បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៧១
  • ព្រះសន្យានឹងធ្វើសួនមនោរម្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះសន្យានឹងធ្វើសួនមនោរម្យ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • តើព្រះមានគោលបំណងអ្វីសម្រាប់មនុស្សជាតិ?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៧១

៧១

ព្រះ​សន្យា​នឹង​ធ្វើ​សួន​មនោ​រម្យ

នេះ​ជា​រូប​ភាព​នៃ​សួន​មនោ​រម្យ ដែល​ព្រះ​ប្រហែល​ជា​បាន​បង្ហាញ​ដល់​ព្យា​ការី​របស់​ទ្រង់​ម្នាក់ ឈ្មោះ​អេសាយ។ លោក​អេសាយ​បាន​រស់​នៅ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​យ៉ូណាស​បាន​ស្លាប់​ទៅ។

សួន​មនោ​រម្យ​មាន​ន័យ​ថា​«សួន​ច្បារ»​ឬ​«ឧទ្យាន»។ តើ​សួន​មនោ​រម្យ​នេះ​ធ្វើ​ឲ្យ​អ្នក​នឹក​ចាំ​ពី​អ្វី​មួយ​ដែល​យើង​បាន​ឃើញ​រួច​មក​ហើយ នៅ​ក្នុង​សៀវភៅ​នេះ​ទេ? សួន​មនោ​រម្យ​នេះ មើល​ទៅ​ដូច​នឹង​សួន​ច្បារ​ដ៏​ល្អ​បំព្រង​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សំរាប់​អ័ដាម​និង​នាង​អេវ៉ា មែន​ទេ? ប៉ុន្តែ តើ​ផែនដី​ទាំង​មូល​នឹង​ទៅ​ជា​សួន​មនោ​រម្យ​បាន​ទេ?

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ព្យា​ការី​អេសាយ​ឲ្យ​កត់​ទុក​អំពី​សួន​មនោ​រម្យ​ថ្មី ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ សំរាប់​ប្រជាជន​ព្រះ។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ ‹ឆ្កែ​ព្រៃ​និង​នៅ​ជា​មួយ​នឹង​កូន​ចៀម​ដោយ​សុខ។ ឯ​កូន​គោ​នឹង​សិង្ហ​ស្ទាវ​នឹង​រក​ស៊ី​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​អ្នក​មើល​ថែ​រក្សា​វា។ សូម្បី​តែ​កូន​ក្មេង​តូចៗ​នឹង​លេង​នៅ​ជិត​ពស់​មាន​ពិស ហើយ​ឥត​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ›។

មនុស្ស​ជា​ច្រើន​នឹង​និយាយ​ថា៖ ‹ការ​នេះ​មិន​អាច​កើត​មាន​ឡើង​ទេ។ វា​តែង​តែ​មាន​បញ្ហា​នៅ​លើ​ផែនដី​តាំង​ពី​យូរ​មក ហើយ​ក៏​នឹង​នៅ​តែ​មាន​ទៀត​ជា​និច្ច›។ ប៉ុន្តែ សូម​ពិចារណា​មើល៖ តើ​ព្រះ​បាន​ប្រទាន​ឲ្យ​ទី​លំនៅ​ប្រភេទ​ណា​ដល់​អ័ដាម​និង​នាង​អេវ៉ា​នោះ?

ព្រះ​បាន​ដាក់​អ័ដាម​និង​នាង​អេវ៉ា​នៅ​ក្នុង​សួន​មនោ​រម្យ​មួយ។ គឺ​ដោយ​សារ​តែ​ពួក​គេ​មិន​គោរព​តាម​ព្រះ បាន​ជា​ពួក​គេ​បាត់បង់​ទី​លំនៅ​ដ៏​ស្អាត​របស់​គេ​នោះ ហើយ​ក៏​ទៅ​ជា​ចាស់​ជរា​រហូត​ដល់​ស្លាប់។ ព្រះ​សន្យា​ថា ទ្រង់​នឹង​ប្រទាន​ឲ្យ​មនុស្ស​ណា​ដែល​ស្រឡាញ់​ទ្រង់ នូវ​អ្វីៗ​ដែល​អ័ដាម​និង​នាង​អេវ៉ា​បាន​បាត់បង់​នោះ។

នៅ​ក្នុង​សួន​មនោ​រម្យ​ថ្មី​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នេះ គ្មាន​អ្វី​នឹង​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ឬ​បំផ្លាញ​ចោល​ឡើយ។ នៅ​គ្រា​នោះ នឹង​មាន​សន្ដិភាព​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍។ មនុស្ស​ទាំង​អស់​នឹង​មាន​សុខភាព​ល្អ​ហើយ​សប្បាយ​រីករាយ។ នេះ​នឹង​បាន​ដូច​ពី​កាល​ដែល​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​បាន​ពី​ដើម​មក​អញ្ចឹង។ ប៉ុន្តែ ពេល​ក្រោយ​ទៀត យើង​នឹង​រៀន​អំពី​របៀប​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​នេះ​ឡើង។

អេសាយ ១១:៦​-​៩; វិវរណៈ ២១:៣, ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក