បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • hf មេរៀនទី ៤ ផ. ១-២
  • ចាយវាយដោយចេះគិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចាយវាយដោយចេះគិត
  • ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ១ គិត​មុន​គូរ
  • ២ និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម និង​មាន​ទស្សនៈ​សម​ហេតុ​ផល
  • ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​លុយ
    ភ្ញាក់រឭក! ២០១៥
  • លុយឬក៏ជីវិត មួយណាសំខាន់ជាង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើអ្នកអាចរក្សាទស្សនៈដ៏ថ្លឹងថ្លែងអំពីរឿងលុយបានយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
ក្រុមគ្រួសារលោកអ្នកអាចមានសុភមង្គលបាន!
hf មេរៀនទី ៤ ផ. ១-២
ប្ដីប្រពន្ធមួយគូកំពុងរៀបចំគម្រោងចាយវាយយ៉ាងហ្មត់ចត់

មេរៀន​ទី​៤

ចាយ​វាយ​ដោយ​ចេះ​គិត

​«​អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំ​រេច​មែនទែន ដោយ​សារ​ការ​ប្រឹក្សា​គ្នា​»។—សុភាសិត ២០:១៨

យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​លុយ​ដើម្បី​ផ្ដល់​នូវ​អ្វី​ដែល​ក្រុម​គ្រួសារ​យើង​ត្រូវ​ការ។ (​សុភាសិត ៣០:៨​) ម្ល៉ោះ​ហើយ លុយ​ឬ‹ប្រាក់​ជា​គ្រឿង​ការពារ​ខ្លួន›។ (​សាស្ដា ៧:១២​) ប្ដី​ប្រពន្ធ​ប្រហែល​ជា​ពិបាក​និយាយ​គ្នា​អំពី​រឿង​លុយ​កាក់ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​កុំ​ឲ្យ​រឿង​លុយ​កាក់​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​អាពាហ៍ពិពាហ៍​របស់​អ្នក​ឡើយ។ (​អេភេសូរ ៤:៣២​) ដូច្នេះ ប្ដី​ប្រពន្ធ​គួរ​តែ​ទុក​ចិត្ត​គ្នា ហើយ​សម្រេច​ចិត្ត​រួម​គ្នា​ថា អ្នក​ទាំង​ពីរ​នឹង​ចាយ​វាយ​យ៉ាង​ណា។

១ គិត​មុន​គូរ

គម្ពីរ​រៀប​រាប់​ថា: ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់​ឬ​ទេ?​»។ (​លូកា ១៤:២៨​) ជា​ការ​ចាំ​បាច់​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​គិត​ជា​មួយ​គ្នា​ថា អ្នក​ទាំង​ពីរ​នឹង​ប្រើប្រាស់​លុយ​តាម​របៀប​ណា។ (​អេម៉ុស ៣:៣​) សូម​សម្រេច​ថា អ្នក​ត្រូវ​ទិញ​អ្វី​ខ្លះ ហើយ​លុយ​ប៉ុន្មាន​ដែល​អ្នក​អាច​ចំណាយ​បាន។ (​សុភាសិត ៣១:១៦​) សូម្បី​តែ​អ្នក​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​អ្វី​ណា​មួយ​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​អ្នក​គួរ​តែ​ទិញ​នោះ​ទេ។ សូម​ព្យាយាម​កុំ​ឲ្យ​ជំពាក់​បំណុល​គេ។ សូម​ចំណាយ​ត្រឹម​តែ​លុយ​ដែល​អ្នក​មាន​ប៉ុណ្ណោះ។—សុភាសិត ២១:៥; ២២:៧

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • ក្រោយ​ពី​ចំណាយ​ទៅ​លើ​អ្វី​ដែល​ចាំ​បាច់​រួច​ហើយ បើ​នៅ​សល់​លុយ​ខ្លះ សូម​សម្រេច​ថា​អ្នក​ទាំង​ពីរ​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​លុយ​នោះ

  • បើ​អ្នក​ទាំង​ពីរ​មាន​ការ​ខ្វះ​ខាត សូម​រៀបចំ​គម្រោង​ចំណាយ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ណា​ដែល​មិន​ចាំ​បាច់។ ជា​ឧទាហរណ៍ អ្នក​អាច​ចម្អិន​ម្ហូប​ដោយ​ខ្លួន​ឯង​វិញ ជា​ជាង​ទៅ​ញ៉ាំ​ខាង​ក្រៅ

ប្ដីប្រពន្ធមួយគូកំពុងគិតអំពីការចំណាយសំខាន់ៗ

២ និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម និង​មាន​ទស្សនៈ​សម​ហេតុ​ផល

គម្ពីរ​រៀប​រាប់​ថា: ​«​ចាត់​ចែង​កិច្ច​ការ​ដោយ​ទៀង​ត្រង់ មិន​គ្រាន់​តែ​នៅ​ចំពោះ​មុខ​ព្រះ តែ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ​»។ (​កូរិនថូស​ទី២ ៨:២១​) សូម​ប្រាប់​គូ​យ៉ាង​ស្មោះ​ត្រង់​ថា អ្នក​មាន​ចំណូល​និង​ចំណាយ​ប៉ុន្មាន។

សូម​ពិគ្រោះ​ជា​មួយ​គូ​របស់​អ្នក​ជា​និច្ច ពេល​ដែល​អ្នក​ចង់​សម្រេច​ចិត្ត​រឿង​សំខាន់ ដែល​ទាក់​ទង​នឹង​រឿង​លុយ​កាក់។ (​សុភាសិត ១៥:២២​) បើ​អ្នក​ពិគ្រោះ​គ្នា​រឿង​លុយ​កាក់ នោះ​នឹង​ជួយ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​រង្វង់​គ្រួសារ​របស់​អ្នក។ សូម​ចាត់​ទុក​លុយ​របស់​អ្នក ជា​លុយ​របស់​គ្រួសារ មិន​មែន​ជា​លុយ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទេ។—ធីម៉ូថេ​ទី១ ៥:៨

ប្ដីប្រពន្ធមួយគូកំពុងនិយាយគ្នាក្នុងផ្សារអំពីអីវ៉ាន់ដែលត្រូវទិញ

សូម​សាក​ធ្វើ​តាម​យោបល់​នេះ:

  • សូម​ព្រម​ព្រៀង​គ្នា​កំណត់​ចំនួន​លុយ​ដែល​អ្នក​ទាំង​ពីរ​អាច​ចំណាយ​បាន ដោយ​មិន​ចាំ​បាច់​ពិគ្រោះ​គ្នា

  • សូម​កុំ​ចាំ​ដល់​បញ្ហា​កើត​ឡើង ទើប​អ្នក​ទាំង​ពីរ​និយាយ​គ្នា​អំពី​រឿង​លុយ​កាក់

ទស្សនៈ​ចំពោះ​លុយ​កាក់

ទោះ​ជា​លុយ​សំខាន់​ក៏​ពិត​មែន តែ​សូម​កុំ​ឲ្យ​លុយ​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ប្រេះ​ឆា ឬ​ធ្វើ​ឲ្យ​មាន​កង្វល់​ដែល​មិន​ចាំ​បាច់។ (​ម៉ាថាយ ៦:២៥​-​៣៤​) ការ​ពិត អ្នក​មិន​ត្រូវ​ការ​លុយ​ច្រើន ដើម្បី​ឲ្យ​មាន​ជីវិត​សប្បាយ​រីក​រាយ​នោះ​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​ប្រុង​ប្រយ័ត្ន​នឹង​ការ​លោភ​លន់​គ្រប់​យ៉ាង​»។ (​លូកា ១២:១៥​) អាពាហ៍ពិពាហ៍​របស់​អ្នក​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ដែល​លុយ​អាច​ទិញ​បាន។ ដូច្នេះ សូម​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន ហើយ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ចំពោះ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ។ បើ​អ្នក​ធ្វើ​ដូច្នោះ អ្នក​នឹង​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ហើយ​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ចំពោះ​អ្នក។—ហេប្រឺ ១៣:៥

សូម​សួរ​ខ្លួន​អ្នក​ថា . . .

  • តើ​ក្រុម​គ្រួសារ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ជំពាក់​បំណុល​គេ?

  • ថ្មី​ៗ​នេះ តើ​ខ្ញុំ​និង​គូ​របស់​ខ្ញុំ​និយាយ​ដោយ​ឥត​លាក់​លៀម​អំពី​រឿង​លុយ​កាក់​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក