បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ១ ទំ. ៤-៥
  • អាថ៌កំបាំងមួយដែលយើងពិតជាចង់ដឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អាថ៌កំបាំងមួយដែលយើងពិតជាចង់ដឹង
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • បញ្ជី​អត្ថបទ
    ភ្ញាក់រឭក! ២០១៨
  • សេចក្ដីសម្ងាត់ដែលពួកគ្រីស្ទានមិនហ៊ានលាក់ទុក!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ប្រាជ្ញានៃព្រះនៅក្នុងសេចក្ដីអាថ៌កំបាំងមួយដ៏ពិសិដ្ឋ»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះសន្យានឹងធ្វើសួនមនោរម្យ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ១ ទំ. ៤-៥
ពួកទេវតាកំពុងស្ដាប់ កាលដែលលោកយេស៊ូបង្រៀនបណ្ដាជនអំពីរាជាណាចក្រព្រះ

មេរៀន​ទី១

អាថ៌​កំបាំង​មួយ​ដែល​យើង​ពិត​ជា​ចង់​ដឹង

តើ​ធ្លាប់​មាន​នរណា​ម្នាក់​ប្រាប់​រឿង​អាថ៌​កំបាំង​មួយ​ដល់​កូន​ទេ?—a គម្ពីរ​បាន​ប្រាប់​រឿង​អាថ៌​កំបាំង​ដ៏​ពិសេស​មួយ​ដែល​ហៅ​ថា​«​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​»។ នេះ​ជា​អ្វី​ដ៏​ពិសិដ្ឋ​ដោយ​សារ​មក​ពី​ព្រះ ហើយ​យើង​ហៅ​ថា​ជា​អាថ៌​កំបាំង​ដោយ​សារ​មនុស្ស​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។ សូម្បី​តែ​ពួក​ទេវតា​ក៏​ចង់​ដឹង​ថែម​ទៀត​អំពី​រឿង​នេះ​ដែរ។ តើ​អាថ៌​កំបាំង​នោះ​ជា​អ្វី? តើ​កូន​ចង់​ដឹង​ទេ?—

តើ​កូន​គិត​ថា​ពួក​ទេវតា​ចង់​ដឹង​អំពី​អ្វី?

ជា​យូរ​យារ​មក​ហើយ ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង។ ពួក​គាត់​មាន​ឈ្មោះ​ថា​អាដាម​និង​អេវ៉ា។ ព្រះ​បាន​ឲ្យ​ពួក​គាត់​រស់​នៅ​ក្នុង​សួន​ដ៏​ស្អាត​មួយ​ហៅ​ថា សួន​អេដែន។ បើ​អាដាម​និង​អេវ៉ា​បាន​ស្ដាប់​បង្គាប់​ព្រះ ពួក​គាត់​និង​កូន​ចៅ​របស់​ពួក​គាត់​អាច​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន ដូច​សួន​អេដែន។ ម្យ៉ាង​ទៀត ពួក​គេ​អាច​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ជា​រៀង​រហូត។ ប៉ុន្តែ តើ​អាដាម​និង​អេវ៉ា​បាន​ធ្វើ​អ្វី? តើ​កូន​ចាំ​ទេ?—

អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​សព្វ​ថ្ងៃ​នេះ​យើង​មិន​បាន​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ ប៉ុន្តែ​ព្រះ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ស្អាត​ឡើង​វិញ ហើយ​មនុស្ស​ទាំង​អស់​នឹង​រស់​ជា​រៀង​រហូត ថែម​ទាំង​សប្បាយ​រីក​រាយ​ផង​ដែរ។ តើ​លោក​នឹង​ធ្វើ​ដូច្នេះ​តាម​របៀប​ណា? អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ មនុស្ស​មិន​បាន​ដឹង​ទេ ពី​ព្រោះ​នេះ​ជា​អាថ៌​កំបាំង។

ពេល​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​បង្រៀន​មនុស្ស​ច្រើន​ថែម​ទៀត​អំពី​អាថ៌​កំបាំង​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា អាថ៌​កំបាំង​នេះ​គឺ​ជា​រាជាណាចក្រ​របស់​ព្រះ។ លោក​យេស៊ូ​បាន​ប្រាប់​មនុស្ស​ឲ្យ​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​នេះ​បាន​មក​ដល់។ រាជាណាចក្រ​នេះ​នឹង​ធ្វើ​ឲ្យ​ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន​ដ៏​ស្រស់​ស្អាត។

តើ​កូន​រំភើប​ចិត្ត​ចង់​ដឹង​អំពី​អាថ៌​កំបាំង​នេះ​ឬ​ទេ?— សូម​ចាំ​ថា មាន​តែ​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​នឹង​រស់​នៅ​ក្នុង​សួន​ឧទ្យាន។ គម្ពីរ​ប្រាប់​យើង​នូវ​រឿង​ជា​ច្រើន​អំពី​បុរស​និង​ស្ត្រី​ដែល​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ តើ​កូន​ចង់​រៀន​អំពី​ពួក​គាត់​ឬ​ទេ?— សូម​ឲ្យ​យើង​ពិនិត្យ​មើល​ថា តើ​ពួក​គាត់​ជា​អ្នក​ណា ហើយ​តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច​ពួក​គាត់?

សូម​អាន​ពី​គម្ពីរ

  • ម៉ាកុស ៤:១១

  • ពេត្រុស​ទី១ ១:១២

  • លោកុប្បត្តិ ១:២៦​-​២៨; ២:៨, ៩; ៣:៦, ២៣

  • ម៉ាថាយ ៦:៩, ១០

  • ទំនុក​តម្កើង ៣៧:១១, ២៩

a ក្នុង​រឿង​ទាំង​អស់​នៃ​សៀវភៅ​នេះ អ្នក​នឹង​ឃើញ​សញ្ញា​ដូច​នេះ (​—​) នៅ​ក្រោយ​សំណួរ​មួយ​ចំនួន។ ជា​ការ​ល្អ​ឲ្យ​អ្នក​ផ្អាក​និង​ទុក​ឲ្យ​កូន​ឆ្លើយ។

សំណួរ:

  • ហេតុ​អ្វី​ផែន​ដី​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​សួន​ឧទ្យាន?

  • តើ​គម្ពីរ​បាន​រៀប​រាប់​ប្រាប់​អំពី​អាថ៌​កំបាំង​ដ៏​ពិសេស​អ្វី?

  • តើ​លោក​យេស៊ូ​បាន​បង្រៀន​យ៉ាង​ណា​អំពី​អាថ៌​កំបាំង​នេះ?

  • តើ​កូន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​កូន​អាច​រស់​នៅ​ក្នុង​សួន​ឧទ្យាន?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក