ចម្រៀងលេខ១៥៣
តើអ្នកសប្បាយចិត្តទេ?
១. តើ អ្នក សប្បាយ ចិត្ត ទេ?
ពេល ខំ ផ្សាយ និង បង្រៀន គេ
រួម ចំណែក ជួយ ជន ស្មោះ ត្រង់
មិន រា ថយ មិន បង្អង់
អ្នក ខំ អស់ ពី កាយា
រួច ព្រះ នឹង បង្ហើយ កិច្ច ការ
ព្រោះ លោក ស្គាល់ មនុស្ស ចិត្ត ស្មោះ
ពេញ ចិត្ត ពួក គេ ទាំង អស់។
(បន្ទរ)
យើង សប្បាយ ចិត្ត ហើយ ក៏ ត្រេក អរ
ដោយ ខំ ប្រឹង អស់ ពី ចិត្ត ស្មោះ សរ
ចូរ យើង សរសើរ ព្រះ យេហូវ៉ា
រហូត អស់ មួយ ជីវ៉ា។
២. តើ អ្នក សប្បាយ ចិត្ត ទេ?
ពេល ដំណឹង ទាក់ ទាញ ចិត្ត គេ
មនុស្ស ដែល មាន ចិត្ត ត្រឹម ត្រូវ
នឹង បាន រស់ រហូត ទៅ។
ខ្លះ មិន ស្ដាប់ ហើយ បែរ ចេញ
ប៉ុន្តែ ចិត្ត យើង មិន ទោ ម្នេញ
មាន អំណរ តំណាង នាម ព្រះ
បន្ត ប្រាប់ គេ យ៉ាង លះ។
(បន្ទរ)
យើង សប្បាយ ចិត្ត ហើយ ក៏ ត្រេក អរ
ដោយ ខំ ប្រឹង អស់ ពី ចិត្ត ស្មោះ សរ
ចូរ យើង សរសើរ ព្រះ យេហូវ៉ា
រហូត អស់ មួយ ជីវ៉ា។
៣. តើ អ្នក សប្បាយ ចិត្ត ទេ?
ពេល ដឹង ថា ព្រះ ឥត ងាក រេ
លោក ជួយ យើង ថែម ទាំង ទុក ចិត្ត
ឲ្យ ផ្សាយ ពី សេចក្ដី ពិត
យើង ក្លាហាន បង្រៀន ផ្សាយ
ដោយ សប្បុរស មិន ជិន ណាយ
ស្វែង រក ជន មាន ចិត្ត ខ្វាយ ខ្វល់
មុន ទី បញ្ចប់ មក ដល់។
(បន្ទរ)
យើង សប្បាយ ចិត្ត ហើយ ក៏ ត្រេក អរ
ដោយ ខំ ប្រឹង អស់ ពី ចិត្ត ស្មោះ សរ
ចូរ យើង សរសើរ ព្រះ យេហូវ៉ា
រហូត អស់ មួយ ជីវ៉ា៕
(សូមពិនិត្យបន្ថែម សកម្ម. ១៣:៤៨; ១ថែ. ២:៤; ១ធី. ១:១១)