ចម្រៀងលេខ៦០
‹លោកនឹងធ្វើឲ្យអ្នកមាំមួន›
១. មាន ហេតុ ដែល ព្រះ ទាញ នាំ អ្នក ឲ្យ ស្គាល់ សេចក្ដី ពិត
ហើយ នាំ អ្នក ចូល ពន្លឺ ចេញ ពី ងងឹត
លោក ឃើញ បំណង ចិន្ដា ដែល អ្នក ប្រាថ្នា ជា យូរ
ចង់ ស្វែង រក លោក និង ប្រព្រឹត្ត សុចរិត
អ្នក បាន សន្យា ធ្វើ តាម បំណង ចិត្ត លោក
លោក បាន ជួយ អ្នក ហើយ នៅ តែ ជួយ រហូត។
(បន្ទរ)
ដោយ ឈាម លោក យេស៊ូ អ្នក ជា របស់ ព្រះ យេហូវ៉ា
លោក នឹង ឲ្យ អ្នក មាំ មួន និង ឲ្យ កម្លាំង ខ្លាំង ក្លា
លោក នឹង បន្ត ណែ នាំ ការ ពារ អ្នក អស់ មួយ ជីវ៉ា
លោក នឹង ឲ្យ អ្នក មាំ មួន និង ឲ្យ កម្លាំង ខ្លាំង ក្លា។
២. ព្រះ បាន បង្ហាញ ថា លោក ចង់ ជួយ អ្នក ឲ្យ យក ឈ្នះ
ដោយ ឲ្យ បុត្រ ទី ស្រឡាញ់ លះ បង់ ជីវ៉ា
បើ លោក បាន ឲ្យ បុត្រា ជា អំណោយ សម្រាប់ អ្នក
លោក ពិត ជា ផ្ដល់ កម្លាំង ដែល អ្នក ត្រូវ ការ
ជំនឿ និង ក្ដី ស្រឡាញ់ អ្នក លោក មិន ភ្លេច
អ្នក ជា របស់ លោក លោក រក្សា ជានិច្ច។
(បន្ទរ)
ដោយ ឈាម លោក យេស៊ូ អ្នក ជា របស់ ព្រះ យេហូវ៉ា
លោក នឹង ឲ្យ អ្នក មាំ មួន និង ឲ្យ កម្លាំង ខ្លាំង ក្លា
លោក នឹង បន្ត ណែ នាំ ការ ពារ អ្នក អស់ មួយ ជីវ៉ា
លោក នឹង ឲ្យ អ្នក មាំ មួន និង ឲ្យ កម្លាំង ខ្លាំង ក្លា៕
(សូមពិនិត្យបន្ថែម រ៉ូម ៨:៣២; ១៤:៨, ៩; ហេ. ៦:១០; ១ពេ. ២:៩)