បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ll ភាគទី ៧ ទំ. ១៦-១៧
  • តើលោកយេស៊ូជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើលោកយេស៊ូជាអ្នកណា?
  • ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អត្ថបទស្រដៀងគ្នា
  • ភាគទី៧
    ចូរស្ដាប់ព្រះ
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
ll ភាគទី ៧ ទំ. ១៦-១៧

ភាគទី៧

តើ​លោក​យេស៊ូ​ជា​អ្នក​ណា?

ព្រះ​យេហូវ៉ា​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​មក​ផែនដី។ យ៉ូហាន​ទី​១ ៤:៩

លោកយេស៊ូនៅខាងស្តាំដៃព្រះនៅឯស្ថានសួគ៌

បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​យើង នោះ​យើង​ត្រូវ​ស្ដាប់​បុគ្គល​សំខាន់​មួយ​ទៀត។ ជា​យូរ​មុន​នឹង​ព្រះ​យេហូវ៉ា​បង្កើត​អាដាម លោក​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ខ្លាំង​ក្លា​មួយ​រូប​នៅ​ស្ថាន​សួគ៌។

ម៉ារៀអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលដែលលោកយេស៊ូបានកើតមក

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​បុគ្គល​នោះ​ឲ្យ​កើត​នៅ​ក្រុង​បេថ្លេហិម​ជា​កូន​របស់​ក្រមុំ​បរិសុទ្ធ​ម្នាក់​ឈ្មោះ​ម៉ារៀ។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា យេស៊ូ។—យ៉ូហាន ៦:៣៨

លោកយេស៊ូបង្រៀនមនុស្សឯទៀតអំពីព្រះយេហូវ៉ា

កាល​ដែល​លោក​យេស៊ូ​ជា​មនុស្ស​នៅ​ផែនដី លោក​បាន​បង្ហាញ​គុណ​សម្បត្តិ​ដូច​ព្រះ​យ៉ាង​ល្អ​ឥត​ខ្ចោះ។ លោក​យេស៊ូ​សប្បុរស បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​ស្រួល​ទាក់​ទង។ លោក​បាន​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន។

លោក​យេស៊ូ​បាន​ធ្វើ​អំពើ​ល្អ តែ​មនុស្ស​បាន​ស្អប់​លោក។ ពេត្រុស​ទី​១ ២:២១​-​២៤

លោកយេស៊ូប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ និងប្រោសបុរសម្នាក់ឲ្យជាពីជំងឺ

អ្នក​ដឹក​នាំ​សាសនា​បាន​ស្អប់​លោក​យេស៊ូ ពីព្រោះ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្វី​ដែល​ពួក​គេ​បង្រៀន​គឺ​មិន​ពិត ហើយ​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​អាក្រក់។

លោក​យេស៊ូ​ក៏​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ហើយ​បាន​ប្រោស​មនុស្ស​ស្លាប់​មួយ​ចំនួន​ឲ្យ​រស់​ឡើង​វិញ។

លោកយេស៊ូបានត្រូវគេវាយ រួចសម្លាប់

អ្នក​ដឹក​នាំ​សាសនា​បាន​បញ្ចុះ​បញ្ចូល​ជន​ជាតិ​រ៉ូម​ ឲ្យ​វាយ​លោក​យេស៊ូ ហើយ​សម្លាប់​លោក។

  • ហេតុ​អ្វី​ការ​ស្គាល់​លោក​យេស៊ូ​ជា​ការ​សំខាន់?—យ៉ូហាន ១៧:៣

  • កាល​ដែល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​នៅ​ឡើយ តើ​លោក​បាន​ធ្វើ​អ្វី?—កូឡុស ១:១៥​-​១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក