បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ll ភាគទី ៣ ទំ. ៨-៩
  • តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?
  • ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អត្ថបទស្រដៀងគ្នា
  • បុគ្គលដែលមានឋានៈខ្ពស់ជាងយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • តើមានអ្វីកើតឡើងដោយសារពួកគាត់ស្ដាប់សាថាន?
    ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • ភាគទី៣
    ចូរស្ដាប់ព្រះ
មើលបន្ថែមទៀត
ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
ll ភាគទី ៣ ទំ. ៨-៩

ភាគ​ទី​៣

តើ​ជីវិត​ក្នុង​សួន​ឧទ្យាន​គឺ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​របស់​ល្អ​ៗ​ជា​ច្រើន​ដល់​អាដាម​និង​អេវ៉ា។ ដើម​កំណើត ១:២៨

ក្រោយព្រះយេហូវ៉ាបានបង្កើតអេវ៉ា លោកបានប្រគល់នាងទៅឲ្យអាដាម

ព្រះ​យេហូវ៉ា​បាន​បង្កើត​ស្ត្រី​ទី​១ ឈ្មោះ​អេវ៉ា ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​អាដាម។—ដើម​កំណើត ២:២១, ២២

ព្រះ​យេហូវ៉ា​បាន​បង្កើត​ពួក​គាត់​យ៉ាង​ល្អ​ឥត​ខ្ចោះ ទាំង​រូប​កាយ​ទាំង​សមត្ថភាព​គិត​គូរ។

អាដាមនិងអេវ៉ាសម្លឹងមើលទៅសួនឧទ្យានដែលជាផ្ទះរបស់ពួកគេ

លំនៅ​របស់​ពួក​គាត់​ជា​សួន​ឧទ្យាន ហៅ​ថា​អេដែន។ សួន​នោះ​ស្អាត​ណាស់ មាន​ទន្លេ មាន​សត្វ​ផ្សេង​ៗ និង​ដើម​ឈើ​ដែល​មាន​ផ្លែ។

ព្រះ​យេហូវ៉ា​ធ្លាប់​និយាយ​ជា​មួយ​អាដាម​និង​អេវ៉ា។ លោក​បាន​បង្រៀន​ពួក​គាត់។ បើ​ពួក​គាត់​បាន​ស្ដាប់​ព្រះ ពួក​គាត់​នឹង​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី។

ព្រះ​បាន​បង្គាប់​ថា​ពួក​គាត់​មិន​ត្រូវ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​មួយ។ ដើម​កំណើត ២:១៦, ១៧

ដើមឈើនៅក្នុងសួនឧទ្យានដែលព្រះយេហូវ៉ាបានហាមមិនឲ្យអាដាមនិងអេវ៉ាបរិភោគផ្លែ

ទេវតា​មួយ​បាន​ប្រឆាំង​ព្រះ។ ទេវតា​អាក្រក់​នោះ​ហៅ​ថា មេ​កំណាច​សាថាន។

ទេវតាអាក្រក់មួយរូប ពោលគឺមេកំណាចសាថានប្រើសត្វពស់ឲ្យនិយាយទៅកាន់អេវ៉ា

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​អាដាម​និង​អេវ៉ា​នូវ​ដើម​ឈើ​មួយ​ក្នុង​សួន​នោះ ហើយ​បាន​បង្គាប់​ថា បើ​ពួក​គាត់​បរិភោគ​ផ្លែ​ពី​ដើម​នោះ ពួក​គាត់​នឹង​ស្លាប់។

សាថាន​មិន​ចង់​ឲ្យ​អាដាម​និង​អេវ៉ា​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ សាថាន​បាន​ប្រើ​សត្វ​ពស់​មួយ​ឲ្យ​ប្រាប់​អេវ៉ា​ថា បើ​នាង​បរិភោគ​ផ្លែ​ពី​ដើម​នោះ នាង​នឹង​មិន​ស្លាប់​ទេ តែ​នាង​នឹង​ទៅ​ជា​ដូច​ព្រះ​វិញ។ នោះ​ជា​ពាក្យ​កុហក។—ដើម​កំណើត ៣:១​-​៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក