បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ll ភាគទី ៩ ទំ. ២០-២១
  • តើផែនដីនឹងទៅជាសួនឧទ្យាននៅពេលណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផែនដីនឹងទៅជាសួនឧទ្យាននៅពេលណា?
  • ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
  • អត្ថបទស្រដៀងគ្នា
  • សួនមនោរម្យជិតមកដល់ហើយ!
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • ភាគទី៩
    ចូរស្ដាប់ព្រះ
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ជីវិតដ៏ប្រសើរ—មិនយូរប៉ុន្មានទៀតទេ!
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
ចូរស្ដាប់ព្រះដើម្បីរស់ជារៀងរហូត
ll ភាគទី ៩ ទំ. ២០-២១

ភាគទី៩

តើ​ផែនដី​នឹង​ទៅ​ជា​សួន​ឧទ្យាន​នៅ​ពេល​ណា?

បញ្ហា​ផ្សេង​ៗ​នៅ​ផែនដី​បញ្ជាក់​ថា មិន​យូរ​ទៀត​រាជាណាចក្រ​ព្រះ​នឹង​ចាត់​វិធានការ។ លូកា ២១:១០, ១១; ធីម៉ូថេ​ទី​២ ៣:១​-​៥

បញ្ហាដែលកើតឡើងនៅគ្រាចុងក្រោយបង្អស់មានដូចជា ការលេងល្បែងស៊ីសង សង្គ្រាម រោគរាតត្បាត ការខ្វះស្បៀងអាហារ មិនស្តាប់បង្គាប់ឪពុកម្តាយ មានចិត្តសាហាវ និងហិង្សា

គម្ពីរ​ចែង​ទុក​ជា​មុន​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​បញ្ជាក់​ថា​មនុស្ស​នឹង​ស្រឡាញ់​ប្រាក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ មាន​ចិត្ត​សាហាវ ហើយ​ស្រឡាញ់​ការ​សប្បាយ។

ក៏​នឹង​មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង សង្គ្រាម ការ​ខ្វះ​អាហារ និង​រោគ​រាត​ត្បាត។ អ្វី​ៗ​ទាំង​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ។

សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះដល់បុរសម្នាក់

ម្យ៉ាង​ទៀត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ពេញ​ផែនដី។—ម៉ាថាយ ២៤:១៤

រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់។ ពេត្រុស​ទី​២ ៣:១៣

មនុស្សអាក្រក់នឹងត្រូវបំផ្លាញចោលនៅក្នុងសង្គ្រាមអាម៉ាគេដូន បន្ទាប់មកសាថាននិងពួកវិញ្ញាណកំណាចនឹងត្រូវដាក់ទោស

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​ទទួល​ទោស។

លោកយេស៊ូអង្គុយលើបល្ល័ង្កនៅស្ថានសួគ៌ ហើយមនុស្សពីគ្រប់ជាតិសាសន៍អរសប្បាយ

អ្នក​ដែល​ស្ដាប់​ព្រះ​នឹង​រួច​ជីវិត ហើយ​រស់​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​តែ​ភាព​សុចរិត។ ក្នុង​ពិភព​លោក​ថ្មី​គ្មាន​ការ​ភ័យ​ខ្លាច ហើយ​មនុស្ស​ទុក​ចិត្ត​គ្នា ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

  • តើ​លោក​យេស៊ូ​បាន​ប្រាប់​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​នៅ​សម័យ​យើង?—ម៉ាថាយ ២៤:៣​-​១៤

  • មនុស្ស​អាក្រក់​នឹង​ត្រូវ​បំផ្លាញ​ចោល។—ពេត្រុស​ទី​២ ៣:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក