បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • sjj ចម្រៀងលេខ ៣៨
  • លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
  • ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • ‹លោកនឹងធ្វើឲ្យអ្នកមាំមួន›
    ចូរច្រៀងជូនព្រះយេហូវ៉ា
  • យើងត្រូវតែមានជំនឿ
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ការរៀបចំទៅផ្សព្វផ្សាយ
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
  • ចូររៀបចំទៅផ្សព្វផ្សាយ
    ចូរច្រៀងជូនព្រះយេហូវ៉ា ចម្រៀងថ្មី
មើលបន្ថែមទៀត
ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
sjj ចម្រៀងលេខ ៣៨

ចម្រៀងលេខ៣៨

លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

(​ពេត្រុស​ទី​១ ៥:១០​)

  1. ១. មាន​ហេតុ​ដែល​ព្រះ​ទាញ​នាំ​អ្នក​ឲ្យ​ស្គាល់​សេចក្ដី​ពិត

    ហៅ​អ្នក​ពី​ក្ដី​ងងឹត​ចូល​ពន្លឺ​ព្រះ

    លោក​ឃើញ​ថា​ក្នុង​ចិន្ដា​អ្នក​មាន​ក្ដី​ប៉ង​ប្រាថ្នា

    ដើម្បី​ស្វែង​រក​លោក​និង​ធ្វើ​ការ​ល្អ​ល្អះ

    អ្នក​បាន​សន្យា​ថា​ធ្វើ​តាម​លោក​ឥត​ភ្លេច

    លោក​ជួយ​អ្នក​ពេល​នោះ​ក៏​នៅ​ជួយ​ជា​និច្ច។

    (​បន្ទរ​)

    លោក​បាន​ទិញ​អ្នក​ដោយ​ឈាម​គ្រិស្ត

    អ្នក​ជា​របស់​បិតា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន

    លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

    លោក​នឹង​នាំ​ផ្លូវ​ការ​ពារ​អ្នក

    ដូច​លោក​បាន​ធ្វើ​ច្រើន​សា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន

    លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា។

  2. ២. ព្រះ​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក​ដើម្បី​អ្នក

    យ៉ាង​នេះ​លោក​ចង់​ឲ្យ​អ្នក​បាន​ឈ្នះ​ជោគ​ជ័យ

    ព្រះ​បាន​ចាត់​បុត្រ​ស្ងួន​ភ្ងា​ឲ្យ​មក​បូជា​ជីវ៉ា

    បង្ហាញ​ថា​លោក​នឹង​ពង្រឹង​អ្នក​ជា​និច្ច

    លោក​ចាំ​មិន​ភ្លេច​ជំនឿ​ដែល​អ្នក​បង្ហាញ

    ហើយ​តែង​ថែ​ទាំ​អស់​អ្នក​ដែល​លោក​ស្រឡាញ់។

    (​បន្ទរ​)

    លោក​បាន​ទិញ​អ្នក​ដោយ​ឈាម​គ្រិស្ត

    អ្នក​ជា​របស់​បិតា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន

    លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

    លោក​នឹង​នាំ​ផ្លូវ​ការ​ពារ​អ្នក

    ដូច​លោក​បាន​ធ្វើ​ច្រើន​សា

    លោក​ធ្វើ​ឲ្យ​អ្នក​មាំ​មួន

    លោក​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា៕

(​សូម​ពិនិត្យ​បន្ថែម រ៉ូម ៨:៣២; ១៤:៨, ៩; ហេ. ៦:១០; ១​ពេ. ២:៩​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក