសំខាន់ចាំបាច់សម្រាប់អស់អ្នកដែលបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ក្នុងអត្ថបទទាំងនេះ យើងនឹងពិចារណាគោលការណ៍ដែលអាចណែនាំគ្រិស្តសាសនិកវ័យក្មេងឲ្យបម្រើព្រះយ៉ាងពេញលេញ និងឱកាសដែលគ្រិស្តសាសនិកវ័យចាស់មានដើម្បីបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយរបស់ពួកគាត់។
▪ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» ប៉ុន្តែតើនៅពេលណា?
សព្វថ្ងៃនេះ មនុស្សជាច្រើនបានត្រូវបំបែរអារម្មណ៍ដោយសារស្ថានភាពពិភពលោក ឬដោយសារពួកគេជាប់រវល់ក្នុងការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ អត្ថបទនេះនឹងពិចារណាទីសំអាងបីយ៉ាងដែលជួយពង្រឹងទំនុកចិត្តរបស់គ្រិស្តសាសនិកថា នៅពេលឆាប់ៗខាងមុខនេះរាជាណាចក្ររបស់ព្រះនឹងបញ្ចប់របៀបរបបពិភពលោកដ៏អាក្រក់នេះ។
ក្នុងលេខនេះក៏មាន
៣ ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច
ក្រប: ការផ្សព្វផ្សាយដល់និស្សិតសកលវិទ្យាល័យដែលមកពីប្រទេសផ្សេងៗនៅក្រុងល្វីវ
អ៊ុយក្រែន
ប្រជាជន
៤៥.៥៦១.០០០
អ្នកផ្សាយ
១៥០.៨៨៧
នៅប្រទេសអ៊ុយក្រែនមានក្រុមជំនុំ១.៧៣៧និងក្រុម៣៧៣ ជា១៥ភាសា ដែលរួមបញ្ចូលភាសាហុងគ្រី រ៉ូម៉ានី អ៊ុយក្រែន រុស្ស៊ី និងភាសាសញ្ញារបស់រុស្ស៊ី