បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • T-34 ទំ. ១-៤
  • តើទុក្ខវេទនានឹងមានរហូតឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើទុក្ខវេទនានឹងមានរហូតឬ?
  • តើទុក្ខវេទនានឹងមានរហូតឬ?
  • អត្ថបទស្រដៀងគ្នា
  • តើថ្ងៃមុខពិភពលោកនឹងទៅជាយ៉ាងណា?
    តើថ្ងៃមុខពិភពលោកនឹងទៅជាយ៉ាងណា?
  • តើមនុស្សស្លាប់អាចរស់ម្ដងទៀតឬ?
    តើមនុស្សស្លាប់អាចរស់ម្ដងទៀតឬ?
  • តើអ្វីនឹងធ្វើឲ្យពិភពលោកល្អជាង?
    តើអ្វីនឹងធ្វើឲ្យពិភពលោកល្អជាង?
  • តើអ្នកណានាំឲ្យពិភពលោកមានបញ្ហា?
    តើអ្នកណានាំឲ្យពិភពលោកមានបញ្ហា?
មើលបន្ថែមទៀត
តើទុក្ខវេទនានឹងមានរហូតឬ?
T-34 ទំ. ១-៤
បុរសម្នាក់កំពុងអានគម្ពីរទាំងរំពឹងគិតអំពីគ្រាដែលទុក្ខវេទនានិងភាពអយុត្តិធម៌លែងមានទៀត

តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​ថា . . .

  • មែន?

  • មិន​មែន?

  • ប្រហែល?

គម្ពីរ​រៀប​រាប់​ថា​៖

​‹ព្រះ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់ ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ›។—ការ​បើក​បង្ហាញ ២១:៣, ៤, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា

ឲ្យ​ជឿ​ជាក់​ថា​ព្រះ​មិន​មែន​ជា​ដើម​ហេតុ​នៃ​បញ្ហា​របស់​យើង​ទេ។—យ៉ាកុប ១:១៣

ធូរ​ស្រាល​ក្នុង​ចិត្ត ពេល​ដឹង​ថា​ព្រះ​យល់​ច្បាស់​អំពី​ទុក្ខ​វេទនា​របស់​យើង។—សាការី ២:៨

មាន​សេចក្ដី​សង្ឃឹម​ថា​ទុក្ខ​វេទនា​ទាំង​អស់​នឹងលែង​មាន​ទៀត។—ចម្រៀង​សរសើរ​ព្រះ ៣៧:៩​-​១១

ស្ត្រីពីរនាក់កំពុងសិក្សាគម្ពីរ

តើ​យើង​អាច​ជឿ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ទេ?

យើង​អាច​ជឿ​បាន យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​ពីរ​យ៉ាង​៖

  • ព្រះ​ស្អប់​ទុក្ខ​វេទនា​និង​អំពើ​អយុត្តិធម៌។ សូម​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ពេល​គេ​បៀតបៀន​យ៉ាង​សាហាវ​ទៅ​លើ​រាស្ត្រ​របស់​លោក​នៅ​សម័យ​គម្ពីរ។ គម្ពីរ​ចែង​ថា​លោក​អាណិត​អាសូរ​ពួក​គេ ដោយ​សារ​«​ពួក​សត្រូវ​សង្កត់​សង្កិន​និង​ធ្វើ​បាប​ពួក​គេ​យ៉ាង​សាហាវ​»។—អ្នក​សម្រេច​ក្ដី ២:១៨, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

    ព្រះ​ស្អប់​មនុស្ស​ដែល​ធ្វើ​បាប​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ គម្ពីរ​ចែង​ថា លោក​ខ្ពើម​រអើម​«​ដៃ​សម្លាប់​ជន​ស្លូត​ត្រង់​»។—សុភាសិត ៦:១៦, ១៧

  • ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ​។ មិន​គ្រាន់​តែ​មនុស្ស​ម្នាក់​ៗ​ប៉ុណ្ណោះ​ទេ​ដែល​«​ដឹង​នូវ​ទុក្ខ​វេទនា​ក្នុង​ចិត្ត​របស់​ខ្លួន​»​ តែ​ព្រះ​យេហូវ៉ា​ក៏​ដឹង​នូវ​ទុក្ខ​វេទនា​របស់​យើង​ដែរ!—ប្រវត្តិហេតុ​ទី​២ ៦:២៩, ៣០

    មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ប្រើ​រាជាណាចក្រ​របស់​លោក​ដើម្បី​បំបាត់​ចោល​ទុក្ខ​វេទនា​របស់​យើង​ម្នាក់​ៗ។ (​ម៉ាថាយ ៦:៩, ១០​) ទម្រាំ​ដល់​ពេល​នោះ លោក​ជួយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​ស្វែង​រក​លោក​ដោយ​ចិត្ត​ស្មោះ។—សកម្មភាព ១៧:២៧; កូរិនថូស​ទី២ ១:៣, ៤

សូម​គិត​អំពី​សំណួរ​នេះ

ស្ត្រីពីរនាក់កំពុងសិក្សាគម្ពីរ

ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ រ៉ូម ៥:១២ និង​ពេត្រុស​ទី២ ៣:៩។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក