ចម្រៀងលេខ១៤៩
ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
(លូកា ២២:២០)
១. ព្រះ យេហូវ៉ា នៅ មុខ
បល្ល័ង្ក លោក យើង ខ្ញុំ ឈរ
រំលឹក ក្ដី ស្រឡាញ់ លោក បង្ហាញ
ដល់ យើង យ៉ាង ហៀរ ហូរ
លោក ចាត់ បុត្រ លោក ដើម្បី យើង ខ្ញុំ
អាច មាន ជីវ៉ា
អំណោយ វិសេស បំផុត លោក ជូន
ចំពោះ មនុស្សា។
(បន្ទរ)
បុត្រ របស់ លោក បូជា ជីវ៉ា
ឈាម លោក បាន លោះ គ្រប់ មនុស្សា
ជា រៀង រហូត
យើង ខ្ញុំ ដឹង គុណ ព្រះ ស្មោះ អស់ ពី ចិន្ដា។
២. លោក យេស៊ូ បាន បូជា ជីវិត
ដោយ ចិត្ត ស្ម័គ្រ ស្មោះ
ក្ដី ស្រឡាញ់ ជំរុញ លោក លះ បង់
ជីវិត ល្អ ឥត ខ្ចោះ
មុន លោក សង្គ្រោះ យើង មិន មាន
ក្ដី សង្ឃឹម ឡើយ ណា
តែ ឥឡូវ យើង ខ្ញុំ អាច បាន ជីវិត
គ្មាន មរណា។
(បន្ទរ)
បុត្រ របស់ លោក បូជា ជីវ៉ា
ឈាម លោក បាន លោះ គ្រប់ មនុស្សា
ជា រៀង រហូត
យើង ខ្ញុំ ដឹង គុណ ព្រះ ស្មោះ អស់ ពី ចិន្ដា៕
(សូមពិនិត្យបន្ថែម ហេ. ៩:១៣, ១៤; ១ពេ. ១:១៨, ១៩)