បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bm ផ. ១៣ ទំ. ១៦
  • ស្តេចល្អនិងស្តេចអាក្រក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្តេចល្អនិងស្តេចអាក្រក់
  • គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីសង្ខេបពីយ៉ូណាស
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ចូរខំប្រឹងឲ្យមានទស្សនៈដូចព្រះចំពោះអ្នកដទៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ព្រះយេហូវ៉ាអត់ធ្មត់នឹងយ៉ូណាស
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • យ៉ូណាសនិងត្រីធំមួយ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
bm ផ. ១៣ ទំ. ១៦
ស្ដេចអ៊ីស្រាអែលវ័យក្មេងម្នាក់

ភាគ​១៣

ស្តេច​ល្អ​និង​ស្តេច​អាក្រក់

អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក។ តាំង​ពី​គ្រា​នោះ​មក ស្តេច​ជា​ច្រើន​គ្រប់​គ្រង​ស្រុក​អ៊ីស្រាអែល ហើយ​ស្តេច​ភាគ​ច្រើន​គឺ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ទេ។ ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល​ដោយ​ជន​ជាតិ​បាប៊ីឡូន

ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ទាយ នោះ​អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក​ក្រោយ​ពី​សាឡូម៉ូន​បោះ​បង់​ចោល​ការ​គោរព​ប្រណិប័តន៍​បរិសុទ្ធ។ បុត្រ​គាត់​ឈ្មោះ​រេហូបោម​ដែល​គ្រប់​គ្រង​បន្ទាប់​ពី​គាត់​ជា​មនុស្ស​គ្មាន​មេត្ដា។ ដូច្នេះ កុលសម្ព័ន្ធ​១០​នៃ​អ៊ីស្រាអែល​ក៏​បាន​បះបោរ​បង្កើត​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល។ កុលសម្ព័ន្ធ​ពីរ​បន្ត​នៅ​ស្មោះ​ត្រង់​នឹង​វង្ស​ត្រកូល​របស់​ដាវីឌ​នៅ​ក្រុង​យេរូសាឡិម ដោយ​បង្កើត​រាជាណាចក្រ​ខាង​ត្បូង​នៃ​យូដា។

រាជាណាចក្រ​ទាំង​ពីរ​មាន​ប្រវត្ដិ​ដ៏​ជ្រួល​ច្របល់។ មូលហេតុ​ធំ​គឺ​ដោយ​សារ​ស្តេច​ដែល​គ្មាន​ជំនឿ​និង​មិន​ស្ដាប់​បង្គាប់​ព្រះ។ រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល​មាន​បញ្ហា​ច្រើន​ជាង​រាជាណាចក្រ​ខាង​ត្បូង​នៃ​យូដា ពី​ព្រោះ​ស្តេច​នៃ​រាជាណាចក្រ​ខាង​ជើង​បាន​ជំរុញ​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្លែង​ក្លាយ​តាំង​ពី​ដំបូង​មក។ ទោះ​ជា​មាន​អ្នក​ប្រកាស​ទំនាយ​ដូច​ជា​អេលីយ៉ា​និង​អេលីសេ​បាន​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព ថែម​ទាំង​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ក៏​ដោយ តែ​ពួក​អ៊ីស្រាអែល​នៅ​តែ​ត្រឡប់​ទៅ​ធ្វើ​អាក្រក់​ដដែល។ នៅ​ទី​បំផុត ព្រះ​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អាសស៊ើរ​បំផ្លាញ​ចោល​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល។

រាជាណាចក្រ​យូដា​នៅ​បាន​មួយ​សតវត្សរ៍​យូរ​ជាង​រាជាណាចក្រ​ខាង​ជើង​នៃ​អ៊ីស្រាអែល ប៉ុន្តែ​ព្រះ​ក៏​បាន​ដាក់​ទោស​ពួក​គេ​ដែរ។ នៅ​រាជាណាចក្រ​យូដា មាន​តែ​ស្តេច​ខ្លះ​ប៉ុណ្ណោះ​ដែល​ធ្វើ​តាម​ការ​ព្រមាន​នៃ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ ហើយ​បាន​ខំ​ព្យាយាម​ដឹក​នាំ​បណ្ដា​ជន​មក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​វិញ។ ជា​ឧទាហរណ៍ ស្តេច​យ៉ូសៀស​បាន​ចាប់​ផ្ដើម​សម្អាត​ការ​គោរព​ប្រណិប័តន៍​មិន​ពិត​ចេញ​ពី​រាជាណាចក្រ​យូដា ហើយ​បាន​ជួស​ជុល​វិហារ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​រក​ឃើញ​សំណៅ​ដើម​នៃ​ច្បាប់​របស់​ព្រះ ដែល​លោក​បាន​ឲ្យ​តាម​រយៈ​ម៉ូសេ នោះ​បាន​ជំរុញ​ចិត្ត​ស្តេច​យ៉ូសៀស​យ៉ាង​ខ្លាំង ហើយ​ហេតុ​នេះ​គាត់​បាន​បង្កើន​ការ​កែ​លម្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ ស្តេច​បន្ទាប់​ពី​យ៉ូសៀស​មិន​បាន​ធ្វើ​តាម​គំរូ​ដ៏​ល្អ​នោះ​ទេ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ជន​ជាតិ​បាប៊ីឡូន​ច្បាំង​ឈ្នះ​រាជាណាចក្រ​យូដា បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម​និង​វិហារ​នៃ​ក្រុង​នោះ។ ពួក​អ្នក​ដែល​នៅ​រស់​បាន​ត្រូវ​ចាប់​យក​ទៅ​ស្រុក​បាប៊ីឡូន។ ព្រះ​បាន​ទាយ​ថា​ពួក​គេ​នឹង​ស្ថិត​នៅ​ទី​នោះ​អស់​រយៈ​ពេល​៧០​ឆ្នាំ។ ក្នុង​រយៈ​ពេល​នោះ ស្រុក​យូដា​បាន​ត្រូវ​បោះ​បង់​ចោល រហូត​ដល់​ជន​ជាតិ​យូដា​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ដូច​ដែល​ព្រះ​បាន​សន្យា។

ប៉ុន្តែ លែង​មាន​ស្តេច​ណា​ទៀត​ក្នុង​វង្ស​ត្រកូល​ដាវីឌ​ដែល​នឹង​គ្រប់​គ្រង រហូត​ដល់​អ្នក​សង្គ្រោះ​ដែល​បាន​ត្រូវ​សន្យា ពោល​គឺ​មេស្ស៊ី​ដែល​បាន​ត្រូវ​ទាយ​ទុក​នោះ។ ស្តេច​ភាគ​ច្រើន​ដែល​គ្រប់​គ្រង​នៅ​ក្រុង​យេរូសាឡិម បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​អំពើ​អាក្រក់​របស់​ខ្លួន​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​គ្មាន​សមត្ថភាព​គ្រប់​គ្រង​ឡើយ។ មាន​តែ​មេស្ស៊ី​ប៉ុណ្ណោះ​ដែល​ពិត​ជា​មាន​សមត្ថភាព​គ្រប់​គ្រង។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​ស្តេច​ចុង​ក្រោយ​នៃ​វង្ស​ត្រកូល​ដាវីឌ​ថា៖ «ចូរ . . . ដោះ​មកុដ​ចេញ។ . . . ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ»។—អេសេគាល ២១:២៦, ២៧

—មាន​មូលដ្ឋាន​លើ​ពង្សាវតារ​ក្សត្រ​ទី១ ពង្សាវតារ​ក្សត្រ​ទី២ របា​ក្សត្រ​ទី២ ជំពូក​១០​រហូត​ដល់​៣៦ យេរេមា ២៥:៨​-​១១។

  • តើ​ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​បែក​ខ្ញែក​យ៉ាង​ដូច​ម្ដេច? តើ​មាន​អ្វី​កើត​ឡើង​ដល់​រាជាណាចក្រ​ទាំង​ពីរ​នោះ?

  • តើ​មាន​អ្វី​កើត​ឡើង​ដល់​វង្ស​ត្រកូល​នៃ​ស្តេច​ដាវីឌ? ហេតុ​អ្វី?

  • តើ​រឿង​របស់​យ៉ូណាស​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា? (សូម​មើល​ប្រអប់)

​យ៉ូណាស

នៅ​អំឡុង​សម័យ​រាជាណាចក្រ​ដែល​បែក​បាក់​គ្នា នោះ​ព្រះ​បាន​ចាត់​យ៉ូណាស​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ព្រមាន​បណ្ដា​ជន​ដ៏​កាច​សាហាវ​នៅ​ក្រុង​នីនីវេ​ដែល​នៅ​ឆ្ងាយ។ ជា​ជាង​ទៅ​ក្រុង​នីនីវេ យ៉ូណាស​បាន​ជិះ​សំពៅ​ទៅ​ឆ្ងាយ​ពី​ក្រុង​នោះ​វិញ។ នេះ​នាំ​ឲ្យ​មាន​ការ​ដ៏​អស្ចារ្យ​មួយ ព្រះ​បាន​បណ្ដាល​ឲ្យ​ត្រី​ធំ​មួយ​លេប​យ៉ូណាស។ នៅ​ក្នុង​ពោះ​ត្រី យ៉ូណាស​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ត្រី​ក្អែ​យ៉ូណាស​ចេញ​ទៅ​លើ​ដី​គោក។ រួច​មក យ៉ូណាស​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​នីនីវេ។

ក្រោយ​ពី​ព្រះ​បាន​បង្រៀន​យ៉ូណាស​អំពី​ការ​ស្ដាប់​បង្គាប់ នោះ​បញ្ហា​ទី​២​បាន​កើត​ឡើង។ យ៉ូណាស​បាន​ផ្សព្វ​ផ្សាយ​ដល់​បណ្ដា​ជន​នៅ​ក្រុង​នីនីវេ ប៉ុន្តែ​គាត់​មិន​សប្បាយ​ចិត្ត​សោះ ពេល​ព្រះ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​ដល់​ពួក​គេ ដោយ​មិន​ដាក់​ទោស​ពួក​គេ ពី​ព្រោះ​ពួក​គេ​បាន​ប្រែ​ចិត្ត។ សូម​អញ្ជើញ​អាន​សៀវភៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ ដើម្បី​ឃើញ​នូវ​របៀប​ដែល​ព្រះ​ប្រើ​ការ​អស្ចារ្យ​ទី​២​ដើម្បី​បង្រៀន​យ៉ូណាស​ឲ្យ​មាន​ចិត្ត​អាណិត​អាសូរ​ច្រើន​ជាង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក