ចម្រៀងលេខ១២០
បើអ្នកស្ដាប់បង្គាប់ អ្នកនឹងទទួលពរបវរ
(លូកា ១១:២៨)
១. បើ យើង ស្ដាប់ គ្រិស្ត តើ យើង នឹង ធ្វើ តាម ឬ ទេ?
លោក បង្រៀន យើង ដូច ពន្លឺ បំភ្លឺ ផ្លូវ
តើ យើង សប្បាយ ដែល បាន រៀន និង ធ្វើ តាម ទេ?
យើង នឹង បាន ពរ បើ យើង ស្ដាប់ តាម ឥឡូវ។
(បន្ទរ)
ស្ដាប់ បង្គាប់ បាន ពរ បវរ
ស្គាល់ បំណង ព្រះ បាន ច្បាស់ ល្អ
ជីវិត អ្នក នឹង សប្បាយ ហើយ មាន អំណរ
ស្ដាប់ បង្គាប់ បាន ពរ បវរ។
២. វិថី ជីវិត ដូច ផ្ទះ ដែល ជួយ ការ ពារ យើង
បើ យើង សង់ វា នៅ លើ ថ្ម មិន មែន ខ្សាច់
ធ្វើ តាម បង្គាប់ លោក យេស៊ូ ដែល ស្រឡាញ់ យើង
យើង នឹង សាង ជីវិត លើ គ្រឹះ រឹង មាំ ផ្ដាច់។
(បន្ទរ)
ស្ដាប់ បង្គាប់ បាន ពរ បវរ
ស្គាល់ បំណង ព្រះ បាន ច្បាស់ ល្អ
ជីវិត អ្នក នឹង សប្បាយ ហើយ មាន អំណរ
ស្ដាប់ បង្គាប់ បាន ពរ បវរ។
៣. ប្រៀប ដូច ដើម ឈើ ចាក់ ឫស ជ្រៅ នៅ ក្បែរ មាត់ ទឹក
តែង តែ បង្កើត ផល ល្អ តាម កាល វេលា
បើ ស្ដាប់ បង្គាប់ ដូច ជា កូន ដែល លោក តែង នឹក
យើង នឹង បាន ពរ មាន ជីវិត រស់ គ្រប់ គ្រា។
(បន្ទរ)
ស្ដាប់ បង្គាប់ បាន ពរ បវរ
ស្គាល់ បំណង ព្រះ បាន ច្បាស់ ល្អ
ជីវិត អ្នក នឹង សប្បាយ ហើយ មាន អំណរ
ស្ដាប់ បង្គាប់ បាន ពរ បវរ៕
(សូមពិនិត្យបន្ថែម ចោ. ២៨:២; ទំនុក. ១:៣; សុភ. ១០:២២; ម៉ាថ. ៧:២៤-២៧)