បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rq មេរៀនទី ៥ ទំ. ១០-១១
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
  • តើព្រះតម្រូវអ្វីពីយើង?
  • អត្ថបទស្រដៀងគ្នា
  • តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • «ជួបគ្នានៅសួនឧទ្យាន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ជីវិតមានគោលបំណងដ៏រុងរឿង
    តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ក្រោយពីអើម៉ាគេដូន ផែនដីជាសួនមនោរម្យ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
តើព្រះតម្រូវអ្វីពីយើង?
rq មេរៀនទី ៥ ទំ. ១០-១១

មេ​រៀន​ទី៥

តើ​អ្វី​ជា​គោល​បំណង​នៃ​ព្រះ​សំរាប់​ផែនដី?

ហេតុ​អ្វី​ក៏​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី? (១, ២)

ហេតុ​អ្វី​ក៏​ផែនដី​ឥឡូវ​នេះ​មិន​មែន​ជា​សួន​មនោរម្យ? (៣)

តើ​អ្វី​នឹង​កើត​ឡើង​ដល់​មនុស្ស​អាក្រក់? (៤)

នៅ​អនាគត តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​អ្វី​សំរាប់​មនុស្ស​ឈឺ? មនុស្ស​ចាស់​ជរា? មនុស្ស​ស្លាប់? (៥, ៦)

ដើម្បី​ឲ្យ​បាន​ចំណែក​នៃ​ពរ​អនាគត​នេះ តើ​អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា? (៧)

១​. ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី​នេះ​មក ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​សប្បាយ​ជា​រៀង​រហូត។ ទ្រង់​ចង់​ឲ្យ​ផែនដី​រមែង​ពោរពេញ​ទៅ​ដោយ​មនុស្ស​សុចរិត​ដ៏​សប្បាយ​ចិត្ត​រស់​នៅ​ជានិច្ច។ (ទំនុកដំកើង ១១៥:១៦; អេសាយ ៤៥:១៨) ផែនដី​គឺ​មិន​ត្រូវ​នឹង​បំផ្លាញ​ចោល​ទៅ​ឡើយ គឺ​នឹង​នៅ​គង់​វង់​ជាប់​ជា​រៀង​រហូត។—ទំនុកដំកើង ១០៤:៥; សាស្ដា ១:៤

២​. មុន​ពេល​ព្រះ​បាន​បង្កើត​មនុស្ស ទ្រង់​បាន​ជ្រើសរើស​យក​មួយ​ចំណែក​តូច​នៃ​ផែនដី ហើយ​បាន​ធ្វើ​ជា​សួន​មនោរម្យ​មួយ​ដ៏​ស្រល់​ស្អាត។ ទ្រង់​ហៅ​វា​ថា​សួនច្បារ​អេដែន។ គឺ​នៅ​ទី​នេះ​ហើយ​ដែល​ទ្រង់​បាន​ដាក់​បុរស​និង​ស្ត្រី​ដំបូង គឺ​អ័ដាម​និង​អេវ៉ា​ឲ្យ​រស់​នៅ។ ព្រះ​មាន​បន្ទូល​ឲ្យ​ពួក​គេ​បង្កើត​កូន​បំពេញ​ផែនដី​ទាំង​មូល។ បន្ដិច​ម្ដងៗ ពួក​គេ​នឹង​ធ្វើ​ផែនដី​ទាំង​មូល​ឲ្យ​ទៅ​ជា​សួន​មនោរម្យ។—លោកុប្បត្តិ ១:២៨; ២:៨, ១៥

៣​. អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ល្មើស​ច្បាប់​នៃ​ព្រះ​ដោយ​ចេតនា។ ដូច្នេះ​ព្រះ​យេហូវ៉ា​បណ្ដេញ​ពួក​គេ​ចេញ​ពី​សួនច្បារ​អេដែន។ សួន​មនោរម្យ​ក៏​ត្រូវ​បាត់បង់​ទៅ។ (លោកុប្បត្តិ ៣:១-៦, ២៣) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​ឡើយ​នូវ​គោល​បំណង​នៃ​ទ្រង់​សំរាប់​ផែនដី​នេះ។ ព្រះ​អង្គ​សន្យា​ថា នឹង​ធ្វើ​ផែនដី​ឲ្យ​ក្លាយ​ទៅ​ជា​សួន​មនោរម្យ​ជា​មិន​ខាន ដែល​មនុស្ស​នឹង​រស់​នៅ​ជា​រៀង​រហូត។ តើ​ព្រះ​អង្គ​នឹង​ធ្វើ​ការ​នេះ​ដូច​ម្ដេច?—ទំនុកដំកើង ៣៧:២៩

៤​. មុន​នឹង​ផែនដី​នេះ​អាច​ក្លាយ​ជា​សួន​មនោរម្យ​បាន មនុស្ស​អាក្រក់​ត្រូវ​តែ​ដក​ចេញ​សិន។ (ទំនុកដំកើង ៣៧:៣៨) ការ​នេះ​នឹង​កើត​ឡើង​នៅ​អើម៉ាគេដូន ដែល​ជា​សង្គ្រាម​របស់​ព្រះ​ដើម្បី​បញ្ចប់​អំពើ​អាក្រក់​ជួជាតិ។ បន្ទាប់​មក សាតាំង​នឹង​ត្រូវ​ឃុំ​ទុក​ចោល​អស់​រយៈ​១.០០០​ឆ្នាំ។ នេះ​បាន​សេចក្ដី​ថា​ឥត​មាន​សល់​មនុស្ស​អាក្រក់​មក​បំផ្លិច​បំផ្លាញ​ផែនដី​ទៀត​ឡើយ។ គឺ​មាន​តែ​រាស្ត្រ​នៃ​ព្រះ​ប៉ុណ្ណោះ​ទេ​ដែល​រស់​រាន​មាន​ជីវិត។—វិវរណៈ ១៦:១៤, ១៦; ២០:១​-​៣

៥​. រួច​មក​ព្រះយេស៊ូ​គ្រីស្ទ​នឹង​គ្រប់គ្រង​ជា​ព្រះ​មហាក្សត្រ​ទៅ​លើ​ផែនដី​នេះ​ក្នុង​រយៈ​១.០០០​ឆ្នាំ។ (វិវរណៈ ២០:៦) ទ្រង់​នឹង​ដក​យក​បាប​បន្ដិច​ម្ដងៗចោល​ចេញ​ពី​ចិត្ត​គំនិត​និង​រូប​កាយ​យើង។ យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍​ដូច​អ័ដាម​និង​អេវ៉ា​អញ្ចឹង មុន​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប។ រួច​មក​នឹង​លែង​មាន​ជម្ងឺ​ឈឺ​ថ្កាត់ ជរា​ភាព និង​សេចក្ដី​ស្លាប់​ទៀត​ហើយ។ មនុស្ស​ឈឺ​នឹង​បាន​ជា​សះ​ស្បើយ ហើយ​មនុស្ស​ចាស់​ជរា​នឹង​ក្លាយ​ទៅ​ជា​ក្មេង​វិញ។—យ៉ូប ៣៣:២៥; អេសាយ ៣៣:២៤; វិវរណៈ ២១:៣, ៤

៦​. ក្នុង​គ្រា​សោយ​រាជ្យ​រយៈ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះ​យេស៊ូ ពួក​មនុស្ស​ស្មោះ​ត្រង់​នឹង​រៀប​ចំ​កែ​ប្រែ​ផែនដី​ទាំង​មូល​ឲ្យ​ទៅ​ជា​សួន​មនោរម្យ។ (លូកា ២៣:៤៣) ហើយ​ឯ​ពួក​អ្នក​ស្លាប់​រាប់​លាន​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​ជា​មនុស្ស​វិញ​នៅ​លើ​ផែនដី។ (កិច្ចការ ២៤:១៥) បើ​ពួក​គេ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​ទ្រង់​តម្រូវ​ពី​ពួក​គេ នោះ​ពួក​គេ​នឹង​មាន​ជីវិត​រស់​នៅ​ត​ទៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​ត្រូវ​វិនាស​សាប​សូន្យ​អស់កល្ប​ជានិច្ច។—យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២០:១១​-​១៥

៧​. ដូច្នេះ គោល​បំណង​ដើម​របស់​ព្រះ​សំរាប់​ផែនដី​នឹង​បាន​សម្រេច។ តើ​អ្នក​ចង់​ទទួល​ចំណែក​នៃ​ពរ​អនាគត​ទាំង​នេះ​ឬ​ទេ? បើ​ចង់​បាន អ្នក​ត្រូវ​តែ​បន្ត​រៀន​សូត្រ​អំពី​ព្រះ​យេហូវ៉ា ហើយ​និង​ប្រព្រឹត្ត​តាម​សេចក្ដី​តម្រូវ​នៃ​ព្រះ​អង្គ​ជានិច្ច​ត​ទៅ។ ការ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលព្រះរាជាណាចក្រ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នា​តំបន់​អ្នក នោះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​យ៉ាង​នេះ​បាន។—អេសាយ ១១:៩; ហេព្រើរ ១០:២៤, ២៥

[រូបភាព​នៅ​ទំព័រ​១០]

សួន​មនោរម្យ​ដែល​បាន​បាត់បង់​ទៅ

[រូបភាព​នៅ​ទំព័រ​១១]

ក្រោយ​ពេល​សង្គ្រាម​អើម៉ាគេដូន ផែនដី​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ឲ្យ​ទៅ​ជា​សួន​មនោរម្យ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក