ចម្រៀងលេខ១៥២
ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
(សុភាសិត ១៤:២៦)
១. ក្ដី សង្ឃឹម មក ពី ព្រះ យេហូវ៉ា
អស្ចារ្យ រក ថ្លែង ពុំ បាន
យើង រំភើប ចិត្ត អស់ ពី កាយា
ចង់ ប្រាប់ មនុស្ស គ្រប់ ប្រាណ
តែ ពេល ខ្លះ កង្វល់ អំពី ជីវិត
នាំ ឲ្យ ចិត្ត បារម្ភ ព្រួយ ភ័យ
ក្ដី សង្ឃឹម ភ្លឺ ស្វាង នៅ ថ្ងៃ មុខ
ប្រែ ទៅ ជា អាប់ រស្មី។
(បន្ទរ)
លោក ជា ក្ដី សង្ឃឹម យើង
ជា កម្លាំង ចិន្ដា
លោក ផ្ដល់ ជំនួយ ដែល យើង ត្រូវ ការ
ពេល ផ្សព្វ ផ្សាយ ពេល បង្រៀន
មាន លោក ជា ទី ពឹង
នោះ យើង នឹង មិន ភ័យ ខ្លាច ឡើយ ណា។
២. ព្រះ យេហូវ៉ា មេត្ដា ជួយ យើង ខ្ញុំ
ចង ចាំ ក្នុង ចិត្ត ឥត ភ្លេច
ពេល យើង មាន ទុក្ខា លោក ការ ពារ
សម្រាល ទុក្ខ យើង ជា និច្ច
យ៉ាង នេះ យើង ពង្រឹង កម្លាំង ចិន្ដា
ក្ដី សង្ឃឹម យើង អាច រក្សា
ឥឡូវ ចិត្ត យើង អង់ អាច ហាន ក្លា
ដើម្បី ប្រកាស នាម យ៉ា។
(បន្ទរ)
លោក ជា ក្ដី សង្ឃឹម យើង
ជា កម្លាំង ចិន្ដា
លោក ផ្ដល់ ជំនួយ ដែល យើង ត្រូវ ការ
ពេល ផ្សព្វ ផ្សាយ ពេល បង្រៀន
មាន លោក ជា ទី ពឹង
នោះ យើង នឹង មិន ភ័យ ខ្លាច ឡើយ ណា៕
(សូមពិនិត្យបន្ថែម ទំនុក. ៧២:១៣, ១៤; សុភ. ៣:៥, ៦, ២៦; យេ. ១៧:៧)