បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ៥ ទំ. ២០-២២
  • ជីវិតមានគោលបំណងដ៏រុងរឿង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជីវិតមានគោលបំណងដ៏រុងរឿង
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មូលហេតុ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក
  • នៅ​តែ​ជា​គោល​បំណង​របស់​ព្រះ
  • តើអ្វីជាគោលបំណងនៃព្រះសំរាប់ផែនដី?
    តើព្រះតម្រូវអ្វីពីយើង?
  • ពិភពលោកថ្មីដែលជាសួនឧទ្យានគឺជិតដល់ហើយ!
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • តើព្រះមានគោលបំណងអ្វីសម្រាប់ផែនដី?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • អ្នកអាចរស់ជារៀងរហូតលើផែនដីនេះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
មើលបន្ថែមទៀត
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ៥ ទំ. ២០-២២

ផ្នែកទី៥

ជីវិត​មាន​គោល​បំណង​ដ៏​រុងរឿង

១, ២​. តើ​តាម​របៀប​ណា​ដែល​យើង​អាច​ដឹង​ថា​ព្រះ​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ចំពោះ​យើង ហើយ​តើ​យើង​អាច​រក​ចម្លើយ​ពី​ណា​សំរាប់​សំនួរ​អំពី​ជីវិត?

១ របៀប​ដែល​ផែនដី​និង​ជីវិត​ទាំង​ឡាយ​បាន​បង្កើត​មក បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​គឺ​ជា​ព្រះ​មួយ​អង្គ​ដ៏​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ទាំង​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ណាស់។ ហើយ​បន្ទូល​របស់​ទ្រង់ គឺ​ព្រះ​គម្ពីរ បង្ហាញ​ថា​ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ ហើយ​ប្រាប់​យើង​នូវ​ចម្លើយ​ដ៏​ល្អ​បំផុត​ចំពោះ​សំនួរ​ដែល​ថា⁠៖ ហេតុ​អ្វី​ក៏​មនុស្ស​យើង​នៅ​លើ​ផែនដី​នេះ? ហើយ​ទីណា​ជា​គោល​ដៅ​របស់​យើង?

២ យើង​ត្រូវ​តែ​ពិនិត្យ​ព្រះ​គម្ពីរ​ដើម្បី​រក​ចម្លើយ​ទាំង​នោះ។ បន្ទូល​របស់​ព្រះ​ប្រាប់​ថា⁠៖ «បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ទ្រង់ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះបង់​ចោល​ទ្រង់​វិញ ទ្រង់​ក៏​នឹង​បោះបង់​ចោល​អ្នក​រាល់​គ្នា​ដែរ»។ (របាក្សត្រទី២ ១៥:⁠២) ដូច្នេះ តើ​ការ​ពិនិត្យ​ស្រាវជ្រាវ​ព្រះ​គម្ពីរ​នឹង​បង្ហាញ​ឲ្យ​ឃើញ​អ្វី​អំពី​គោល​បំណង​របស់​ព្រះ​សំរាប់​យើង​នោះ?

មូលហេតុ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​មក

៣​. ហេតុ​អ្វី​បាន​ជា​ព្រះ​បង្កើត​ផែនដី?

៣ ព្រះ​គម្ពីរ​បង្ហាញ​ថា តាម​ព្រះ​ហឫទ័យ​ទ្រង់ ព្រះ​បាន​បង្កើត​ផែនដី​សំរាប់​មនុស្ស។ អេសាយ ៤៥:⁠១៨ ប្រាប់​អំពី​ផែនដី ថា​ព្រះ «មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ [តែ]បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ»។ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​ផែនដី​មាន​អ្វី⁠ៗទាំង​អស់​ដែល​មនុស្ស​ត្រូវ​ការ មិន​មែន​គ្រាន់​តែ​ឲ្យ​មាន​ជីវិត​រស់​នៅ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​បាន​សប្បាយ​នឹង​ជីវិត​ដល់​ពេញ​កំរិត​ផង។​—⁠លោកុប្បត្តិ ជំពូក ១ និង ២

៤​. ហេតុ​អ្វី​បាន​ជា​ព្រះ​បង្កើត​មនុស្ស​ដំបូង?

៤ ក្នុង​បន្ទូល​របស់​ទ្រង់ ព្រះ​សម្ដែង​ប្រាប់​អំពី​ការ​បង្កើត​មនុស្ស​ដំបូង គឺ​អ័ដាម​និង​នាង​អេវ៉ា ហើយ​បង្ហាញ​ថា​ទ្រង់​មាន​ព្រះ​ហឫទ័យ​យ៉ាង​ណា​សំរាប់​គ្រួសារ​មនុស្ស។ ទ្រង់​មាន​បន្ទូល​ថា⁠៖ «ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូច​ជា​រូប​យើង​ឲ្យ​មាន​ភាព​ដូច​យើង ហើយ​ឲ្យ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​ដែល​នៅ​លើ​ផែនដី​ទាំង​មូល ព្រម​ទាំង​សត្វ​លូនវារ​ដែល​វារ​នៅ​ផែនដី​ផង»។ (លោកុប្បត្តិ ១:⁠២៦) មនុស្ស​គឺ​នឹង​មាន​អំណាច​ត្រួតត្រា​លើ «ផែនដី​ទាំង​មូល» និង​ពពួក​សត្វ​ទាំង​ឡាយ​ដែល​បាន​បង្កើត​មក។

៥​. តើ​មនុស្ស​ដំបូង​បាន​ត្រូវ​ដាក់​ឲ្យ​នៅ​កន្លែង​ណា?

៥ ព្រះ​បាន​ធ្វើ​សួនច្បារ​មួយ​ល្អ​ស្អាត​នៅ​កន្លែង​មួយ​ហៅ​ថា អេដែន ស្ថិត​នៅ​ក្នុង​មជ្ឈិម​បូព៌ា។ រួច​មក​ទ្រង់​ក៏ «យក​អ័ដាម​ទៅ​ដាក់​នៅ​ក្នុង​សួនច្បារ​អេដែន ឲ្យ​គាត់​ធ្វើ​ការ​ហើយ​ថែរក្សា»។ នេះ​គឺ​ជា​សួន​មនោរម្យ​ដែល​មាន​អ្វី⁠ៗទាំង​អស់​សំរាប់​ឲ្យ​មនុស្ស​ដំបូង​បរិភោគ។ ហើយ​ក៏​មាន «អស់​ទាំង​ដើម​ឈើ​ដែល​គួរ​ពិច​ពិល​រមឹល​មើល ហើយ​សំរាប់​ជា​អាហារ» ព្រម​ទាំង​រុក្ខជាតិ​ឯ​ទៀត​និង​សត្វ​ជា​ច្រើន​យ៉ាង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។​—⁠លោកុប្បត្តិ ២:​៧-៩, ១៥

៦​. តើ​មនុស្ស​បាន​ត្រូវ​បង្កើត​មក​ទាំង​មាន​គុណសម្បត្ដិ​អ្វី​ខាង​ចិត្ត​និង​ខាង​រូប​រាង?

៦ រូប​កាយ​នៃ​មនុស្ស​ដំបូង​បាន​ត្រូវ​បង្កើត​មក​យ៉ាង​គ្រប់ល័ក្ខណ៍ ដូច្នេះ​ពួក​គេ​មិន​ត្រូវ​ឈឺ​ចាស់​ជរា​ឬ​ស្លាប់​ទេ។ ពួក​គេ​បាន​ទទួល​គុណសម្បត្ដិ​ផ្សេង⁠ៗ ដូច​ជា​​គុណសម្បត្ដិ​នៃ​ការ​ជ្រើសរើស​តាម​ចិត្ត។ របៀប​ដែល​ពួក​គេ​បាន​ត្រូវ​បង្កើត​មក​គឺ​ពន្យល់​ក្នុង​លោកុប្បត្តិ ១:⁠២៧ ថា⁠៖ «ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី»។ ពីព្រោះ​យើង​បាន​ត្រូវ​បង្កើត​មក​ដូច​រូប​អង្គ​ព្រះ នោះ​យើង​មិន​គ្រាន់​តែ​បាន​ទទួល​លក្ខណៈ​ពិសេស​ខាង​រូប​រាង​និង​ខាង​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ខាង​សីលធម៌​និង​ខាង​វិញ្ញាណ​ផង​ដែរ ហើយ​ទាំង​អស់​នេះ​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​បរិបូណ៌ ទើប​យើង​បាន​សប្បាយ​ចិត្ត​ពិត​មែន។ ព្រះ​ប្រទាន​របស់​សំរាប់​បំពេញ​ការ​ត្រូវ​ការ​ទាំង​នោះ ព្រម​ទាំង​ការ​ត្រូវ​ការ​ចំណី​អាហារ ទឹក និង​ខ្យល់​ផង។ ដូច​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ថា «មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ [យេហូវ៉ា] មក​ដែរ»។​—⁠ម៉ាថាយ ៤:៤

៧​. អ្វី​ជា​សេចក្ដី​បង្គាប់​ដែល​មនុស្ស​មួយ​គូ​ដំបូង​បាន​ទទួល?

៧ ម្យ៉ាង​ទៀត ព្រះ​បាន​ប្រទាន​សេចក្ដី​បង្គាប់​ដ៏​ល្អ​មួយ​ដល់​មនុស្ស​មួយ​គូ​ដំបូង​នៅ​សួន​អេដែន​ថា⁠៖ «ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ»។ (លោកុប្បត្តិ ១:⁠២៨) ដូច្នេះ ពួក​គេ​អាច​បន្ត​ពូជ​បង្កើត​កូន​ដ៏​គ្រប់ល័ក្ខណ៍។ ហើយ​ពេល​ដែល​មនុស្ស​កើន​ចំនួន​ច្រើន​ឡើង នោះ​ពួក​គេ​នឹង​មាន​ការងារ​ដែល​គេ​ចូល​ចិត្ត​ធ្វើ គឺ​ការ​ពង្រីក​ព្រំដែន​នៃ​សួន​អេដែន ដែល​ជា​ទី​មនោរម្យ​ដ៏​ល្អ​ស្អាត​ពី​ដំបូង។ ដល់​ទីបំផុត ផែនដី​ទាំង​មូល​នឹង​កើត​ឡើង​ជា​សួន​មនោរម្យ​មួយ ដែល​មាន​មនុស្ស​គ្រប់ល័ក្ខណ៍​សប្បាយ​ចិត្ត​រស់​នៅ​ជា​និរន្តរ៍។ ព្រះ​គម្ពីរ​ប្រាប់​យើង​ថា ក្រោយ​ពី​បាន​បង្កើត​ការ​ទាំង​នេះ​រួច​ហើយ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។​—⁠លោកុប្បត្តិ ១:⁠៣១; សូម​មើល ទំនុកដំកើង ១១៨:⁠១៧ ផង

៨​. តើ​មនុស្ស​នឹង​ត្រូវ​ថែរក្សា​ផែនដី​យ៉ាង​ដូច​ម្ដេច?

៨ នេះ​គឺ​ឃើញ​ច្បាស់​ថា មនុស្ស​នឹង​ត្រូវ​ប្រើ​ផែនដី​ដែល​គេ​បង្ក្រាប ដើម្បី​ផ្ដល់​ផល​ប្រយោជន៍​ដល់​ខ្លួន​គេ។ ប៉ុន្តែ​នេះ​ត្រូវ​តែ​ប្រព្រឹត្ត​ឡើង​ក្នុង​របៀប​ដែល​ចេះ​ដឹង​ខុស​ត្រូវ។ មនុស្ស​គឺ​ជា​អ្នក​កាន់​កាប់​ថែរក្សា​ផែនដី មិន​មែន​ជា​អ្នក​បំផ្លិច​បំផ្លាញ​ផែនដី​នោះ​ទេ។ ការ​បំផ្លាញ​ផែនដី​ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ គឺ​ខុស​ស្រឡះ​ពី​ព្រះ​ហឫទ័យ​នៃ​ព្រះ ហើយ​ពួក​អ្នក​ចូល​រួម​បំផ្លាញ​ផែនដី គឺ​ប្រព្រឹត្ត​ផ្ទុយ​ស្រឡះ​ពី​គោល​បំណង​នៃ​ជីវិត​លើ​ផែនដី​ដែរ។ ពួក​គេ​នឹង​ទទួល​ទណ្ឌកម្ម ដ្បិត​ព្រះ​គម្ពីរ​ប្រាប់​ថា ព្រះ​នឹង «បំផ្លាញ​ពួក​អ្នក​ដែល​បង្ខូច​ផែនដី»។​—⁠វិវរណៈ ១១:⁠១៨

នៅ​តែ​ជា​គោល​បំណង​របស់​ព្រះ

៩​. ហេតុ​អ្វី​ក៏​យើង​អាច​ទុក​ចិត្ត​ថា គោល​បំណង​នៃ​ព្រះ​នឹង​ត្រូវ​សម្រេច?

៩ ដូច្នេះ តាំង​ពីដើម​រៀង​មក គោល​បំណង​នៃ​ព្រះ​គឺ​ឲ្យ​គ្រួសារ​មនុស្ស​គ្រប់ល័ក្ខណ៍​រស់​នៅ​ជា​និរន្តរ៍​លើ​ផែនដី​ក្នុង​សួន​មនោរម្យ។ នេះ​គឺ​នៅ​តែ​ជា​គោល​បំណង​របស់​ទ្រង់​ដដែល! គោល​បំណង​នោះ​នឹង​ត្រូវ​សម្រេច​ជា​មិន​ខាន។ ព្រះ​គម្ពីរ​ថ្លែង​ថា⁠៖ «ព្រះ​យេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​ស្បថ​ថា⁠៖ ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង»។ «អើ អញ​បាន​ចេញ​វាចា​ហើយ អញ​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង​ផង អញ​បាន​គិត​សម្រេច​ស្រេច​ហើយ អញ​នឹង​ធ្វើ​ការ​នោះ​ឯង»។​—⁠អេសាយ ១៤:⁠២៤; ៤៦:⁠១១

១០, ១១​. តើ​ព្រះ​យេស៊ូ ពេត្រុស និង​ស្តេច​ដាវីឌ​អ្នក​តែង​ទំនុកដំកើង​ប្រាប់​យ៉ាង​ដូច​ម្ដេច​អំពី​សួន​មនោរម្យ?

១០ ព្រះ​យេស៊ូ​គ្រីស្ទ​មាន​បន្ទូល​អំពី​គោល​បំណង​ព្រះ ដែល​ចង់​ស្ថាបនា​សួន​មនោរម្យ​ឡើង​វិញ​នៅ​លើ​ផែនដី ពេល​ទ្រង់​មាន​បន្ទូល​ប្រាប់​បុរស​ម្នាក់​ដែល​ចង់​បាន​សេចក្ដី​សង្ឃឹម​ក្នុង​អនាគត​ថា⁠៖ «អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ [សួន​មនោរម្យ] ជា​មួយ​ខ្ញុំ​ដែរ»។ (លូកា ២៣:⁠៤៣) សាវ័ក​ពេត្រុស​ក៏​បាន​និយាយ​អំពី​ពិភពលោក​ថ្មី​ដែល​នឹង​ត្រូវ​មក​ដល់ ដោយ​ទាយ​ប្រាប់​ថា⁠៖ «តាម​សេចក្ដី​សន្យា​របស់[ព្រះ] នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី [ការ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​គ្រប់គ្រង​ពី​ស្ថានសួគ៌] នឹង​ផែនដី​ថ្មី [សង្គម​ថ្មី​លើ​ផែនដី] ដែល​មាន​សុទ្ធតែ​សេចក្ដី​សុចរិត​វិញ»។​—⁠ពេត្រុសទី២ ៣:⁠១៣

១១ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​តែង​ទំនុកដំកើង​ក៏​បាន​សរសេរ​ប្រាប់​ដែរ អំពី​ពិភពលោក​ថ្មី​ដែល​នឹង​ត្រូវ​មក​ដល់ ហើយ​ត្រូវ​នៅ​ជាប់​យូរ​ប៉ុន្មាន។ ទ្រង់​បាន​ទាយ​ប្រាប់​ថា⁠៖ «ពួក​អ្នក​សុចរិត​នឹង​បាន [ផែនដី] ទុក​ជា​មរដក ហើយ​នឹង​នៅ [លើ​ផែនដី] នោះ​ជានិច្ច»។ (ទំនុកដំកើង ៣៧:⁠២៩) ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​បាន​សន្យា​ថា⁠៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មរដក»។​—⁠ម៉ាថាយ ៥:៥

១២, ១៣​. សូម​សង្ខេប​ប្រាប់​អំពី​គោល​បំណង​ដ៏​ល្អ​រុងរឿង​របស់​ព្រះ​សំរាប់​មនុស្ស​លោក។

១២ ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​លើ​ផែនដី​ដ៏​គ្មាន​អំពើ​អាក្រក់ បទ​ឧក្រិដ្ឋ រោគ​ជម្ងឺ ទុក្ខ​ព្រួយ និង​ការ​ឈឺ​ចាប់​អ្វី​ទាំង​អស់ នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​រុងរឿង​ណាស់​ហ្ន៎! ក្នុង​​សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ ទំនាយ​របស់​ព្រះ​សង្ខេប​ប្រាប់​គោល​បំណង​ដ៏​ល្អ​រុងរឿង​នេះ​ថា⁠៖ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់​ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ»។ ទំនាយ​ក៏​ប្រាប់​ទៀត​ថា⁠៖ «ឯ​ព្រះ​អង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​បន្ទូល​ថា⁠៖ ‹មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី› រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា⁠៖ ‹ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ› »។​—⁠វិវរណៈ ២១:​៤, ៥

១៣ ពិត​ហើយ ព្រះ​មាន​គោល​បំណង​មួយ​ដ៏​រុងរឿង​ក្នុង​ព្រះ​ហឫទ័យ​ទ្រង់ គឺ​ពិភពលោក​ថ្មី​នៃ​សេចក្ដី​សុចរិត ជា​សួន​​មនោរម្យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​ទាយ​ប្រាប់​ដោយ​ព្រះ​មួយ​អង្គ ដែល​នឹង​អាច​សម្រេច​តាម​សេចក្ដី​សន្យា​របស់​ទ្រង់​បាន ដ្បិត​បន្ទូល​របស់​ទ្រង់​គឺ «ពិត​ប្រាកដ ហើយ​គួរ​ជឿ»។

[រូបភាព​នៅ​ទំព័រ​២០, ២១]

ព្រះ​មាន​គោល​បំណង​ឲ្យ​មនុស្ស​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​លើ​ផែនដី។ នេះ​នៅ​តែ​ជា​គោល​បំណង​របស់​ទ្រង់​ដដែល

[រូបភាព​នៅ​ទំព័រ​២២]

ម្ចាស់​ផ្ទះ​អាច​ចាប់​ពួក​អ្នក​ជួល​ដែល​បំផ្លាញ​ផ្ទះ​របស់​លោក​ឲ្យ​ទទួល​ខុស​ត្រូវ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក