ចម្រៀងលេខ៦០
ចូរខំជួយគេឲ្យបានរួចជីវិត
១. នេះជាគ្រាព្រះពេញចិត្ត
ឲ្យមនុស្សគ្រប់ប្រាណបានដឹង
ថាកាន់តែជិតដល់ថ្ងៃ
ដែលព្រះលោកបង្ហាញកំហឹង។
(បន្ទរ)
ដើម្បីឲ្យគេបានរួចជីវិត
គេត្រូវតែស្ដាប់ឥតរារេ
ដើម្បីឲ្យយើងបានរួចជីវិត
នៅគ្រប់សាសន៍យើងត្រូវព្រមានគេ
ព្រមានគេ។
២. មានដំណឹងយើងត្រូវផ្សាយ
ដល់មនុស្សទូទាំងលោកា
យើងអញ្ជើញគេឲ្យផ្សះផ្សា
ជាមួយព្រះយេហូវ៉ា។
(បន្ទរ)
ដើម្បីឲ្យគេបានរួចជីវិត
គេត្រូវតែស្ដាប់ឥតរារេ
ដើម្បីឲ្យយើងបានរួចជីវិត
នៅគ្រប់សាសន៍យើងត្រូវព្រមានគេ
ព្រមានគេ។
(បន្ថែម)
គឺសំខាន់ដែលគេត្រូវរៀន
ហើយធ្វើតាមបង្គាប់អស់ពីចិត្ត
យើងប្រាប់គេហើយបង្រៀនគេ
អំពីក្ដីពិតដែលផ្ដល់ជីវិត។
(បន្ទរ)
ដើម្បីឲ្យគេបានរួចជីវិត
គេត្រូវតែស្ដាប់ឥតរារេ
ដើម្បីឲ្យយើងបានរួចជីវិត
នៅគ្រប់សាសន៍យើងត្រូវព្រមានគេ
ព្រមានគេ៕
(សូមពិនិត្យបន្ថែម ២ប្រ. ៣៦:១៥; អេ. ៦១:២; អេគ. ៣៣:៦; ២ថែ. ១:៨)