បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jl មេរៀនទី ២៨
  • តើគេហទំព័ររបស់យើងមានអ្វីខ្លះ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគេហទំព័ររបស់យើងមានអ្វីខ្លះ?
  • នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
  • អត្ថបទស្រដៀងគ្នា
  • តើអាចរកបានវិធីមានជីវិតល្អនៅឯណា?
    តើអាចរកបានវិធីមានជីវិតល្អនៅឯណា?
  • តើលោកអ្នកធ្លាប់ឆ្ងល់ឬទេ?
    ភ្ញាក់រឭក! ២០១៩
  • គេហទំព័រផ្លូវការរបស់យើង: សូមប្រើដើម្បីសិក្សាផ្ទាល់ខ្លួននិងជាក្រុមគ្រួសារ
    ២០១២ កិច្ចបម្រើព្រះ
  • រៀនថែមទៀត
    ភ្ញាក់រឭក! ២០១៨
មើលបន្ថែមទៀត
នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
jl មេរៀនទី ២៨

មេរៀន​ទី​២៨

តើ​គេហទំព័រ​របស់​យើង​មាន​អ្វី​ខ្លះ?

ស្ដ្រីម្នាក់ស្រាវជ្រាវដោយប្រើកុំព្យូទ័រ

បារាំង

ក្រុមគ្រួសារមួយកំពុងប្រើកុំព្យូទ័រ

ប៉ូឡូញ

ស្ដ្រីម្នាក់កំពុងមើលវីដេអូភាសាសញ្ញាតាមប្រព័ន្ធអ៊ីនធឺណិត

រុស្ស៊ី

លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​របស់​លោក​ថា​៖ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌ ពេល​ដែល​ឃើញ​ការ​ល្អ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​»។ (​ម៉ាថាយ ៥:១៦​) យើង​កំពុង​តែ​ប្រើ​បច្ចេកវិទ្យា​សម័យ​ទំនើប រួម​ទាំង​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​សម្រេច​គោលដៅ​នេះ។ គេហទំព័រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​គឺ​jw.org/km។ នេះ​ជា​គេហទំព័រ​ផ្លូវ​ការ​ដែល​មាន​ព័ត៌មាន​អំពី​ជំនឿ​និង​សកម្មភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា។ តើ​គេហទំព័រ​នោះ​មាន​អ្វី​ខ្លះ?

មាន​ចម្លើយ​ពី​គម្ពីរ​ចំពោះ​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ។ លោក​អ្នក​អាច​រក​ឃើញចម្លើយ​ចំពោះ​សំណួរ​មួយ​ចំនួន​ដែល​សំខាន់​បំផុត ដែល​មនុស្ស​ធ្លាប់​សួរ។ ជាឧទាហរណ៍ ខិត្តប័ណ្ណ​ដែល​មាន​ចំណង​ជើង​ថា តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ? និង​តើ​មនុស្ស​ស្លាប់​ពិត​ជា​អាច​រស់​ម្ដង​ទៀត​ឬ? មាន​ចេញ​ជាង​៦០០​ភាសា ក្នុង​គេហទំព័រ​យើង។ លោក​អ្នក​ក៏​អាច​រក​ឃើញ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ច្រើន​ជាង​១៣០​ភាសា និង​សៀវភៅ​មួយ​ចំនួន​ទៀត​សម្រាប់​រៀន​គម្ពីរ រួម​មាន​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! (Awake!) មាន​សៀវភៅ​ជា​ច្រើន​ដែល​យើង​អាច​អាន​ឬ​ស្ដាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​ថត​ចម្លង​ជា​សំឡេង ជា​MP3 ជា​PDF ឬ​ជា​EPUB​បាន។ បើ​លោក​អ្នក​ជួប​អ្នក​ចាប់​អារម្មណ៍​គម្ពីរ នោះ​លោក​អ្នក​អាច​បោះ​ពុម្ព​ពីរ​បី​សន្លឹក​នៃ​ព័ត៌មាន​នោះ​ជា​ភាសា​របស់​ពួក​គេ​ដើម្បី​ឲ្យ​ទុក​អាន! វីដេអូ​ជា​ភាសា​សញ្ញា គឺ​មាន​ច្រើន​ភាសា។ លោក​អ្នក​អាច​ថត​ចម្លង​អំណាន​គម្ពីរ​បែប​ល្ខោន​និយាយ ឈុត​សម្ដែង​ពី​គម្ពីរ និង​បទ​ភ្លេង​ឬ​បទ​ចម្រៀង​ដ៏​ពីរោះ​ដើម្បី​ស្ដាប់​នៅ​ពេល​ទំនេរ។

មាន​ព័ត៌មាន​ពិត​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ ក្នុង​គេហទំព័រ​នោះ​ក៏​បាន​ត្រូវ​ដាក់​បញ្ចូល​ព័ត៌មាន​និង​វីដេអូ​ថ្មី​ៗ​ស្តី​អំពី​កិច្ចការ​របស់​យើង​ទូ​ទាំង​ពិភព​លោក​ដែរ រួម​មាន​ហេតុ​ការណ៍​ដែល​ទាក់​ទង​នឹង​សាក្សី​ព្រះ​យេហូវ៉ា និង​ការ​ខំ​ព្យាយាម​ផ្ដល់​ជំនួយ​មនុស្ស​ធម៌។ លោក​អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ស្តី​អំពី​មហាសន្និបាត​ដែល​នឹង​មាន និង​របៀប​ទាក់​ទង​ការិយាល័យ​សាខា​ណា​មួយ​របស់​អង្គការ​យើង។

ដោយ​មាន​ជំនួយ​ទាំង​នេះ យើង​កំពុង​តែ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​នៃ​សេចក្ដី​ពិត​រហូត​ដល់​តំបន់​ឆ្ងាយ​បំផុត​នៅ​ផែនដី។ មនុស្ស​រស់​នៅ​គ្រប់​ទ្វីប រួម​ទាំង​ទ្វីប​អង់​តាក​ទិច​ក៏​អាច​ទទួល​ប្រយោជន៍​ពី​របៀប​រៀបចំ​នេះ​ដែរ។ យើង​សូម​អធិដ្ឋាន​ឲ្យ​«​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ត​ផ្សាយ​ចេញ​យ៉ាង​លឿន​»​ដល់​មនុស្ស​ទាំង​អស់​នៅ​ផែនដី ដើម្បី​លើក​តម្កើង​ព្រះ។—ថែស្សាឡូនិច​ទី​២ ៣:១

  • តើ​គេហទំព័រ​jw.org/km​កំពុង​ជួយ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​រៀន​សេចក្ដី​ពិត​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

  • តើ​លោក​អ្នក​ចង់​ស្វែងរក​ព័ត៌មាន​អ្វី​ក្នុង​គេហទំព័រ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

ចំណុច​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​

ពួក​អ្នក​ប្រឆាំង​បាន​បង្កើត​គេហទំព័រ​ខ្លះ​ដើម្បី​សរសេរ​ព័ត៌មាន​មិន​ពិត​អំពី​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា។ ពួក​គេ​ចង់​ទាញ​នាំ​មនុស្ស​កុំ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ យើង​គួរតែ​ជៀស​វាង​ដាច់​ខាត ដោយ​កុំ​បើក​មើល​គេហទំព័រ​ទាំង​នោះ។—ទំនុកតម្កើង ១:១; ២៦:៤; រ៉ូម ១៦:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក